(VOVWORLD) - ផ្សារណាត់ Meo Vac គឺជាផ្សារណាត់ដ៏ល្បីល្បាញបំផុតមួយនៅខេត្ត Ha Giang។ អញ្ជើញមកដល់ផ្សារណាត់នេះ ភ្ញៀវទេសចរត្រូវបានសម្រខ្លួនទៅក្នុងបរិយាកាសវប្បធម៌ចម្រុះពណ៌របស់បណ្ដាជនជាតិនៅតំបន់ខ្ពង់រាបថ្ម Dong Van។ មិនត្រឹមតែជាកន្លែងទិញ-លក់ទំនិញ ផ្លាស់ប្តូរសម្ភារៈប្រើប្រាស់ សំភារៈកសិកម្ម និងកសិផលសម្រាប់បម្រើជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ផ្សារណាត់ក៏ជាឱកាសសម្រាប់មនុស្សម្នាជួបសំណេះសំណាល និងសម្ដែងមនោសញ្ចេតនាជាមួយគ្នាទៀតផង។