ទិវាកំណាព្យវៀតណាម
05/03/2016 02:00
VOVWORLD_ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ នាថ្ងៃព្រះច័ន្ទពេញបូរមីខែទីមួយតាមច័ន្ទគតិនៅ រដ្ឋធានីហាណូយនិងខេត្តក្រុងមួយចំនួនក្នុងទូទាំង ប្រទេសតែងតែប្រារព្ធឡើងទិវាកំណាព្យវៀតណាម។ នេះជាឱកាសសំរាប់មជ្ឈដ្ឋានកវី អ្នកអក្សរសាស្រ្តនិង អ្នកនិយមចូលចិត្តកំណាព្យជួបជុំផ្លាស់ប្ដូរយោបល់និង ចែករំលែកអំពីស្នាដៃរបស់ខ្លួន។តាមរយៈសកម្មភាព នេះបានលេចចេញកវីមានទេពកោសល្យជាច្រើន លើវិស័យអក្សរសាស្រ្តសិល្បៈ។
VOVWORLD_ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះនាថ្ងៃព្រះច័ន្ទពេញបូរមីខែទី មួយតាមច័ន្ទគតិនៅរដ្ឋធានីហាណូយនិងខេត្តក្រុងមួយចំនួនក្នុងទូទាំងប្រទេសតែង តែប្រារព្ធឡើងទិវាកំណាព្យវៀតណាម។ នេះជាឱកាសសំរាប់មជ្ឈដ្ឋានកវី អ្នក អក្សរសាស្រ្តនិងអ្នកនិយមចូលចិត្តកំណាព្យជួបជុំផ្លាស់ប្ដូរយោបល់និងចែករំលែកអំពី ស្នាដៃរបស់ខ្លួន។តាមរយៈសកម្មភាពនេះបានលេចចេញកវីមានទេពកោសល្យជា ច្រើនលើវិស័យអក្សរសាស្រ្តសិល្បៈ។ នាពេលរដូវផ្ការីកមកដល់ម្ដងៗ ក្រុមអ្នកនិយមចូលចិត្តកំណាព្យបានមកជួប ជុំគ្នាក្នុងទិវាកំណាព្យវៀតណាមដែលបានរៀបចំនៅក្នុងបរិយាកាសពោរពេញទៅ ដោយលក្ខណៈអក្សរសាស្រ្តសិល្បៈ។ នាថ្ងៃព្រះច័ន្ទពេញបូរមីខែទីមួយឆ្នាំនេះទិវា កំណាព្យវៀតណាមលើកទី១៤ត្រូវបានប្រារព្ធឡើងនៅក្នុងទូទាំងប្រទេសដោយ ប្រធានបទ” ទឹកដី - សំពៅនិទាឃៈរដូវ”។ ក្នុងបរិវេណ Van Mieu Quoc Tu Giam នៅរដ្ឋធានីហាណូយទិវាកំណាព្យវៀតណាមបានទាក់ទាញមនុស្សជាច្រើនកុះករមក ចូលរួម។ នៅទីនេះកវី Huu Thinh ប្រធានសមាគមអ្នកអក្សរសាស្រ្តវៀតណាមបាន អះអាងថា “ ក្នុងរយៈពេល១៣ឆ្នាំកន្លងទៅនេះទិវាកំណាព្យវៀតណាមបានក្លាយទៅជាទិវា បុណ្យវប្បធម៌ថ្មី ប្រិមប្រិយសុជីវធម៌ជាមួយនឹងតំលៃមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់មិត្តអ្នកនិយមចូលចិត្តអក្សរសាស្រ្តក្នុងទូទាំង ប្រទេស។ ទិវាកំណាព្យវៀតណាមគឺជាទិវាកំណាព្យធំបំផុតមួយក្នុងចំណោម២៦festival កំណាព្យល្បីឈ្មោះលើពិភពលោក”។ សតិអារម្មណ៍នៃទិវាកំណាព្យវៀតណាមគឺមិនត្រឹមតែលើកតម្កើងតំលៃកំណាព្យ ចំរៀងក្នុងអតីតកាលប៉ុណ្ណោះថែមទាំងឧទ្ទេសនាមអំពីកំណាព្យចំរៀងសម័យនៅវៀត ណាមដែលឆ្លុះបញ្ចាំងនូវការផ្លាស់ប្ដូរថ្មីជីវភាពរស់នៅ ការកសាងនិងការពារមាតុភូមិ រួមចំណែកលើកកំពស់ជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជនវៀតណាមទៀតផង។ កវី Quang Thieuបានថ្លែងថា “ អស់រយៈពេល១៤ឆ្នាំកន្លងមក មិត្តអ្នកនិយមចូលចិត្តកំណាព្យវៀតណាមបាន មកចូលរួមទិវាកំណាព្យវៀតណាមកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ចើញ ចូលរួមបុណ្យនេះអាចមានទាំងអ្នកតែងកំណាព្យនិងអ្នកមិនតែងកំណាព្យមែនក៏ ប៉ុន្តែស្មារតីកំណាព្យចំរៀងជានិច្ចកាលមានវត្តមាននៅក្នុងជីវភាពរបស់គេ។ នៅទី នោះមានការចែករំលែក មានសេចក្ដីស្នេហារួមទាំងមនសិការថែរក្សាសោភ័ណភាព នៃវប្បធម៌ប្រពៃណីទៀតផង”។ ក្នុងបរិវេណ Van Mieu Quoc Tu Giamនៅរដ្ឋធានីហាណូយទិវាកំណាព្យវៀតណាមបានទាក់ទាញមនុស្សជាច្រើនកុះករមកចូលរួម ក្រោយពីការរៀបចំម្ដងៗទិវាកំណាព្យវៀតណាមកាន់តែមានបន្ថែមចំណុចថ្មី ថ្មោង ពិសេសគឺការដែលសមាគមអក្សរសាស្រ្តសិល្បៈវៀតណាមអញ្ជើញកវីនិងអ្នក អក្សរសាស្រ្តអន្តរជាតិមកចូលរួមនិងផ្លាស់ប្ដូរជាមួយអ្នករួមអាជីពនិងប្រិយមិត្តវៀត ណាម។ ឆ្នាំនេះជាលើកដំបូងហើយដែលក្រុមអ្នកកវីមកពីគណៈប្រតិភូសហភាពអឺរ៉ុបបាន អញ្ជើញចូលរួមទិវាកំណាព្យវៀតណាមសំដៅនាំយកកំណាព្យ ចំរៀងសម័យរបស់ទ្វីប អឺរ៉ុបមកឧទ្ទេសនាមជាមួយមជ្ឈដា្ឋនអ្នកនិយមចូលចិត្តកំណាព្យនៅវៀតណាម។កវី ជនជាតិបារាំងលោក Andre’ Velter ក្នុងនាមក្រុមអ្នកកវីមកពីគណៈប្រតិភូសហភាព អឺរ៉ុបចូលរួមព្រឹតិ្តការណ៍ទិវាកំណាព្យវៀតណាមបានចែករំលែកថា “ នាពេលចូលរួមទិវាកំណាព្យវៀតណាមខ្ញុំបានមានឱកាសជួបសំណេះសំណាល និង ផ្លាស់ប្ដូរយោបល់ជាមួយអ្នកកវីវៀតណាមមួយចំនួន។ការប្រាស្រ័យជាមួយពួកគេដែល ជាកវីដូចគ្នាធ្វើខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំសង្កេតឃើញថានេះជា សកម្មភាពទាក់ទាញមនុស្សជាច្រើនកុះករមកចូលរួមនិងទស្សនាការសំដែងសិល្បៈ ច្រៀងរាំ។ ” ទិវាកំណាព្យវៀតណាមបានក្លាយទៅជាសកម្មភាពជីវភាពវប្បធម៌ប្រចាំឆ្នាំដោយ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សំណាក់មិត្តអ្នកនិយមចូលចិត្តអក្សរសាស្រ្តសិល្បៈ ក្នុងទូទាំងប្រទេស។ នេះជាទិវាបុណ្យវប្បធម៌ដ៏វិសេសវិសាល រួមចំណែកថែរក្សានិង ពង្រីកកំណាព្យចំរៀងវៀតណាមឲ្យកាន់តែមានតំលៃតរៀងរហូត៕
Related








