![]() |
| Images:Internet |
នាព្រឹកថ្ងៃទី១មិថុនានៅក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម Huynh Dam បានមកទស្សនានិងជូនអំណោយ
នៅបុរីកុមារ SOS ក្នុងឱកាសទិវាអន្តរជាតិកុមារ។ ប្រធានគណៈកម្មាធិការម
ជ្ឈឹមរណសិរ្សមាតុភូមិ Huynh Dam បានកោតសរសើរស្មារតីឈានឡើងលើ
ការលំបាក រៀនពូកែរបស់ប្អូនៗកុមារនៅបុរីកុមារ SOS និងចង់ឲ្យក្នុងរយៈ
ពេលខាងមុខរួមជាមួយការយកចិត្តតុកដាក់ថែទាំរបស់បក្សនិងរដ្ឋ បុរីកុមារ
SOS បន្តកែលំអរថែមទៀតលក្ខណសំភារៈនិងស្មារតីសំរាប់ប្អូនៗកុមារ។
នៅទីក្រុង Da Nang នាព្រឹកថ្ងៃទី១មិថុនា បានប្រព្រឹត្តទៅ “ទិវាមហោស្រពចូលរដូវវិស្សមកាលលើកស្លាបបំណងប្រាថ្នាសំរាប់ប្អូនៗកុមារជំទង់”។ នៅទី
នេះសិស្សានុស្សិសជាង៥០០នាក់នៅបណ្ដាបថមសិក្សានិងអនុវិទ្យាល័យ
លើដំបន់ទីក្រុង Da Nang បានជួបប្រាស្រ័យវប្បធម៍សិល្បះប្រឡងគូរគំនូរ
និទានរឿងស្ដីពី “លោកអ៊ុំហូជាមួយប្អូៗ”។ ប្អូន Le Thi Ngoc Van ស្សិសថ្នាក់
ទី៥ សាលាបថមសិក្សា Tran Quoc Toan ទីក្រុង Da Nang បានឲ្យដឹងថា៖
“ចូលរួមទិវាមហោស្របចូលរដូវវិស្សមកាល ប្អូនឃើញថាសប្បាយរីករាយនិងមកទីនេះប្អូនបានជួបប្រាស្រ័យជាមួយបណ្ដាមិត្តនៃសាលាផ្សេងៗនិង
បណ្ដាសកម្មភាពមានប្រយោជន៍។ ប្អូនចង់ឲ្យកាន់តែមានទីលានលេងជា
ច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃដើម្បីប្អូនៗ បានពង្រិកការផ្ដើមគំនិត។”
មុននោះនរសៀលថ្ងៃទី៣១ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបមុខជាមួយប្អូនៗកុមារជំទង់គំរូចំនួន៥០នាក់មានស្ថានភាពលំបាក
ក្នុងឱកាសមកទស្សនារដ្ឋធានីនិងទៅគោរពវិញ្ញាណក្ខ៍ន្ធលោកប្រធាន
ហូជីមិញនៅប្រាំងតម្កល់សព្វ៕
![]() |
| ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម Huynh Dam បានមកទស្សនានិងជូនអំណោយនៅបុរីកុមារ SOS ក្នុងឱកាសទិវាអន្តរជាតិកុមារ។ |








