VOV WorldVOV World
តំបន់ពាណិជ្ជកម្មសេរី Dong Nai៖ កម្លាំង​ចលករសម្រាប់កំណើន រួម​ជាមួយអាកាសយានដ្ឋាន Long Thanh
18/11/2025 09:57
(VOVWORLD) - ក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ ភារកិច្ចសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Nai គឺការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី។ នេះត្រូវបានចាត់ទុកជាកម្លាំងចលករថ្មី ដោយទាញយកអត្ថប្រយោជន៍ពិសេសនៅពេលដែលអាកាសយានដ្ឋាន Long Thanh បានចាប់ផ្តើមដំណើរការ។
តំបន់ពាណិជ្ជកម្មសេរី (FTZ) Dong Nai ត្រូវបានដាក់ពង្រាយលើផ្ទៃដីសរុប ប្រហែល ៨.២០០ ហិកតា ភ្ជាប់ជាមួយអាកាសយានដ្ឋាន Long Thanh និងកំពង់ផែ Phuoc An។ គម្រោងនេះត្រូវបានវិនិយោគប្រហែល ១៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះទុនវិនិយោគសាធារណៈមានប្រហែល ៥% ទុនវិនិយោគឯកជនក្នុងស្រុកមានចំនួន ៤០% និងប្រហែល ៥៥% គឺជាទុនវិនិយោគផ្ទាល់ពីបរទេស។ តំបន់ពាណិជ្ជកម្មសេរី Dong Nai ត្រូវបានរំពឹងថា នឹងបង្កើតខ្សែសង្វាក់ឡូជីស្ទិកពហុមធ្យោបាយ ដែលជួយបង្កើនប្រសិទ្ធភាពការចំណាយ និងបង្កើនសមត្ថភាពប្រកួតប្រជែង។ តាមនោះ បង្កើតសន្ទុះថ្មីសម្រាប់កំណើន GRDP ទាក់ទាញការវិនិយោគពីបរទេស បង្កើតការងារធ្វើដែលមានប្រាក់ចំណូលខ្ពស់។ អាកាសយានដ្ឋាន Long Thanh កំពុងពន្លឿនល្បឿន ដោយរំពឹងថា នឹងបើកដំណើរការតាមកាលវិភាគ។ រូបថត៖ Duy Phuong/VOV-ទីក្រុងហូជីមិញ ខេត្ត Dong Nai បានកំណត់ថា FTZ ត្រូវបង្កើនប្រសិទ្ធភាពនៃលំហអភិវឌ្ឍន៍ប្រកបដោយចីរភាព បង្កើតប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចបើកចំហរ ស្វាហាប់ និងទូលំទូលាយ ដើម្បីបង្កើតសន្ទុះកំណើនថ្មី ជាមួយនឹងចក្ខុវិស័យរយៈពេល ៥០ ឆ្នាំឡើងទៅ។ លើសពីនេះ ការអភិវឌ្ឍទីក្រុងដោយផ្សារភ្ជាប់ជាមួយ FTZ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងបង្កើតភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់វិនិយោគិន នៅពេលមកដល់ Dong Nai។ យោងតាមស្ថាបត្យករ Ngo Viet Nam Son អាកាសយានដ្ឋាន Long Thanh នឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ហើយ FTZ Dong Nai នឹងមានតំណភ្ជាប់យ៉ាងជិតស្និទ្ធនិងវិសេសវិសាលជាមួយគម្រោងនេះ។ ទន្ទឹមនឹងនោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខេត្ត Dong Nai និងទីក្រុងហូជីមិញ កំពុងត្រូវបានសុក្រឹត្យជាបណ្តើរៗ ដោយបង្កើតសន្ទុះដើម្បីជួយ FTZ បង្កើនប្រសិទ្ធភាព និងសក្តានុពលអភិវឌ្ឍន៍៖ 

More