(VOVWORLD) - ប្រិយមិត្តអ្នកស្តាប់ជាទីគោរពរាប់អាន!
ដូចដែលបានចែករំលែកនៅក្នុងព័ត៌មានមុន គណៈកម្មាធិការរៀបចំការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥ បាននិងកំពុងទទួលបានអត្ថបទប្រឡងដែលមានគុណភាពខ្ពស់ជាច្រើន។
(VOVWORLD) - សួស្តីប្រិយមិត្តអ្នកស្តាប់ជាទីគោរពរាប់អាន!
គណៈកម្មាធិ...
(VOVWORLD) - អនុវត្តន៍ការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំយ៉ាងប្តូរផ្តាច់និងព្រមៗគ្នា គឺជា គោលនយោបាយសំខាន់របស់បក្ស និងរដ្ឋវៀត ណាម។ គោលនយោបាយនេះត្រូវបានវៀតណាម ផ្សព្វផ្សាយនិងអនុម័តយ៉ាងឆាប់រហ័ស ពីមជ្ឈិមរហូតដល់មូលដ្ឋាន។ ថ្មីៗនេះ ការិយាល័យនយោ បាយនិងលេខាធិការដ្ឋានបានចេញផ្សាយសេចក្តីសន្និដ្ឋានលេខ ១២៧ របស់មជ្ឈិម ស្តីពីការអនុវត្តការស្រាវជ្រាវ និងស្នើឱ្យបន្តបម្រួលក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ ជាថ្មីម្តងទៀត បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបង្រួមក្បាលម៉ាស៊ីនដឹកនាំ។
(VOVWORLD) - ការរៀបចំ និងការសម្រួលប្រព័ន្ធនយោបាយទាំងមូលកំពុងត្រូវបានអនុវត្តយ៉ាងខ្លាំងក្លាពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន។ កម្មាភិបាលសំខាន់ជាច្រើននៃគណៈកម្មាធិការបក្ស គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការបក្សស្រុក បានដាក់ពាក្យសូមចូលនិវត្តន៍មុនអាយុកំណត់ រួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការរៀបចំឡើងវិញ និងបង្រួមស្ថាប័នរដ្ឋ។ នេះជាកត្តាសំខាន់ដែលជួយលើកកំពស់ប្រសិទ្ធភាពនៃការងាររៀបចំស្ថាប័នរដ្ឋឡើងវិញ។
(VOVWORLD) - សហគ្រាសបច្ចេកវិទ្យាសសរស្តម្ភ បានដើរតួនាទីគន្លឹះក្នុងការសម្រេចបាននូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ដែលក្នុងនោះកំណត់ថា “ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ” ជារបកគំហើញសំខាន់ជួរមុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប្រកបដោយវិបុលភាព ក្នុងសម័យកាលថ្មី។ ក្រុមហ៊ុនបច្ចេកវិទ្យាបានស្វាគមន៍ និងជួយជ្រោមជ្រែងយ៉ាងសកម្ម ធ្វើការសន្យា និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួម និងអនុវត្តន៍ជាមួយនឹងសកម្មភាពជាក់លាក់។
(VOVWORLD) - ថ្ងៃនេះជាទិវាផ្សាយសំឡេងពិភពលោក (១៣ កុម្ភៈ)។ ក្នុងនិន្នាការនៃការផ្លាស់ប្តូរឌីជីថលនាពេលបច្ចុប្បន្ន ជាពិសេសការរួមចំណែកដល់ការសម្រេចបាននូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់មជ្ឈិម ស្តីពីលក្ខណៈទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ វិទ្យុសំឡេង វៀតណាមបានកំណត់ ការជំរុញការផ្លាស់ប្តូរឌីជី ថលដើម្បីបណ្តេញតាមទាន់និន្នាការ ធ្វើពិពិធកម្មរបៀបអភិក្រមបែបវិធីសាស្រ្ត និងបន្តអះអាងពីឋានៈរបស់ការផ្សាយសំឡេងក្នុងដួងចិត្ត សាធារ ណៈជន។
(VOVWORLD) - កិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៥ របស់រដ្ឋាភិបាលដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងហាណូយបានពិភាក្សាអំពីបញ្ហាសំខាន់ៗ និងបានដាក់ចេញភារកិច្ចស្នូល ដែលត្រូវអនុវត្តក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន។
(VOVWORLD) - ចំ ៩៥ ឆ្នាំមុន នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ អគ្គមគ្គុទេស លោក Nguyen Ai Quoc បានអញ្ជើញធ្វើជាអធិបតីសន្និសីទរួមបញ្ចូលអង្គការកុម្មុយនិស្តចំនួនបីនៅវៀតណាមទៅជាបក្សកុម្មុយនិស្តវៀតណាម។ នេះគឺជាព្រឹត្តិការណ៍ដ៏មហិមារ ជាចំណុចរបត់ដែលបញ្ចប់វិបត្តិក្នុងមាគ៌ាសង្គ្រោះជាតិ និងអង្គការដឹកនាំនៃចលនាស្នេហាជាតិវៀតណាមនៅដើមសតវត្សទី ២០ ហើយក៏ជាចំណុចចាប់ផ្តើមដែលសម្រេចកំណត់ជ័យជំនះនៃបដិវត្តន៍វៀតណាមនិងការអភិវឌ្ឍរបស់ប្រជាជាតិក្នុងដំណាក់កាលក្រោយមកផងដែរ។
(VOVWORLD) - ក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តវៀតណាមបានដឹក នាំប្រទេសឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមរាប់មិនអស់ បង្កើតនូវជ័យជំនះ និងសមិទ្ធិផលដ៏មហិមារ ដែលបន្សល់ទុកនូវសញ្ញាណយ៉ាងត្រចេះត្រចង់នៅក្នុង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ជាតិ។
(VOVWORLD) - ថ្ងៃនេះជាថ្ងៃដំបូងនៃថ្ងៃឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ជាថ្ងៃដំបូងនៃឆ្នាំថ្មី តាមប្រតិទិនច័ន្ទគតិ។ នេះក៏ជាថ្ងៃចាប់ផ្តើមដំណើរការថ្មីៗជាច្រើន នាំប្រទេសឱ្យកាន់តែខ្លាំងក្លាលើមាគ៌ាអភិវឌ្ឍន៍។
(VOVWORLD) - ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិត្រូវបានកំណត់ថា ជារបកគំហើញដ៏សំខាន់បំផុត និងជាកម្លាំងចលករដើម្បីនាំវៀតណាមឈានចូលក្នុងយុគសម័យថ្មី។ សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ (ខែធ្នូ ឆ្នាំ២០២៤) និងសន្និសីទទូទាំងប្រទេសស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ (ថ្ងៃទី ១៣ មករា) បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំពោះការអភិវឌ្ឍរបស់ វៀតណាម។