VOV WorldVOV World
វៀតណាម-បេឡារុស្ស៖ ចំណង​មិត្តភាពជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច
22/05/2025 10:41
(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទើបបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស (១១-១២ ឧសភា)។ ក្នុងដំណើរទស្សនកិច្ចនេះ វិទ្យុបេឡារុស្សបានផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ “វៀតណាម-បេឡារុស្ស៖ ចំណងមិត្តភាពជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ ក្នុងកម្មវិធីថ្ងៃនេះ វិទ្យុសំឡេងវៀតណាមសូមដកស្រង់ខ្លឹមសារមួយចំនួននៃកម្មវិធីនេះ។
ដោយសង្កត់ធ្ងន់លើសក្ដានុពលរបស់វៀតណាម ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច កម្មវិធីបានអះអាងនូវទំនាក់ទំនងយូរអង្វែង ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់បេឡារុស្ស បានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ វិទ្យុបេឡារុស្សបានផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ “វៀតណាម-បេឡារុស្ស៖ ចំណងមិត្តភាពជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ រូបថតអេក្រង់ ដោយហៅវៀតណាមជាប្រទេសនាគបៃតង កូនខ្លាសេដ្ឋកិច្ចនៃអាស៊ី កម្មវិធីបានដកស្រង់សុន្ទរកថារបស់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងរដ្ឋមន្ត្រីការបរទេស លោក Maxim Ryzhenkov រដ្ឋមន្ត្រីក្រសួងកសិកម្មនិងស្បៀងអាហារ លោក Yuri Gorlov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងស្បៀងអាហារនៃប្រទេសបេឡារុស លោក Alexander Efimov ស្តីពីយថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ៖

More