រូបសណ្ឋានដាំបន្លែបច្ចេកវិទ្យាខ្ពស់នៅខេត្ត Quang Nam
02/07/2019 08:20
(VOVWORLD) -នាពេលថ្មីៗនេះ នៅស្រុក Duy Xuyen ខេត្ត Quang Nam មជ្ឈដ្ឋានយុវវ័យ បានវិនិយោគទុនកសាងរូបសណ្ឋានផលិតបន្លែបច្ចេកវិទ្យាខ្ពស់។ រូបសណ្ឋានជាច្រើនបាននាំមកនូវប្រាក់ចំណូលគួរឲ្យកត់សម្គាល់ជំហានដំបូង។ យុវវ័យទាំងនេះមិនត្រឹមតែធ្វើអ្នកមានប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើសម្រាប់ពលករជាច្រើននៅស្រុកទៀតផង។
រូបសណ្ឋានដាំបន្លែបច្ចេកវិទ្យាខ្ពស់នៅខេត្ត Quang Nam (រូបថត៖ vnanet.vn) នាឆ្នាំ ២០១៨ លោក Nguyen Van Hoang នៅទីរួមស្រុក Nam Phuoc ស្រុក Duy Xuyen ខេត្ត Quang Nam បានជួលដីទំហំ ៦ ពាន់ម៉ែត្រក្រឡានៅភូមិ Chiem Son ឃុំ Duy Son ដើម្បីដាំបន្លែលើទឹកតាមបច្ចេកវិទ្យាខ្ពស់។ នេះគឺជារូបសណ្ឋានដាំបន្លែគ្មានប្រើជាតិគីមី ហើយមានប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ស្របតាម សីតុណ្ហភាពនៅខាងក្រៅ។ ក្រោយរយៈពេលខ្លី រូបសណ្ឋាននេះ បាននាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចយ៉ាងច្បាស់លាស់។ នាបច្ចុប្បន្ននេះ សួនបន្លែលើទឹករបស់ លោក Hoang មានបន្លែគ្រប់ប្រភេទដូចជា៖ សាឡាត់ ស្ពៃ ល្ពៅ និងម្រះជាដើម។ លោក Nguyen Van Hoang បានឲ្យដឹងថា៖ បន្លែភាគច្រើន ត្រូវបានលក់ តាមបណ្តាញអ៊ីនធឺណិត និងលក់ឲ្យ ភោជនីយដ្ឋាន នានា។ រដូវប្រមូលផលកន្លងទៅ លោកទទួលបានប្រាក់ចំណូលជាង ១០០ លានដុង។ លោកបានសំណេះសំណាលថា៖ “រូបសណ្ឋានដាំបន្លែសរីរាង្គរបស់ខ្ញុំមិនត្រឹមតែទទួលបានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើសម្រាប់យុវជននៅស្រុកទៀតផង។ នាបច្ចុប្បន្ននេះ តម្រូវការបន្លែរបស់ទីផ្សារខ្ពស់ណាស់។ ហេតុដូច្នេះហើយ នាពេលខាងមុខ ខ្ញុំនឹងពង្រីករូបសណ្ឋាននេះ។ ម៉្យាងវិញទៀត ខ្ញុំសង្ឃឹមថាស្ថាប័នមានសមត្ថកិច្ចនានានឹងជួយឧបត្ថម្ភទុន និងទីផ្សារប្រមូលទិញដើម្បីអភិវឌ្ឍន៍រូបសណ្ឋាននេះផងដែ“
Related








