សៀវភៅចាស់រួមចំណែកពង្រីកការអានសៀវភៅ
11/09/2015 11:07
VOVWORLD_មហោស្រពសៀវភៅចាស់ប្រារព្ធធ្វើ នៅក្រុងហាណូយជាលើកដំបូងនាដើមឆ្នាំ២០១៤គឺ ជាលំហតភ្ជាប់មិត្តអ្នកអានដែលស្រលាញ់សៀវភៅ ចាស់និងក្រុមអ្នកស្រាវជ្រាវប្រភេទសៀវភៅនេះក្នុង ទូទាំងប្រទេស។ មហោស្រពលើកទី៣ដែលប្រព្រឹត្ត ទៅក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះបានស្រូបយក មនុស្សជាច្រើនកុះករមកចូលរួម។
VOVWORLD_មហោស្រពសៀវភៅចាស់ប្រារព្ធធ្វើនៅក្រុងហាណូយជា លើកដំបូងនាដើមឆ្នាំ២០១៤គឺជាលំហតភ្ជាប់មិត្តអ្នកអានដែលស្រលាញ់ សៀវភៅចាស់និងក្រុមអ្នកស្រាវជ្រាវប្រភេទសៀវភៅនេះក្នុងទូទាំងប្រទេស ។ មហោស្រពលើកទី៣ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ បានស្រូបយកមនុស្សជាច្រើនកុះករមកចូលរួម។ ទីផ្សារបោះពុម្ភផ្សាយសៀវភៅនាបច្ចប្បន្នអភិវឌ្ឍន៍យ៉ាងខ្លាំងដើម្បីឆ្លើយ តបទៅនឹងតម្រូវការរបស់អ្នកអាន។ ទន្ទឹមនឹងទីផ្សារសៀវភៅថ្មីគឺសៀវភៅ ចាស់ក៏មានការទាក់ទាញដោយឡែកហើយរក្សាបាននូវចំនួនមិត្តអ្នកអាន ស្ថិរភាពផងដែរ។ តាមលោក Le Van Hop ជាម្ចាស់ហាងលក់សៀវភៅមាន យឺហោ”សៀវភៅចាស់ក្រុងហាណូយ”ថាអតិថិជនមកចូលរួម មហោស្រព នេះគឺមានអាយុនិងអាជីព ខុសៗ គ្នាដែលខ្លះជានិស្សិតខ្លះទៀតជាអ្នកស្រាវ ជ្រាវហើយសុទ្ធតែស្រលាញ់ សៀវដូចគ្នា។ ”បើប្រៀបនឹងសៀវភៅថ្មីគឺមហោស្រពសៀវភៅចាស់ស្រូបយក មនុស្សមកចូលរួមច្រើនជាងដោយមានបន្ទប់ដាក់លក់សៀវភៅច្រើនជាង។ អ្នកអានវ័យក្មេងទិញខ្លាំងណាស់ដោយមានបរិមាណពី៧០ដល់៨០ភាគរយ ក្នុងចំនាមពួកគេមកទិញទាំងសៀវភៅថ្មីទាំងសៀវភៅចាស់។ អ្នកអានវ័យ ក្មេងក៏ចាប់អារម្មណ៍ដល់សៀវភៅចាស់ៗដែលបកប្រែដោយជំនាន់មុនផង ដែរ។ រីឯសៀវភៅបកប្រែនាសព្វថ្ងៃដោយសារអ្នកបកនៅក្មេងខ្ចីមានបទ ពិសោធន៍តិចបានជាបកខុសច្រើន”។ មើលពីខាងក្រៅសៀវភៅចាស់ជាច្រើនក្បាលមិនសូវស្អាតទេដោយ សារសៀវភៅទាំងនេះភាគច្រើនបានបោះពុម្ភផ្សាយពីទសវត្សទី៤០ដល់៩០ នៃសតវត្សទី២០ដែលក្រដាសពណ៌ងងិតពិបាកអានអក្សរ។ ប៉ុន្តែសៀវភៅ ចាស់ៗនៅតែមានការទាក់ទាញយ៉ាងខ្លាំងចំពោះមិត្តអ្នកអានដែលមកចូល រួមមហោស្រពសៀវភៅចាស់។ សៀវភៅរឿងមួយចំនួនដូចជា”ក្រុមអ្នក ឈឺចាប់ ”រួមមានបូនភាគរបស់គ្រិះស្ថានបោះពុម្ភផ្សាយអក្សរសាស្រ្ត និង ”ទុក្ខកុមារវ័យ”មានបីភាគចេញផ្សាយនាឆ្នាំ១៩៨៦ ឬសៀវភៅ” រចនា សម្ព័ន្ធនៃភូមិវៀតណាមបុរាណ ” រួមជាមួយសៀវភៅអក្សរសាស្រ្ត ប្រវតិ្តសាស្រ្ត ទ្រឹស្ដីផ្សេងៗទៀតដែលបានបោះពុម្ភផ្សាយមុននេះជាង៣០ ឆ្នាំក៏ក្រូវបានគេរកទិញដែរ។ លោក Ha Minh Chien ជាម្ចាស់ហាងលក់សៀវ ភៅចាស់ Chien បានឲ្យដឹងថា ”មានសៀវភៅថ្មីមួយចំនួនដែលគេយករឿងចាស់មកកាត់ចោលឲ្យ គ្រប់ទំព័រតាមការកំណត់។ ធ្វើអីចឹងអត្ថន័យរបស់វាមិនដូចភាពដើមដែល ធ្វើឲ្យអ្នកអានត្រូវតែទៅរកសៀវភៅចាស់វិញ។ម្យ៉ាងទៀតសៀវភៅពី សម័យមុនត្រូវបានធ្វើហ្មត់ចត់ណាស់ទាំងអំពីគុណភាពក្រដាស់ទាំងអំពី អត្ថន័យទៀតផង”។ សៀវភៅនាសម័យរដ្ឋផ្គតផ្គង់ទាំងអស់តែងតែបានបោះពុម្ភល្អ បកប្រែ ចំន័យនិងបានកែតម្រូវយ៉ាងហ្មត់ចត់។ តាមលោកNguyen Dat Tung និស្សិត មហាវិទ្យាល័យវិចិត្រសិល្បៈវៀតណាមឲ្យដឹងថា ”ខ្ញុំតែងតែរកសៀវភៅរបស់បណ្ដាវិចិត្រករឬសៀវភៅអក្សរសាស្រ្ត របស់រុស្ស៊ីនិងបារាំង។ សៀវភៅទាំងនេះកម្រណាស់ដោយសារវាមិនបាន បោះពុម្ភផ្សាយឡើងវិញឡើយ។ ខ្ញុំស្វែងរកតាមបណ្ដាញសង្គមក៏មិនឃើញ ដែរ។ម្យ៉ាងទៀតខ្ញុំមិនចូលចិត្តអានសៀវភៅលើបណ្ដាញសង្គមទេដោយ ចូលចិត្តកាន់សៀវភៅចាស់លើដៃជាង”។ ការទិញលក់សៀវភៅចាស់បានមាននៅហាណូយតាំងពីយូរណាស់ មកហើយ។ មហោស្រពសៀវភៅចាស់បានក្លាយទៅជាជីវភាពវប្បធម៌ សៀវភៅសំរាប់មិត្តអ្នកអានទាំងអស់គ្នាព្រមទាំងលើកទឹកចិត្តវប្បធម៌អាន សៀវភៅចំពោះប្រជាពលរដ្ឋវៀតណាមគ្រប់រូបទៀតផង៕
Related








