VOV WorldVOV World
ថែរក្សានិងអភិរក្សសិប្បកម្មស្មូនរូបសំណាក់ពីដីបែបប្រពៃណី
28/08/2020 06:26
(VOVWORLD) - និយាយដល់មុខរបរសូនរូបសំណាក់ដីគឺត្រូវនិយាយដល់ភូមិ Dong Khe ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh ពីព្រោះ នេះជាកន្លែងប្រកបមុខរបរសូនរូបសំណាក់ដីដ៏ល្បីឈ្មោះនៅទូទាំងប្រទេស។ កាលពីមុននេះ ប្រជាជននៅភូមិ Dong Khe សុទ្ធតែប្រកបមុខរបរសូនរូបសំណាក់ដី ប៉ុន្តែបច្ចុប្បន្ននេះ មានតែគ្រួសារសិប្បករឈ្មោះ Phung Van Giap តែប៉ុណ្ណោះ ដែលបានផ្សាភ្ជាប់នឹងមុខរបរនេះតែប៉ុណ្ណោះ។
 សិប្បករ Phung Dinh Giap តែងតែមានបំណងរក្សាមុខរបរប្រពៃណីដែលជីដូនជីតាបន្សល់មក (រូបថត៖ Diệp Anh/Vietnam+)  រូបសំណាក់ដី មិនត្រឹមតែជាប្រដាប់ក្មេងលេង ឬវត្ថុដែលបានប្រើប្រាស់ក្នុងវត្តអារ៉ាមប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃវប្បធម៌ប្រពៃណី និងបង្ហាញពីអត្តសញ្ញាណពិសេសរបស់ស្រុកស្រែ វៀតណាមទៀតផង។ ជាពិសេស រូបសំណាក់ដី ត្រូវបានលក់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឬពិធីសំពះព្រះខែទជារៀងរាល់ឆ្នាំទៀតផង។ គ្មាននរណាម្នាក់ដឹងថា មុខរបរស្មូនរូបដីមានតាំងពីណាមក ប៉ុន្តែគេប៉ាន់ស្មានថា មុខរបរនេះមានប្រវត្តិយូរណាស់មកហើយ ពោលគឺមានតាំងពីរាប់រយឆ្នាំមកម្លះ។ នៅក្នុងការចងចាំរបស់ប្រជាជនវៀតណាមជាច្រើនរូប ស្ពុកសែនសម្រាប់ពិធីសំពះព្រះខែបែបប្រពៃណី ក្រៅពីផ្លែឈើ នុំចំណីមក គឺត្រូវមានឈុតរូបសំណាក់ដី លោកបណ្ឌិតធ្វើពីក្រដាសនិងចង្កៀងផ្កាយ។ តាមរយៈរូបសំណាក់ដីនេះ ជីដូនជីតាយើងចង់ផ្តាំផ្ញើនូវពាក្យពេជ្រដ៏ស្រស់ស្អាតរួមទាំងតម្លៃវប្បធម៌ប្រពៃណីដែលមានជាយូរយារណាស់ទៅហើយដើម្បីក្រើនរំលឹកដល់ជំនាន់កូនចៅអំពីរបៀបរស់នៅនិងសីលធម៌។ រូបសំណាក់ដីត្រូវបានធ្វើឡើង ដោយមានការរួមបញ្ចូលគ្នានៃដីឥដ្ឋនិងក្រដាស។ អ្វីដែលពិសេសនោះគឺថា រូបសំណាក់ដី មិនត្រូវបានឆ្លងកំដៅភ្លើងទេ ប៉ុន្តែនៅតែមានភាពធន់បានល្អ។ ថ្វីត្បិតតែរូបសំណាក់ដីមានរូបរាងសាមញ្ញ ប៉ុន្តែតម្រូវឱ្យជាងស្មូនត្រូវមានបច្ចេកទេសស្មូនយ៉ាងល្អិតល្អន់។ ពណ៌ដែលត្រូវគូរលើរូបសំណាក់ដី គឺគ្រាន់តែជាពណ៌ធម្មតា ដូចជា ពណ៌ស លឿង ខៀវ ក្រហមនិងខ្មៅប៉ុណ្ណោះ ប៉ុន្តែនៅតែជួយឱ្យរូបសំណាក់ដីមានភាពរស់រវើក។ សិប្បករ Phung Dinh Giap បានអោយដឹងថា៖

More