logo

បន្តសកម្មាពនៃដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong នៅគុយបា

2012/4/12 | 10:30:37
នារសៀល ថ្ងៃទី ១១ មេសា (ព្រឹកថ្ងៃទី ១២ មេសា  
តាមម៉ោងហាណូយ) អគ្គលេខា គណៈកម្មាធិការ 
មជ្ឍឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong 
បានទទួលជួបស្ទនា ជាមួយ គណៈដឹកនាំសមាគម 
មិត្តភាពគុយបា – វៀតណាម ដឹកនាំដោយ អនុប្រធាន 
សមាគម Marta Roja ដែលបានមកសម្តែងការគួរសម។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋគុយបា
នារសៀល ថ្ងៃទី ១១ មេសា (ព្រឹកថ្ងៃទី ១២ មេសា តាមម៉ោងហាណូយ) អគ្គលេខា គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលជួប
ស្ទនា ជាមួយ គណៈដឹកនាំសមាគមមិត្តភាពគុយបា – វៀតណាម ដឹកនាំដោយ អនុប្រធានសមាគម Marta Roja ដែលបានមកសម្តែងការគួរសម។ ថ្លែងមតិនៅទីនេះ
អគ្គលេខា Nguyen Phu Trong បានស្នើរថា៖ សមាគមមិត្តភាពនៃប្រទេសទាំង២បន្ត
មានរូបភាពជាច្រើនអប់រំប្រពៃណីទំនាក់ទំនងល្អប្រសើរ រវាងប្រជាជាតិទាំង២ ដើម្បី
ជំនាន់វ័យក្មេងបន្តនិងពង្រីកទំនាក់ទំនងនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។ ក៏ក្នុង
ឱកាសនេះដែរ អគ្គលេខា Nguyen Phu Trong បានឆ្លើយតបនឹងបទសម្ភាសន៍របស់
ការសែត  Gramma ស្តីពីបណ្ដាលទ្ធផលលេចធ្លោរបស់ដំណើរទស្សនកិច្ចមិត្តភាព
ជាផ្លូវការនៅសាធារណៈរដ្ឋគុយបាលើកនេះ ក៏ដូចជា យថាទស្សក្នុងទំនាក់ទំនង
រវាងបក្សទាំង២ ប្រទេសទាំង២ ក្នុងរយៈពេលខាងមុខ។ នាថ្ងៃនេះដែរបណ្ដាសមាជិក
របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានជំនួបជាមួយ ថ្នាក់ដឹកនាំនៃក្រសួង
ផ្នែក នានារបស់គុយបា៕

អគ្គលេខា គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong
(Image: nguyenphutrong.net)

ក្នុងឱកាសនេះ ប្រទេសទាំង២បានចេញសេចក្តីថ្លែងការរួមវៀតណាម–គុយបា។ ដោយលើកច្បាស់ថា៖ វៀតណាមមានគោលជំហរមុនដូចជាក្រោយគាំទ្របុព្វហេតុ
តស៊ូរបស់ប្រជាជនគុយបាវីរភាព ទាមទាឲ្យររដ្ឋាភិបាលអាមេរិកបញ្ឃប់បទហុំពទ្ធ័
ប្រឆាំងគុយបា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក វាយតំលៃខ្ពស់ចំពោះតួនាទីរបស់
គុយបានៅ អាមេរិកឡាទីននិងតំន់ Caribbean។ គុយបាវាយតំលៃខ្ពស់ចំពោះតួនាទី
របស់វៀតណាម ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទ្វីបអាស៊ីប៉ាស៊ីហ្វីក ក៏ដូចជាលើវេទិការ
អន្តរជាតិ។គុយបាជឿជាក់ថា៖ វៀតណាមនឹងបន្តដណ្ដើមបានសមិទ្ធិផលធំធេញ
ជាច្រើនថែមទៀត ក្នុងបុព្វហេតុឧស្សហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេស
ជាតិកសាងសង្គមនិយមនៅវៀតណាមប្រកបដោយជោគជ័យ។ វៀតនាមគាំទ្រ
គុយបា ចុះឈ្មោះសមាជិកភាពក្រុមប្រឹក្សារសិទ្ធិមនុស្ស អាណត្តិ ២០១៤-២០១៦។
ភាគីទាំងពីរ ឯកភាពបន្តពង្រឹងនិងពង្រីកទមនាក់ទំនងនយោបាយ បង្កើន
ការផ្លាស់ប្តូរបទពិសោធន៏ជាក់ស្ដែង និងទ្រឹស្ដីអំពីបណ្ដាបញ្ហាដែលភាគីទាំងពីរ
យកចិត្តទុកដាក់ដូចគ្នា បើកទូលាយបណ្ដាកិច្ចសហប្រតិបត្តិការទ្វេភាគីលើច្រើន
វិស័យ។ដើម្បីកត់សម្គាល់នូវបណ្ដាការរួមវិភាគទានដ៏ធំធេញរបស់អគ្គលេខាបក្ស
កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងការពង្រឹងនិងពង្រីកទំនាក់
ទំនងរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ និង
បុព្វហេតុកសាងសង្គមនិយមវៀតណាម រដ្ឋគុយបាបានប្រគល់ជូនគ្រឿងឥស្សា
រិយយស Jose Martin - គ្រឿងឥស្សារិយយសថ្លៃថ្នូរបំផុតរបស់គុយបា៕




TAG
ដំណើរទស្សនកិច្ច/អគ្គលេខា Nguyen Phu Trong/គុយបា/សមាគម Marta Roja/សមាគមមិត្តភាពគុយបា – វៀតណាម.


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត