VOV WorldVOV World
វិស័យតម្បាញកាត់ដេររបស់វៀតណាមដោះស្រាយការសាកល្បងនៅពេលចូលរួម TPP
24/11/2015 08:45
(VOVworld) – ការដែលប្រទេសចំនួន ១២ ទទួល បានការព្រមព្រៀងបញ្ចប់ការចរចារអំពីកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នោះ បានបើកចេញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងពេលចូលរួម TPP វិស័យ តម្បាញកាត់ដេរវៀតណាមត្រូវបានចាត់ទុកជាផ្នែកមួយដែលនឹងទទួលបានផលប្រយោជន៍ច្រើនបំផុត។ ប៉ុន្តែ ទន្ទឹមនឹងឱកាសក៏នៅមានការសាកល្បងមិន តូច ដែរ។ ប្រការដែលបណ្ដាក្រុមហ៊ុនតម្បាញ កាត់ដេរវៀតណាមយកចិត្តទុកដាក់គឺប្រភពវត្ថុ ធាតុដើមបំរើឲ្យផលិតកម្មទំនិញនាំចេញ។
វិស័យតម្បាញកាត់ដេររបស់វៀតណាមដោះស្រាយការសាកល្បងនៅពេលចូលរួម TPP (Image: baomoi.com) (VOVworld) – ការដែលប្រទេសចំនួន ១២ ទទួលបានការព្រមព្រៀងបញ្ចប់ការ ចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នោះ  បានបើកចេញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងពេលចូលរួម TPP វិស័យ តម្បាញកាត់ដេរវៀតណាមត្រូវបានចាត់ទុកជាផ្នែកមួយដែលនឹងទទួលបានផលប្រយោ ជន៍ច្រើនបំផុត។ ប៉ុន្តែ ទន្ទឹមនឹងឱកាសក៏នៅមានការសាកល្បងមិនតូច ដែរ។ ប្រការដែលបណ្ដាក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមយកចិត្តទុកដាក់គឺប្រភព វត្ថុធាតុដើមបំរើឲ្យផលិតកម្មទំនិញនាំចេញ។ នាបច្ចុប្បន្ន មានក្រុមហ៊ុនតម្បាញកាត់ដេរចំនួន ២ ពាន់ក្នុងទូទាំងប្រទេស វៀតណាម។ ប៉ុន្តែ  ក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមនៅផលិតឈ្នួលនិង ផ្អែក ទៅលើប្រភពវត្ថុធាតិដើមនិងការរៀបចំម៉ូតផលិតផល។ ក្នុងពេលចូលរួម  TPP ដើម្បីទទួលបានជោគជ័យ ក្រុមហ៊ុនវៀតណាមត្រូវជំរុញរូបសណ្ឋាន FOB ដែលមានន័យថា៖ ត្រូវម្ចាស់ការប្រភពវត្ថុធាតិដើមនិងលក់ផលិតផលនិង កាត់បន្ថយការផលិតឈ្នួល។ ដោយហេតុនេះ បញ្ហាដែលមជ្ឈដ្ឋានអាជីវករ វិស័យម្បាញកាត់ដេរត្រូវប្រឈមមុខក្នុងពេលចូលរួម TPP គឺការបង្កើតមតំបន់ ផ្គត់ផ្គងវត្ថុធាតិដើមបំរើឲ្យផលិតកម្មទំនិញនាំចេញនិងក្នុងប្រទេស។ លោក Nguyen Huu Toan នាយករងក្រុមហ៊ុនតម្បាញកាត់ដេរ Sai Gon 2 បានឲ្យដឹង ថា៖ «បញ្ហាស្មុគស្មាញបំផុតគឺតំបន់ផ្គង់ផ្គង់វត្ថុធាតុដើម។ វត្ថុធាតុដើមភាគច្រើន  គឺត្រូវបាននាំចូល។ ប្រភពក្រណាត់ដែលកំពុងផលិតក្នុងរយៈ ពេលកន្លង ទៅមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។» ក្នុងពេលចូលរួម TPP បណ្ដាផលិតផលតម្បាញកាត់ដេររបស់វៀតណាម  ត្រូវការមានស្តង់ដាជាក់ស្តែង។ ផ្នែកតំប្បាញកាត់ដេរមិនត្រឹមតែដោះ ស្រាយបញ្ហាប្រភពវត្ថុធាតុដើម ប៉ុណ្ណោះទេ ថែមទាំង របៀបត្បាញនិង ជ្រលក់ក្រណាត់ ទៀតផង។ ដោយហេតុ នេះ ក្រុមហ៊ុននានាត្រូវត្រៀម រៀបចំខាងប្រភពទុននិងដីធ្លីដើម្បីកសាងរោងចក្រសំដៅធានាគុណភាព ផលិតផលនិងបរិស្ថានតាមកិច្ចសន្យារបស់កិច្ចព្រមព្រៀង។ លោក Ly  Hoang Nguyen នាយកក្រមហ៊ុនចំកាត់ Nguyet Nhan បានឲ្យដឹងថា៖ «ការវិនិយោគកសាងរោងចក្រជ្រលក់ក្រណាត់គឺធំណាស់។ មូលនិធិដីធ្លី  ត្រូវមាន ១០ ហិកតា។ ចំពោះក្រុមហ៊ុនខ្នាតតូចនិងមធ្យម ការវិនិយោគ នេះមិន អាចអនុវត្តបានឡើយ។ ខ្ញុំស្នើរឲ្យរដ្ឋនិងបណ្ដាតំបន់ជួយឧបត្ថម្ភ ក្រុមហ៊ុនក្នុង បញ្ហានេះ។” លោក Pham Xuan Hong ប្រធានសមាគមតម្បាញកាត់ដេរទីក្រុងហូជីមិញ  បានឲ្យដឹងថា៖ រដ្ឋបាននិងកំពុងអនុវត្តកម្មវិធីជួយឧបត្ថម្ភវត្ថធាតុដើម សំរាប់ផ្នែក តម្បាញកាត់ដេរ។តាមអ្នកជំនាញការសេដ្ឋកិច្ច តម្បាញកាត់ ដេររបស់វៀតណាមគឺជាផ្នែក ដែលមានសក្តានុភាពនិងផលប្រយោជន៍ ជាច្រើនខាងការស្ទាត់ជំនាញនិងបទពិសោធន៍បើប្រៀបនឹងប្រទេសអាស៊ី  កណ្ដាលនិងអាស៊ី-អាគ្នេយ៍ផ្សេងៗ ។ ដោយ ហេតុនេះ ក្នុងពេលចូលរួម TPP បណ្ដាអង្គភាពអាជីវកម្មកំពុងពន្លឿនយ៉ាងខ្លាំង ការស្វែងយល់អំពី កិច្ចព្រមព្រៀងនេះ។ ក្រៅពីនោះ ត្រូវតែមានការត្រៀមរៀបចំប្រភពធន ធានមនុស្សគ្រឿងបច្ចេកវិទ្យាថ្មីនិងកម្មសិទ្ធិបញ្ញាដើម្បីសមាហរណកម្ម៕

More