(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមរដូវផ្ការីក បរិយាកាសពិធីបុណ្យដ៏រស់រវើកបានជ្រាបចូលពីភាគខាងត្បូងដល់ភាគខាងជើងនៃប្រទេស វៀតណាម។ ចាប់ពីការរៀបចំបែបទំនើបរហូតដល់ពិធីបុរមបុរាណ ហើយពិធីបុណ្យនីមួយៗមានលក្ខណៈដោយឡែក ដែលបម្រើជាកន្លែងសម្រាប់ការកម្សាន្តនិងការសម្រាកលំហែកាយ ហើយផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងក្នុងពេលដំណាលគ្នា ផ្សព្វផ្សាយសម្រស់ប្រពៃណីនៃបុណ្យ តេត។
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅលើផ្លូវនីមួយៗ អ្នកដែលនៅឆ្ងាយពីផ្ទះ កំពុងប្រញាប់ប្រញាល់វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្ល...
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅទូទាំងប្រទេស បរិយាកាសសប្បាយរីករាយកំពុងរីក សាយភាយដល់គ្រប់ទីកន្លែង ចំពោះមុខភាពជោគជ័យ...
(VOVWORLD) - ពិធីរំលឹកខួបស្តេច Hung - ពិធីបុណ្យព្រះវិហារ Hung ឆ្នាំ ២០២២ ដោយប្រធានបទ “តំបន់ឧទ្ទិសវិញ្ញាណក្ខន្ធបណ្តាស្តេច Hung-តំបន់ទឹកដីប្រភពដើមដ៏ពិសិដ្ឋ” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសា (ពោលគឺថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែទី ៣ ប្រតិទិនតាមច័ន្ទគតិ) ជាមួយនឹងសកម្មភាពដ៏សម្បូរបែបជាច្រើន។ ពិធីរំលឹកខួបស្តេច Hung - ពិធីបុណ្យវិហារ Hung គឺជាពិធីបុណ្យដ៏មហោឡារឹកមួយរបស់ប្រជាជាតិវៀតណាម ហើយជំនឿសែនព្រែនស្តេច Hung បានក្លាយជាអត្តសញ្ញាណវប្បធម៌របស់សហគមន៍ ជាខ្សែអំបោះក្រហមដែលបង្កើតឡើងប្រពៃណីនៃសាមគ្គីភាព ការស្រឡាញ់រាប់អាន និងការជួយទំនុកបម្រុងគ្នា ទៅវិញទៅមករបស់បណ្តាគ្រួសារនៃបណ្តាជនជាតិវៀតណាម។
(VOVWORLD) - ដើម្បីលើកកំពស់គុណភាពសេវាកម្ម តាមរយៈគោលដៅបង្កើតឡើងទម្រង់ទេសចរណ៍ ឆ្លងកាត់បទពិសោធន៍ដ៏វិសេសវិសាលនិងគួរឲ្យទាក់ទាញជាច្រើនប្រភេទ គឺជាវិធីដែលអង្គភាពប្រតិបត្តិករទេសចរណ៍នៅខេត្ត Lao Cai កំពុងមានបំណងឆ្ពោះទៅរក។ នៅពេលនេះ គំរូទេសចរណ៍កសិកម្មកំពុងត្រូវបានផ្សព្វផ្សាយដោយអង្គភាពនានាក្នុងក្រុង Sa Pa រួមជាមួយនឹងការជំរុញការស្វែងយល់និងធ្វើអាជីវកម្មរាល់អត្តសញ្ញាណនិងវប្បធម៌ប្រពៃណីរបស់មូលដ្ឋាន។
(VOVWORLD) - ការផ្ទុះឡើងនៃកម្មវិធីបច្ចេកវិទ្យានិងសាខាទេសចរណ៍អន ឡាញ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកព័ត៌មាន ធ្វើការប្រៀបធៀប ជ្រើសរើស និងកក់សេវាកម្មស្នាក់នៅ ក៏ដូចជាធ្វើដំណើរយ៉ាងងាយស្រួល។ និន្នាការនេះមានការអភិវឌ្ឍកាន់តែខ្លាំងបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ លើកទី៤។ ប្រការនេះក៏តម្រូវឱ្យក្រុមហ៊ុនទេសចរណ៍ត្រូវផ្លាស់ប្តូរដើម្បីសម្របខ្លួនផងដែរ។
(VOVWORLD) - វេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលចូលនិវត្តន៍ជាង ៥០នាក់ នៅសង្កាត់ Hong Ha ទីក្រុង Ha Long (ខេត្ត Quang Ninh) បានសរសេរលិខិតស្ម័គ្រចិត្តចូលរួមជាមួយក្រុមសុខាភិបាលសហគមន៍។ ទោះបីមានមនុស្សជាច្រើនមានវ័យអាយុចំណាស់ក៏ដោយ ប៉ុន្តែ អ្នកទាំងអស់នេះសុទ្ធតែមានបំណង់ចង់បន្តនាំយកចំណេះដឹងផ្នែកវេជ្ជសាស្រ្តដើម្បីបម្រើដល់ការពិនិត្យ បង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។
(VOVWORLD) - អនុវត្តន៍តាមគោលនយោបាយផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំឡើងវិញ លុបបំបាត់ការធ្វើវប្បកម្មហូសសម័យ ដោយដាំតែដំណាំស្រូវនិងកាហ្វេ ក្នុងរយៈពេលកន្លងមក តំបន់ជនជាតិភាគតិចនៅខេត្ត Lam Dong បានដាក់បញ្ចូលប្រភេទដំណាំថ្មីៗជាច្រើន ប្រកប ដោយតម្លៃសេដ្ឋកិច្ចខ្ពស់ក្នុងផលិតកម្ម។ ក្នុងនោះការដាំដើមមនចិញ្ចឹមដង្កូវនាងគឺជាគំរូផលិតកម្មដែលនាំមកនូវចំណូលខ្ពស់។ គ្រួសារជាច្រើនបានងើបចេញពីភាពក្រីក្រ ហើយបានកែលម្អជីវភាពរស់នៅ។ ជាពិសេសនៅឆ្នាំ ២០២១ ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនភាគច្រើនក៏ដោយ ក៏សេដ្ឋកិច្ចនៃគ្រួសារដាំដើមមនចិញ្ចឹមដង្កូវនាងនៅ Lam Dong នៅតែមានស្ថិរភាព ហើយប្រាក់ចំណូលកើនឡើងគួរឲ្យកត់សម្គាល់។ គ្រួសារទាំងអស់សុទ្ធតែមានលទ្ធភាពទិញរបស់របរចាំបាច់ ហើយអំណរបុណ្យតេតជួបជុំអ្នកភូមិស្រុកយ៉ាងសប្បាយរីករាយផងដែរ។
(VOVWORLD) - ជនជាតិ Dao នៅខេត្ត Yen Bai ចែកជាច្រើនផ្នែក ដូចជា៖ ជនជាតិ Dao ក្រហម, ជនជាតិ Dao lan tuyen, ជនជាតិ Dao ខោសរ និងជនជាតិ Dao ខោ Cheet ជាដើម។ ក្នុងបរិបទនៃការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ជាមួយវប្បធម៌ផ្សេងៗ លក្ខណៈវប្បធម៌ជាច្រើនរបស់ជនជាតិ Dao ត្រូវបានបាត់បង់បន្តិចម្តងៗ។ ដោយយល់ដឹងអំពីរឿងនេះ មនុស្សជាច្រើនដែលមានចំណេះដឹងអំពីវប្បធម៌ជនជាតិ Dao បានឆ្លៀតយកឱកាសនៃថ្ងៃបុណ្យទាន ឬថ្ងៃសម្រាកដើម្បីបង្រៀនវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនសម្រាប់កូនចៅជំនាន់ក្រោយ។
(VOVWORLD) - ដោយបានចាប់ផ្តើមអាជីវកម្មជាមួយនឹងគម្រោងជាច្រើនស្តីពីបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍អេឡិចត្រូនិក ប៉ុន្តែយុវជន Nguyen Ngoc Minh បានលះបង់អ្វីៗគ្រប់យ៉ាង ហើយត្រឡប់ មកកាន់ទីក្រុង Can Tho វិញដើម្បីចាប់ផ្តើមអាជីពថ្មីជាមួយនឹងគំរូសេវាកម្មទេសចរណ៍ SUP Paddle Board នៅលើដងទន្លេ Hau។ ការផ្លាស់ប្តូរដោយចៃដន្យនេះ បាននាំឱ្យយុវជនរូបនេះ ទទួលបានជោគជ័យដំបូង ហើយប្រភេទកីឡានេះក៏កំពុងទាក់ទាញយុវជននិងអ្នកទេសចរជាច្រើនមកស្វែងយល់និងដកពិសោធន៍ផងដែរ។
(VOVWORLD) - តាមទម្លាប់ប្រចាំឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ម្តងៗ កប៉ាល់របស់កងទ័ពជើងទឹកនិងឆ្មាំសមុទ្របានចេញទៅសមុទ្រដើម្បីនាំយកអំណោយបុណ្យតេតទៅជូនដល់កម្មាភិបាល យុទ្ធជននិងប្រជាជននៅតាមកោះ ទូទាំងតំបន់សមុទ្ររបស់មាតុភូមិ។ កងនាវានៃកងនាវាចរភូមិភាគទី៤ និងក្រុមឆ្មាំនេសាទទី៤ ទើបបាននាំយករសជាតិបុណ្យតេតដល់កងទ័ពនិងប្រជាជនដែលបំពេញកាតព្វកិច្ចនៅលើកោះនានាក្នុងប្រជុំកោះ Truong Sa។
(VOVWORLD) - ដោយយកគំនិតពីគំរូ “សាលារៀនរីករាយ” របស់អង្គការយូណេស្កូ គំរូ “សាលារៀនរីករាយ”បានចាប់ផ្តើមសាកល្បងនៅឆ្នាំ ២០១៨ ហើយឥឡូវនេះកំពុងត្រូវបានពង្រីកនៅទូទាំងប្រទេស។ នៅខេត្ត Yen Bai ការសាងសង់ “សាលារៀនរីករាយ” កំពុងបានអនុវត្តន៍ស្របគ្នា ដើម្បីការទៅសាលារៀនរបស់ប្អូនៗ ថ្ងៃណាក៏ជាថ្ងៃរីករាយជានិច្ចដែរ។
(VOVWORLD) - ខេត្ត Soc Trang ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ និងចំនួនប្រជាជនអនុវត្តន៍ការធ្វើចត្តាឡីស័កខ្ពស់។ ដោយមានការយល់ដឹងពីការលំបាករបស់កងកម្លាំងដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាអ្នកដែលកំពុងធ្វើចត្តាឡីស័ក ប្តីប្រពន្ធ លោក Tran Phuoc Lanh និងភរិយា Huynh Thi Thu Hang នៅភូមិ An Trach ឃុំ An Hiep ស្រុក Chau Thanh បានចូលរួមក្នុងការចម្អិនអាហារ ដើម្បីជួយដល់តំបន់ធ្វើចត្តាឡីស័ក ដោយបានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ថែទាំប្រជាជនឱ្យបានល្អ។