VOV WorldVOV World
ការលើកតម្កើងតំលៃវប្បធម៌ប្រពៃណីរបស់គ្រប់ជនជាតិវៀតណាម
30/04/2016 08:00
VOVWORLD_ទិវាវប្បធម៌របស់គ្រប់ជនជាតិនៅ វៀតណាមទើបនឹងបានប្រារព្វធ្វើឡើង​នាពាក់កណ្ដាល ខែមេសាកន្លងទៅ នៅបុរីវប្បធម៌ទេសចណ៍ជនជាតិ វៀតណាម ​ជាយ​ក្រុងហាណូយ។ នេះជាអគាររួមរបស់ ជនជាតិជាអមតៈទាំង៥៤ដែល​រួមរស់​ជា​មួយ​​​គ្នានៅ ប្រទេសវៀតណាម។ តាមរយៈការរៀបចំចំនួន៨លើក ឥឡូវនេះ ​ទិវាវប្បធម៌​របស់គ្រប់ជនជាតិនៅវៀតណាម បានក្លាយទៅជាបុណ្យសំរាប់ជនរួមជាតិគ្រប់ជនជាតិ ជួបជុំគ្នាចែករំលែកមនោសញ្ចេតនានិងបង្ហាញ វប្បធម៌ជាប្រពៃណីជាតិខ្លួន។តាមរយៈនោះ​​រួមចំណែក ថែរក្សាតំលៃវប្បធម៌ដ៏ថ្លៃថ្លារបស់គ្រប់ជនជាតិ។
VOVWORLD_ទិវាវប្បធម៌របស់គ្រប់ជនជាតិនៅវៀតណាមទើបនឹងបាន ប្រារព្វធ្វើឡើង​នាពាក់កណ្ដាលខែមេសាកន្លងទៅ នៅបុរីវប្បធម៌ទេសចណ៍ជនជាតិ វៀតណាម ​ជាយ​ក្រុងហាណូយ។ នេះជាអគាររួមរបស់ជនជាតិជាអមតៈទាំង៥៤ដែល​រួម រស់​ជា​មួយ​​​គ្នានៅប្រទេសវៀតណាម។ តាមរយៈការរៀបចំចំនួន៨លើក ឥឡូវនេះ ​ទិវា វប្បធម៌​របស់គ្រប់ជនជាតិនៅវៀតណាមបានក្លាយទៅជាបុណ្យសំរាប់ជនរួមជាតិគ្រប់ ជនជាតិជួបជុំគ្នាចែករំលែកមនោសញ្ចេតនានិងបង្ហាញវប្បធម៌ជាប្រពៃណីជាតិខ្លួន។ តាមរយៈនោះ​​រួមចំណែកថែរក្សាតំលៃវប្បធម៌ដ៏ថ្លៃថ្លារបស់គ្រប់ជនជាតិ។      នៅក្នុងលំហរវប្បធម៌របស់ជនជាតិSan Chay ឃើញអាចារ្យនិងបងប្អូន​ជន ជាតិ​នេះ​​កំពុងរួមគ្នារាំរបាំ Tac Xinh ក្នុងបុណ្យសុំរដូវអំណោយផលដែលជាកេរិ៍្តដំណែល​ វប្បធម៌អរូបីថ្នាក់ជាតិរបស់ជនជាតិ San Chay ។ ការសំដែងពិធីបុណ្យនេះជា​ សកម្មភាព​ដ៏​សំខាន់មួយក្នុងព្រឹតិ្តការណ៍ទិវាវប្បធម៌របស់គ្រប់ជនជាតិនៅវៀត ណាមឆ្នាំនេះ។     ក្នុងបរិយាកាសអ៊ូអរសប្បាយរីករាយនៃទិវាបុណ្យវប្បធម៌នេះ មានមេភូមិ និងសិប្បករដំណាងឲ្យប្រជាជនគ្រប់ជនជាតិដូចជាជនជាតិ Kho Mu មកពីខេត្ត  Dien Bien ភាគខាងជើងវៀតណាម ឬជនជាតិខ្មែរមកពីខេត្ត Soc Trang ភាគ ខាងត្បូងបានជួបជុំ​គ្នាចែករំលែកមនោសញ្ចេតនានិងឧទ្ទេសនាមវប្បធម៌ជន ជាតិខ្លួនក្នុងគោលបំណងរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីផ្សាភ្ជាប់ជិតស្និទ នៃសហគមន៍ទាំង៥៤ជនជាតិជាបងប្អូន។ ពិធីបុណ្យនានាដូចជា​ពិធីបុណ្យធំដឹង ក្ដីរបស់ជនជាតិE De ឬពិធីបុណ្យរាំជុំវិញភ្នក់ភ្លើង​និង ​ជូនពរអាយុយឺនយូររបស់ ជនជាតិDaoជាដើម ត្រូវបានយកមកបង្ហាញឲ្យ​ទស្សនិកជន​។ មកចូលរួមទិវា វប្បធម៌របស់គ្រប់ជនជាតិនៅវៀតណាមលើកនេះ អ្នកទេសចរមួយរូបឈ្មោះ Nguyen Thanh Tam មក​ពីខេត្ត Nghe An ភូមិភាគកណ្ដាលវៀតណាមបាន​ចែក ​រំលែកថា “ តាមរយៈសកម្មភាពទាំងនេះ​យើងខ្ញុំបានចេះដឹងតំលៃដ៏វិសែសវិសាលរបស់​ គ្រប់ជនជាតិដែលបានយកមកបង្ហាញនៅទិវាបុណ្យនេះ។ សុំឲ្យមនុស្សទាំងអស់គ្នា ខិតខំថែរក្សាអភិរក្សនិងពង្រីកថែមទៀតនូវរាល់តំលៃវប្បធម៌របស់ជនជាតិខ្លួន ដើម្បីឧទ្ទេសនាមជាមួយប្រជាជនក្នុងប្រទេសនិងអន្តរជាតិ”។ ប្រទេសវៀណាមមានជនជាតិ៥៤រួមរស់ជាមួយគ្នាក្នុងគ្រួសារមួយសាមគ្គីហើយជានិច្ចកាលរួមគ្នាកសាងប្រទេសជាតិ          ក្នុងទិវាបុណ្យនេះនៅមានរៀបចំការសំដែងសិល្បៈជាតិ ការប្រកួតកីឡានិងដាំ ម្ហូបអាហាររបស់គ្រប់ជនជាតិទៀតផង។ មានវត្តមាននៅទីនេះអ្នកស្រី Bui Thi  Lan Phuong ​ ជនជាតិMuong ខេត្ត Hoa Binh ភាគខាងជើងវៀតណាមបានឲ្យដឹង ថា  “ យើងខ្ញុំនាំយកវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួនមកតាំងបង្ហាញនៅ​ អគាររួមនេះ ដែលរួមមានគង់ ឃ្មោះ ចរបាប់ ល្បែងប្រជាប្រិយ។ ជាពិសេស ម្ហូប អាហាររបស់ជនជាតិ Muongត្រូវបានភ្ញៀវទេសចរនិយមចូលចិត្តយ៉ាងខ្លាំង។​ តាម រយៈ​ព្រឹតិ្តការណ៍នេះ គណៈចាត់តាំងបានជួយគ្រប់ជនជាតិជិតស្និទនឹងគ្នាថែម ទៀត សាមគ្គីគ្នាថែមទៀតដើម្បីកសាងប្រទេសវៀតណាមយើងកាន់តែអភិវឌ្ឍន៍ និងរក្សាបានអត្តសញ្ញាណជាតិ”។ គិតតាំងពីឆ្នាំ២០០៩មកនេះ តាមរយៈសកម្មភាពក្នុងទិវាវប្បធម៌របស់គ្រប់ ជនជាតិនៅវៀតណាម ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេសរួមទាំងភ្ញៀវ ទេសចរអន្តរជាតិយល់ដឹងថែមទៀតនូវប្រទេសវៀណាមមានជនជាតិ៥៤រួមរស់ ជាមួយគ្នាក្នុងគ្រួសារមួយសាមគ្គីហើយជានិច្ចកាលរួមគ្នាកសាងប្រទេសជាតិ៕                         

More