VOV WorldVOV World
ការនាំចេញសៀវភៅវៀតណាមទៅបរទេស
06/08/2016 08:00
VOVWORLD_ការនាំចេញសៀវភៅគឺជាក្ដីប្រាថ្នា របស់មជ្ឈដ្ឋានអ្នករៀបរៀងសៀវភៅវៀតណាម។ការនាំ ចេញសៀវភៅក៏ជាឱកាសបើកទូលាយទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការចំពោះបណ្ដាគ្រឹះស្ថានបោះ ពុម្ភផ្សាយផងដែរ។ ទន្ទឹមនឹងការនាំចេញសៀវភៅ បោះពុម្ភ កិច្ចសហប្រតិបតិ្តការនោះកាន់តែបើក ទូលាយដោយការនាំចេញកម្មសិទ្ធិបញ្ញាសៀវភៅទៅ បរទេស រួមចំណែកផ្សព្វផ្សាយនូវរូបភាពនិងវប្បធម៌ វៀតណាមទៀតផង។
VOVWORLD_ការនាំចេញសៀវភៅគឺជាក្ដីប្រាថ្នារបស់មជ្ឈដ្ឋានអ្នករៀបរៀង សៀវភៅវៀតណាម។ការនាំចេញសៀវភៅក៏ជាឱកាសបើកទូលាយទំនាក់ទំនងនិង កិច្ចសហប្រតិបតិ្តការចំពោះបណ្ដាគ្រឹះស្ថានបោះពុម្ភផ្សាយផងដែរ។ ទន្ទឹមនឹងការ នាំចេញសៀវភៅបោះពុម្ភ កិច្ចសហប្រតិបតិ្តការនោះកាន់តែបើកទូលាយដោយ ការនាំចេញកម្មសិទ្ធិបញ្ញាសៀវភៅទៅបរទេស រួមចំណែកផ្សព្វផ្សាយនូវរូបភាពនិង វប្បធម៌វៀតណាមទៀតផង។         នាពេលទើបកន្លងទៅនេះគ្រឹះស្ថានបោះពុម្ភផ្សាយ Clever Media (សហព័ន្ធរុស្ស៊ី) ​បានចុះកិច្ចសន្យាទិញកម្មសិទ្ធិសៀវភៅគណិតវិទ្យាជាភាសាអង់គ្លេសទាំង៣ភាគរ បស់ក្រុមហ៊ុនសៀវភៅ Long Minh។ នេះជាកម្រងសៀវភៅសារជីវកម្មរវាង​គ្រឹះស្ថាន ​បោះ​ពុម្ភផ្សាយ PlayBac (បារាំង)ជាមួយក្រុមហ៊ុនLong Minhដែលមាន​ចំណោទ ​គណិត​វិទ្យា​និងរូបភាពបញ្ជាក់ដ៏រស់រវើក។តាមលោក Do Hoang Son នាយកក្រុម ហ៊ុនLong Minh បានឲ្យដឹងថា កម្រងសៀវភៅនេះជាលទ្ធផលនៃកិច្ចសហការយ៉ាង ស៊ីសង្វាក់រវាងភាគីទាំង២ដែលក្នុងនោះ មេរៀនគណិតវិទ្យា រូបភាពនិងការបក ប្រែជាភាសាអង់គ្លេសគឺដោយក្រុមហ៊ុនLong Minhទទួលបន្ទុក រីឯការផ្សព្វផ្សាយ ពាណិជ្ជសញ្ញានៅ មហោស្រព សៀវភៅអន្តរជាតិFranfutគឺអនុវត្តដោយ​គ្រឹះស្ថាន​ បោះ​ពុម្ភផ្សាយ PlayBac។​កម្រង​សៀវ​ភៅនេះទាក់ទាញបានការចាប់អារម្មណ៍ពី ក្រុមមនុស្សនិយមចូលចិត្តសិក្សាគណិតវិទ្យានិងភាសាអង់គ្លេសនៅប្រទេសរុស្ស៊ី។  លោក Do Hoang Sonបានថ្លែងថា  “ ក្នុងកិច្ចសន្យាបានកំណត់ថាអត្រាចែកផលចំណេញគឺក្រុមហ៊ុនLong Minh​បាន​៦០% រីឯគ្រឹះស្ថាន​បោះ​ពុម្ភផ្សាយ PlayBacបាន៤០%។ ពេលPlayBac យក​សៀវ​ភៅរ​បស់​Long Minhទៅតាំងបង្ហាញនៅមហោស្រពសៀវភៅអន្តរជាតិ ធំបំផុត​លើពិភពលោក​នៅ​Franfutនោះខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយសារ ក្រុមហ៊ុនខ្លួនរៀបរៀងបានសៀវភៅត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិដើម្បីយក ទៅតាំងបង្ហាញជាមួយពិភពលោក”។         ចំពោះការរៀបរៀង បោះ​ពុម្ភនិងនាំចេញសៀវភៅនេះ ​ក្រុមហ៊ុនទាំងពី​របាន មាន​ការត្រៀមរៀបចំយ៉ាងហ្មត់ចត់។សៀវភៅវៀតណាមមានលេខកូដ ក្រដាស់និង ទឹកខ្មៅមានគុណភាពល្អធានាសុវតិ្ថភាពត្រឹមត្រូវតាមស្តង់តាអន្តរជាតិ។ទន្ទឹមនេះ កេរិ៍្តឈ្មោះអ្នកនិពន្ធត្រូវបានផ្សព្វផ្សាយដ៏ទូលំទូលាយនៅក្នុងនិងក្រៅប្រទេសជាមួយ នឹងចំនួនសៀវភៅលក់ចេញរាប់លានក្បាល។ ។ នេះជាកម្រងសៀវភៅសារជីវកម្មរវាងគ្រឹះស្ថានបោះពុម្ភផ្សាយ PlayBac (បារាំង)ជាមួយក្រុមហ៊ុនLong Minhដែលមានចំណោទគណិតវិទ្យានិងរូបភាពបញ្ជាក់ដ៏រស់រវើក         នាបច្ចុប្បន្ននេះ ការនាំចេញសៀវភៅវៀតណាមទៅបរទេសច្រើនតែផ្អែកទៅ លើទំនាក់ទំនងរៀងៗខ្លួនរបស់គ្រឹះស្ថានបោះពុម្ភផ្សាយ អង្គភាពរៀបរៀងសៀវភៅ  ឬផ្អែកទៅលើការដែលគ្រឹះស្ថានបោះពុម្ភផ្សាយពីបរទេសមករកក្រុមហ៊ុនសៀវភៅ វៀតណាម។តាមលោកNguyen Manh Hung នាយកក្រុមហ៊ុនសៀវភៅ Thai Haបាន អះអាងថា​តាំង​ពីពេលបង្កើតមកក្រុមហ៊ុនសៀវភៅ ThaiHa​ Booksបានកំណត់ ទិសដៅ​នាំ​ចេញ​ទាំងសៀវភៅនិងកម្មសិទ្ធិបញ្ញាសៀវភៅ។​លោកNguyen Manh Hungបានថ្លែងថា  “ ការនាំចេញសៀភៅប្រៀបដូចជាចន្ទល់ជើងបីហើយជើង​ណាក៏ត្រូវតែ​ ខ្លាំង​ដែរ​។ជើងទីមួយគឺខ្លឹមសារសៀវភៅ ជើងទីពីរគឺត្រូវតែមានសៀវភៅរៀប រៀងជា​ភាសា​វៀត​ណាមផងនិងភាសាបរទេសផង ហើយជើងទីបីគឺក្រុមអ្នក ផ្សព្វផ្សាយ។​ដូច្នេះហើយ​ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះយើងខ្ញុំបានយកចិត្ត ទុកដាក់លើការបណ្ដុះបណ្ដាលក្រុមអ្នកនិពន្ធ អ្នកទទួលបន្ទុកកម្មសិទ្ធិបញ្ញា  អ្នកគំនូសព្រាង និងអ្នកបោះពុម្ភជាដើម”។         ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការស្វែងយល់ទឹកដីនិងវប្បធម៌ វៀតណាមជារៀងរាល់ឆ្នាំផ្នែកបោះពុម្ភផ្សាយបានបោះពុម្ភផ្សាយនូវសៀវភៅ ចំនួនរាប់ហ្មឺនប្រភេទ។នៅតាមពិពណ៌អន្តរជាតិនានា ក្រៅពីតាំងបង្ហាញសៀវ ភៅ បណ្ដាក្រុមហ៊ុនសៀវភៅរបស់វៀតណាមក៏បង្កើនការស្វែងរកឱកាសផ្សព្វ ផ្សាយ ស្រូបយកការចាប់អារម្មណ៍ពីដៃគូបរទេសដើម្បីនាំសៀវភៅវៀតណាម ទៅដល់មិត្តអ្នកអានក្នុងតំបន់និងលើពិភពលោក៕

More