VOV WorldVOV World
ក្វាងនិញ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចនា​​ពេល​រាត្រីជាមួយនឹងសក្តានុពល​ដ៏ធំធេង
30/12/2025 11:38
(VOVWORLD) - នៅក្នុងផ្ទាំងគំនូរអភិវឌ្ឍន៍ទីក្រុងទំនើប សេដ្ឋកិច្ចនាពេលរាត្រីកំពុងក្លាយជាចំណុចលេចធ្លោជាយុទ្ធសាស្ត្រ មិនត្រឹមតែសម្រាប់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដើម្បីពង្រីកខ្សែសង្វាក់តម្លៃសេដ្ឋកិច្ចសង្គមសម្រាប់ទីក្រុងធំៗទៀតផង។ នៅភាគខាងជើងវៀតណាម ខេត្តក្វាងនិញកំពុងខិតខំទាញយកសក្តានុពលនេះ ដោយឆ្ពោះទៅរកការកសាង "ទីក្រុងមិននិទ្ទ្រា" ដ៏អ៊ូអរទាំងយប់ទាំងថ្ងៃ។
ក្វាងនិញ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចនា​​ពេល​រាត្រីជាមួយនឹងសក្តានុពល​ដ៏ធំធេង
ទេសភាពឈូងសមុទ្រហាឡុងនៅពេលរាត្រី។ រូបថត៖ Truong Giang/VOV-ភាគឦសាន ក្វាងនិញគឺជាខេត្តមួយក្នុងចំណោមខេត្ត/ក្រុងទាំង ១២ ដែលត្រូវបានអនុញ្ញាតឱ្យសាកល្បង "គម្រោងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ពេលរាត្រី" របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រោម "គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលរាត្រីនៅវៀតណាម" ដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ជាមួយនឹងគុណសម្បត្តិដ៏ធំធេង ទាំងទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប រួមទាំងតំបន់បេតិកភណ្ឌពិភពលោកចំនួន២ (ហាឡុង និងអៀនទឺ) ខេត្តក្វាងនិញបានធ្វើពិពិធកម្មផលិតផលទេសចរណ៍ពេលរាត្រី ដោយបង្កើតបទពិសោធន៍ដ៏វិសេសវិសាល ក៏ដូចជាបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ។ លោក Doan Anh Vu នាយកផ្នែកទីផ្សារនៃ BIM Group ជាក្រុមហ៊ុនដែលកំពុងអភិវឌ្ឍវិថីដើរថ្មើរជើង កម្មវិធីតន្ត្រីលើទឹក និងមហោស្រពតន្ត្រីជាបន្តបន្ទាប់ បានឲ្យដឹងថា៖
TAG
VOV/VOVworld/ក្វាងនិញ/សេដ្ឋកិច្ចនា​​ពេល​រាត្រី/សក្តានុពល

More