VOV WorldVOV World
ពិពណ៌គំនូរផ្កាឈូកនៅវិថីបុរាណក្រុងហាណូយ
28/05/2016 08:00
VOVWORLD_គណៈកម្មាធិការគ្រប់គ្រងវិថី បុរាណក្រុងហាណូយទើបនឹងសហការជាមួយក្រុម វិចិត្រករមជ្ឈមណ្ឌល UNESCO វិចិត្រសិល្បៈហាណូយ បើកពិពណ៌ក្រោម​ប្រធានបទផ្កាឈូកនៅមជ្ឈមណ្ឌល ប្រាស្រ័យវប្បធម៌វិថីបុរាណហាណូយ។ប្រធានបទផ្កា ឈូកនេះផ្សាភ្ជាប់ជាមួយរូបភាពលោកប្រធានហូជី មិញនិងប្រទេសវៀតណាម។
VOVWORLD_គណៈកម្មាធិការគ្រប់គ្រងវិថីបុរាណក្រុងហាណូយទើបនឹង សហការជាមួយក្រុមវិចិត្រករមជ្ឈមណ្ឌល UNESCO វិចិត្រសិល្បៈហាណូយបើក ពិពណ៌ក្រោម​ប្រធានបទផ្កាឈូកនៅមជ្ឈមណ្ឌលប្រាស្រ័យវប្បធម៌វិថីបុរាណហា ណូយ។ប្រធានបទផ្កាឈូកនេះផ្សាភ្ជាប់ជាមួយរូបភាពលោកប្រធានហូជីមិញនិង ប្រទេសវៀតណាម។         នៅពិពណ៌នេះមានតាំងបង្ហាញស្នាដៃចំនួន៤២របស់វិចិត្រករ៤នាក់ដែល ប្រកបការងារនៅមជ្ឈមណ្ឌល UNESCO វិចិត្រសិល្បៈហាណូយរួមមានលោក  Vu Tuyen អ្នក​ស្រី Phan Thi Thanh Mai លោក Dang Dinh Ngo និងលោកBui  Trong Du។ គំនូរ​នីមួយៗ​ជាការសំឡឹងមើលដោយឡែកដោយនាំមកជូនទ ស្សនិកជននូវបរិយាកាសពោរពេញទៅដោយពណ៌ចំរុះដើម្បីចាប់អារម្មណ៍អំពី សោភ័ណភាពនៃផ្កាឈូក។ តាមវិចិត្រករ Vu Tuyenឲ្យដឹងថាលោកជក់ចិត្តនឹង ការគូររូបផ្កាឈូកហាក់ដូចជាមាននិស្ស័យតាំងពីជាតិមុន។ ពេលកាន់ជក់ ម្ដងៗលោកតែងតែគិតដល់ផ្កាឈូក។ គិតរហូរមកដល់ពេលនេះលោកបាន គូរគំនូរផ្កាឈូកចំនួន១០០០ផ្ទាំង។ នៅការតាំងពិពណ៌លើកនេះលោកយក គំនូរចំនួន១៦ផ្ទាំងមកឧទ្ទេសនាមជាមួយទស្សនិកជន។ វិចិត្រករ Vu Tuyenបានចែក​រំលែក​ថា    “ ក្នុងឱកាសរំលឹកទិវាកំណើតរបស់លោកប្រធានហូជីមិញគឺប្រធានបទ ផ្កាឈូក​មាន​ភាពសមស្របបំផុត។ ព្រោះថាផ្កាឈូកជានិមិត្តរូបនៃសេចក្ដី ថ្លៃថ្នូហើយតាម​រយៈ​នោះស្ដែងឡើងបុគ្គលិកលក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុងឧត្តម របស់លោកប្រធានហូជីមិញ”។         កម្រងគំនូរ”រដូវស្នេហ៍”របស់វិចិត្រករ Vu Tuyenដែលមាន១៦ផ្ទាំងហើយ បាន​យក​មក​ដាក់តាំងនៅពិព័រណ៍នេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអ្នកទស្សនា។ ​គំនូរផ្កាឈូកនានាបានរំលេចចេញបរិយាកាសខៀវ ស្រងាត់នៃបឹងឈូកហើយធ្វើឲ្យទស្សនិកជននឹកគិតដល់សម្រស់ស្រស់ស្អាត របស់ប្រភេទផ្កាពិសេសមួយនេះ។វិចិត្រករ Vu Tuyenបានសំណេះសំណាលថា “ ចំពោះខ្ញុំ គំនូរមួយផ្ទាំងសុទ្ធតែបង្ហាញនូវអារម្មណ៍របស់មនុស្ស។ ផ្កា ឈូកជារូបភាពដែលខ្ញុំឆ្លុះបញ្ចាំងនូវព្រលឹងរបស់មនុស្សហើយសុំឲ្យមនុស្ស គ្រប់រូបចូររាប់អានស្រលាញ់គ្នា“។ គំនូរផ្កាឈូកនានាបានរំលេចចេញបរិយាកាសខៀវស្រងាត់នៃបឹងឈូក         វិចិត្រករស្រី្តតែមួយនាក់គតនៅពិព័រណ៍នេះគឺអ្នក​ស្រី Phan Thi Thanh Mai។ ​ស្នាដៃ​​​គំនូររបស់អ្នក​ស្រីដែលបានយកមកតាំងបង្ហាញនៅទិនេះ​សុទ្ធតែ ជាគំនូរ​ប្រេង។​ប្រធានបទនៃស្នាដៃទាំងនេះរួមមាន ផ្កាឈូកក្នុងសួន បឹងឈូក ​ ឈូករដូវក្ដៅ ​ឈូក​នាខែឧសភា និង ផ្កាឈូកជាមួយក្រមុំ។ គំនូរទាំងអស់នេះ សុទ្ធតែបង្ហាញនូវភាពស្រស់ស្អាត​ហើយពោរពេញទៅដោយមនោសញ្ចេតនា។  តាមបណ្ឌិត Nguyen Van Huy នាយករងមជ្ឈមណ្ឌលសា្រវជ្រាវនិងពង្រីកតំលៃ បេតិកភ័ណ្ឌវប្បធម៌បានចែករំលែកថា    “ ខ្ញុំបានទស្សនាគំនូរផ្កាឈូកទាំងអស់នៅពិពណ៌នេះហើយសង្កេតឃើញ ថា​វណ្ណកម្មទាំងនេះសំបូរបែបណាស់ដោយបានបង្ហាញនូវមនោសណ្ចេតនារបស់ ក្រុមវិចិត្រករចំពោះផ្កាឈូក។ កម្រងគំនូរផ្កាឈូកបានធ្វើឲ្យទស្សនិកជនមាន ចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជនវៀតណាមគ្រប់រូបសុទ្ធតែផ្សាភ្ជាប់ រូបភាពផ្កាឈូកជាមួយលោកប្រធានហូជីមិញ ”។           តាមរយៈការតាំងពិពណ៌ក្រោមប្រធានបទផ្កាឈូករបស់វិចិត្រករ៤រូ បនេះជាការពិតទស្សនិកជននឹងមានការរំជួលចិត្តអំពីក្រុងហាណូយ អំពី ផ្កាឈូក ហើយទើបយល់ថាជនវៀតណាមស្រលាញ់ឈូកយ៉ាងណា៕

More