VOV WorldVOV World
ព្រះបរមរាជវាំង THANG LONG និងការងារអភិរក្សបេតិកភណ្ឌពិភពលោក
04/12/2015 07:39
VOVWORLD_ក្រោយរយៈពេល៥ឆ្នាំត្រូវបាន ទទួលស្គាល់ជាបេតិកភណ្ឌភិភពលោកមក មណ្ឌល ព្រះបរមរាជវាំង THANG LONG កំពុងបានក្រុម បុរាណវិទូសិក្សាស្រាវជ្រាវតាមសំណូមពរ​ពីគណៈ កម្មាធិការវប្បធម៌ អប់រំ និងវិទ្យសាស្រ្តអង្គការសហ ប្រជាជាតិ( UNESCO)សំដៅមាន​បន្ថែមនូវការ វាយតំលៃត្រឹមត្រូវអំពីតំលៃវប្បធម៌នៃបេតិកភណ្ឌ នេះ។ ប្រការគួរឲ្យយកចិត្តទុកដាក់ជាទីបំផុតនា បច្ចុប្បន្នគឺធ្វើយ៉ាងណាដើម្បីអភិរក្សនិងធ្វើអាជីវកម្ម ប្រកបដោយប្រសិទ្ធភាពនូវបេតិកភណ្ឌព្រះរាជវាំង THANG LONG។
VOVWORLD_ក្រោយរយៈពេល៥ឆ្នាំត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌ ភិភពលោកមក មណ្ឌលព្រះរាជវាំង THANG LONG កំពុងបានក្រុមបុរាណវិទូ សិក្សាស្រាវជ្រាវតាមសំណូមពរ​ពីគណៈកម្មាធិការវប្បធម៌ អប់រំ និងវិទ្យសាស្រ្ត អង្គការសហប្រជាជាតិ( UNESCO)សំដៅមាន​បន្ថែមនូវការវាយតំលៃត្រឹមត្រូវអំពី តំលៃវប្បធម៌នៃបេតិកភណ្ឌនេះ។ ប្រការគួរឲ្យយកចិត្តទុកដាក់ជាទីបំផុតនាបច្ចុប្បន្ន គឺធ្វើយ៉ាងណាដើម្បីអភិរក្សនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវបេតិកភណ្ឌ ព្រះបរមរាជវាំង THANG LONG។ ព្រះបរមរាជវាំង THANG LONG ធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សិទិ្ធអំ ណាចនិង​វប្បធម៌​​​ដ៏​​សំខាន់​នៃប្រទេសជាតិ​ដោយបង្ហាញច្បាស់នូវប្រវតិ្តសាស្រ្ត វប្បធម៌ដ៏យូរលង់របស់​ជនជាតិ​​វៀតណាមនៅតំបន់វាលសណ្ដរទន្លេក្រហម។ កន្លែង នេះគង់វង្សអស់រយៈពេល១៣​សតវត្សពោលគឺតាំងពីពេលជាកំពែង Van Xuan នាសតវត្សទី៦ ជា Tong Binh - An Nam នា​សតវត្ស​ទី​៧-៩ រហូតដល់ពេលក្លាយទៅ ​ជារាជធានីនៃប្រទេស Dai Viet តាមរយៈរាជកាល​ Ly  Tran  Le​ ពី​សតវត្សទី១១​ ដល់សតវត្ស​ទី១៨។ ទោះបីព្រះបរមរាជវាំង THANG LONG ត្រូវ​បំផ្លេចបំផ្លាញ យ៉ាង​ធ្ងន់ធ្ងរក្នុងសតវត្ស​ទី១៩ក្ដី​តែ​នៅ​សែសសល់លើ​ដីនូវសំណង់ស្ថាបត្យកម្ម​មួយ ចំនួនដូចជា Doan Mon ទីធ្លានាគ វិមាន​គោរពបូជាព្រះ Hau Lau និងគោបុរៈខាង ជើង។​ ក្រៅពីនោះនៅក្នុង​បរិវេណ​ព្រះបរមរាជវាំង THANG LONG នៅមានកេតិ៍្ត តំណែលបដិវត្តន៍​ដែល​ផ្សាភ្ជាប់​ជាមួយ​ការតស៊ូ​ប្រឆាំងអាមេរីកឈ្លានពានគឺ​ អគារ  លេណដ្ឋានក្រោមដី D67 លេណដ្ឋាន​បញ្ជាការដ្ឋាន​កល​យុទ្ធ​ជាដើម។ ក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ​ ក្រុម​បុរាណវិទូបានធ្វើការជីកគាស់ កកាយនិងរកឃើញ បន្ថែមនូវសំណង់និងវត្ថុបុរាណក្រោមដីមួយចំនួនទៀត។ ប្រការនេះបានទាក់ទាញ អ្នកវិទ្យាសាស្រ្តនិងភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាសិក្សាស្រាវជ្រាវ។ តាម លោក Nguyen Van Son​ ជាអតីតនាយកមជ្ឈមណ្ឌល​ព្រះ​បរម​រាជវាំង​ THANG LONG បានឲ្យដឹងថា “ក្រោយពីបានប្រសិទ្ធិនាមបេតិកភណ្ឌភិភពលោកមក ចំនួនភ្ញៀវមកទស្សនា មណ្ឌលព្រះបរមរាជវាំង THANG LONG បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែល​  ជា​រៀង​រាល់​ឆ្នាំកើន​ពី៥ដល់១០ហ្មឺននាក់បើប្រៀនឹងរយៈពេល៥ឆ្នាំមុននេះ។​ជា ពិសេស ព្រឹត្តិការណ៍​នា​នា​រៀបចំនៅទីនេះបានទាក់ទាញមនុស្សរាប់ហ្មឺននាក់មក ចូលរួម។ នាសព្វថ្ងៃនេះ​ ភ្ញៀវ​ទេសចរ​​អន្តរជាតិមកទស្សនាកាន់តែច្រើនឡើងៗ ដែលសំខាន់គឺភ្ញៀវមកពីប្រទេសជប៉ុន​ កូរ៉េ​ខាងត្បូងនិងទ្វីបអឺរ៉ូប”។ ព្រះបរមរាជវាំង THANG LONG ធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សិទិ្ធអំណាចនិងវប្បធម៌ដ៏សំខាន់នៃប្រទេសជាតិដោយបង្ហាញច្បាស់នូវប្រវតិ្តសាស្រ្តវប្បធម៌ដ៏យូរលង់របស់ជនជាតិវៀតណាមនៅតំបន់វាលសណ្ដរទន្លេក្រហម ទោះជាយ៉ាងណាក៏ដោយ អ្វីដែលរកឃើញនៅព្រះបរមរាជវាំង THANG LONG នេះ​ ទើប​តែ​ជាជំហានដំបូងប៉ុណ្ណោះ។ នៅក្រោមដីនៃតំបន់នេះនៅតែមាន​សំណង់ ស្ថាបត្យកម្ម​បុរាណ​ដែលមិនទាន់បានជីកគាស់ កកាយនៅឡើយ។ ស្ដីពីបញ្ហា ថែរក្សានិងអភិរក្ស បេតិកភណ្ឌពិភពលោកមួយនេះ បណ្ឌិត Tran Trung Tin​ បាន ឲ្យដឹងថា “នេះជាដំណើរការអភិរក្សនិងការពារដ៏យូរអង្វែងមួយដោយសារនិងមាន បន្ថែមសំណង់​ស្ថាបត្យកម្មនិងវត្ថុបុរាណដែលនឹងបានរកឃើញទៅអនាគត។ ការ ងារថែរក្សានិងអភិរក្ស​នាបច្ចុប្បន្នកំពុងបានអនុវត្តយ៉ាងត្រឹមត្រូវ។ បន្ទាប់ពីមាន ផែនការមេរបស់រដ្ឋាភិបាលមក យើង​នឹងអនុវត្តទៅតាមដំណាក់កាលរយៈពេល វែង រយៈពេលមធ្យមនិងរយៈពេលខ្លី។ធ្វើបានអី​ចឹងទើបអភិរក្សបានល្អនូវ បេតិកភណ្ឌនេះ”។ ចំពោះតំលៃនិងទ្រង់ទ្រាយនៃបេតិកភណ្ឌពិភពលោកដូចព្រះបរមរាជវាំង THANG LONG នេះ ក្រុមអ្នកជំនាញការនិងអ្នកគ្រប់គ្រងបានចាត់ទុកថា ការងារ អភិរក្សសំណង់ស្ថាបត្យកម្មនិងវត្ថុបុរាណនៅក្រោមដីនិងនៅលើដីត្រូវតែយកចិត្ត ទុកដាក់ទៅលើការកំណត់អំពី “សេចក្ដីប្រកាសតំលៃលេចធ្លោទូទាំងពិភពលោក ”(OUV)ក្នុងការណែនាំអនុវត្តន៍កតិកាសញ្ញាបេតិកភណ្ឌពិភពលោក។ នេះជាទិស ដៅដ៏សំខាន់ក្នុងដំណើរការការពារកិតិ្តនាមបេតិកភណ្ឌពិភពលោកនៃមណ្ឌល ប្រវត្តិសាស្រ្តវប្បធម៌ពិសេសនេះ៕

More