(VOVWORLD) - តំបន់ព្រៃកោងកាងបានបង្កើតឡើងតំបន់ទ្រនាប់ដ៏សំខាន់រវាងសមុទ្រនិងសហគមន៍ប្រជាជននៅតាមឆ្នេរសមុទ្រ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានសហការជាមួយរដ្ឋាភិបាលវៀតណាមនិងមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីជួយដល់ការបង្កើតឡើងវិញនូវព្រៃកោងកាងប្រមាណ ៤.០០០ ហិកតា នៅក្នុងតំបន់ឆ្នេរដែលងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ នៅខេត្តចំនួន ៥ គឺខេត្ត Quang Ngai, Thanh Hoa, Quang Nam, Ca Mau និង Nam Dinh។ គម្រោងនេះមានប្រសិទ្ធិភាពគួរឱ្យកត់សម្គាល់ជាបឋម ជួយប្រជាជនរស់នៅតាមឆ្នេរសមុទ្រឱ្យមានស្ថេរភាពជីវភាពរស់នៅ ហើយបន្ទាប់មកទាក់ទាញអ្នកស្រុកឱ្យចូលរួមក្នុងការការពារជីវៈចម្រុះនិងបរិស្ថានទៀតផង។