វៀតណាមឆ្ពោះទៅរកការនាំចេញប្រកបដោយចីរភាព តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន
14/01/2026 12:24
(VOVWORLD) - ក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅបរិយាកាសឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកំណត់អនាគតសេដ្ឋកិច្ចរបស់វៀតណាម។ វៀតណាមកំពុងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកសាងគំរូនាំចេញប្រកបដោយចីរភាព ដោយផ្អែកលើបច្ចេកវិទ្យា ស្តង់ដារអន្តរជាតិ និងតម្លៃយូរអង្វែង។

តាមពិតទៅ វៀតណាមបានអភិវឌ្ឍសមត្ថភាពចូលរួមយ៉ាងសកម្មនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកសកល។ សហគ្រាសវៀតណាមរាប់ពាន់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម គ្រួសារផលិតកម្ម សហករណ៍ និងភូមិសិប្បកម្ម បានបង្កើនវត្តមាននៅលើបណ្តាវេទិកាអន្តរជាតិដូចជា Amazon, Alibaba, Shopee Global និង TikTok Shop ជាដើម។ រូបភាព៖ huflit.edu.vn វេទិកាទាំងនេះ មិនត្រឹមតែបើកចេញឱកាសដើម្បីទាក់ទងដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសហគ្រាសវៀតណាមកាត់បន្ថយការពឹងផ្អែកលើអន្តរការី បង្កើនប្រាក់ចំណេញ ហើយសំខាន់ជាងនេះទៅទៀត គឺកសាងម៉ាក់យីហោទំនិញវៀតណាមនៅក្នុងបរិយាកាសឌីជីថល។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចាត់ទុកថា៖
TAG
VOV/VOVworld/វៀតណាម/ការនាំចេញ/ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន/សេដ្ឋកិច្ច
Related








