(VOVWORLD) - ជាចំណុចប្រសព្វនៃខ្សែផ្លូវចរាចរណ៍តភ្ជាប់តំបន់ដីសណ្តប៉ែកខាងជើង តំបន់បដិវត្តន៍ Việt Bắc អន្តរតំបន់ ៣ (Hai Phong, Kien An, Thai Binh, Hung Yen, Hai Duong), អន្តរតំបន់ ៤ (Thanh Hoa, Nghe An, Ha Tinh, Quang Binh, Quang Tri, Thua Thien) ជាមួយសមរភូមិ Dien Bien Phu ផ្លូវបំបែកជាបី Co Noi ចំណុះភូមិសាស្ត្រឃុំ Co Noi ស្រុក Mai Son ខេត្ត Son La គឺជាចំណុចផ្លូវចរាចរណ៍ដ៏សំខាន់នៅលើខ្សែផ្លូវភ្លើង។ នៅទីនេះ សាច់ស្រស់ឈាមស្រស់របស់កម្មាភិបាល យុទ្ធជន យុវជនស្ម័គ្រចិត្ត និងប្រជាជនរាប់មិនអស់ត្រូវបានបង្ហូរ រួមចំណែកសរសេរបទចម្រៀងវីរភាពអមតៈសម្រាប់ជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤)។