(VOVWORLD) - Pu Sam Cap គឺជាតំបន់ល្អាងភ្នំដ៏ល្បីល្បាញរបស់ខេត្ត Lai Chau ។ គោលដៅនេះ មានរស្សនាមថា "ល្អាងភ្នំភាគពាយ័ព្យល្អឯក" ជាមួយល្អាងភ្នំធំតូចជាង ១០ ក្នុងនោះមានល្អាងស្នូលចំនួន ៣ គឺ៖ : Thiên Môn, Thiên Đường និង Thủy Tinh ។ Pu Sam Cap មានសម្រស់រហោស្ថាន អាថ៌កំបាំង ហើយមានភាពទាក់ទាញពិសេសសម្រាប់អ្នកដែលស្រលាញ់ការរុករក និងស្វែងយល់ពីធម្មជាតិ។