(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមរដូវផ្ការីក បរិយាកាសពិធីបុណ្យដ៏រស់រវើកបានជ្រាបចូលពីភាគខាងត្បូងដល់ភាគខាងជើងនៃប្រទេស វៀតណាម។ ចាប់ពីការរៀបចំបែបទំនើបរហូតដល់ពិធីបុរមបុរាណ ហើយពិធីបុណ្យនីមួយៗមានលក្ខណៈដោយឡែក ដែលបម្រើជាកន្លែងសម្រាប់ការកម្សាន្តនិងការសម្រាកលំហែកាយ ហើយផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងក្នុងពេលដំណាលគ្នា ផ្សព្វផ្សាយសម្រស់ប្រពៃណីនៃបុណ្យ តេត។
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅលើផ្លូវនីមួយៗ អ្នកដែលនៅឆ្ងាយពីផ្ទះ កំពុងប្រញាប់ប្រញាល់វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្ល...
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅទូទាំងប្រទេស បរិយាកាសសប្បាយរីករាយកំពុងរីក សាយភាយដល់គ្រប់ទីកន្លែង ចំពោះមុខភាពជោគជ័យ...
(VOVWORLD) - Phja Oac គឺជាកំពូលភ្នំខ្ពស់បំផុតនៅក្នុងខេត្ត Cao Bang ដែលមានកម្ពស់ ១,៩៣១ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ ចាប់តាំងពីឆ្នាំ ២០០៧មក នៅទីនេះ វិទ្យុសម្លេងវៀតណាមបានបង្កើតស្ថានីយ៍ផ្សាយសំឡេង FM-១០ គីឡូវ៉ាត់។ កម្មាភិបាលនិងអ្នកបច្ចេកទេសដែលមានភារកិច្ចថែរក្សារលករបស់វិទ្យុសម្លេងវៀតណាម បានក្លាយជា “អ្នកតំបន់” ដ៏កម្រនៅលើកំពូលភ្នំត្រជាក់ ពោរពេញដោយអ័ព្ទ។
(VOVWORLD) - ទទួលយកបេសកកម្មនៅក្នុងប្រទេសដែលមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ប្រជាជនក្រីក្រ និងអាកាសធាតុអាក្រក់។ ឆ្លងកាត់នូវរូបភាពទាំងអស់នេះ បទពិសោធន៍ជាក់ស្តែងគឺជាអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់កម្មាភិបាល យុទ្ធជននៅមន្ទីរពេទ្យចល័តកម្រិតទី២ លេខ ២ នៅ ស៊ូដង់ខាងត្បូង។ អស់រយៈពេលជាងមួយឆ្នាំរស់នៅប្រទេសស៊ូដង់ខាងត្បូង កងទ័ពលោកអ៊ំហូមានជំនឿចិត្តនិងមោទនភាព ចំពោះការងារដែលខ្លួនបានប្រតិបត្តិ ក្នុងការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
(VOVWORLD) - ចាប់ផ្តើមចូលរួមក្នុងមូលដ្ឋានគ្រឹះសម្រាប់ការអប់រំនៅឆ្នាំ ២០១៧ ប៉ុន្តែដល់ឆ្នាំ ២០១៩ ទើបមានការអភិវឌ្ឍពេញលេញ ហើយរហូតមកដល់ពេលនេះ មូលដ្ឋានគ្រឹះសម្រាប់ការអប់រំដែលមានឈ្មោះថា Lazi របស់ស្ថាបនិកវ័យក្មេង Pham Van Cao បានស្ទុះឈរឡើង ហើយស្ថិតក្នុងកំពូលទាំង ៥ នៃសហគម ន៍បច្ចេកវិទ្យាផ្តល់ចម្លើយនិងផ្ញើសារក្នុងវិស័យអប់រំធំជាងគេ នៅប្រទេសវៀត ណាម។ ទោះបីនៅតែមានបញ្ហាប្រឈមជាច្រើនដែលត្រូវឆ្លងកាត់ក៏ដោយ ប៉ុន្តែ ស្នាដៃដែល Lazi សម្រេចបាននោះ ត្រូវបានសហគមន៍ចាប់ផ្ដើមអាជីវកម្មវាយតម្កៃថា គួរជាទីលើកទឹកចិត្តនិងពោរពេញទៅដោយយថាទស្សន៍ផងដែរ។
(VOVWORLD) - នៅកណ្តាលសមុទ្រ វត្តអារ៉ាមដែលស្ថិតនៅលើបណ្តាកោះនៃប្រជុំកោះ Truong Sa (ខេត្ត Khanh Hoa) ជាកន្លែងសក្ការៈបូជា បញ្ជាក់ថាព្រះពុទ្ធសាសនារួមដំណើរជាមួយប្រជាជននៅកោះជានិច្ច។ មិនត្រឹមតែជាបង្គោលព្រំដែនដើម្បីអះអាងអធិបតេយ្យភាពនៅប្រជុំកោះ Truong Sa ប៉ុណ្ណោះទេ វត្តអារ៉ាមនៅទីនេះក៏ ជាអាស័យដ្ឋានដែលមិនអាចខ្វះបានសម្រាប់អ្នកនេសាទក្នុងដំណើរនេសាទនៅឯនាយសមុទ្រ ក៏ដូចជាកងទ័ពនិងប្រជាជននៅលើកោះទាំងនេះផងដែរ។
(VOVWORLD) - “វិថី Nha Tho” (Church Street ) ដែលជាប្រលោម លោករបស់អ្នកនិពន្ធវ័យក្មេងស៊ែប៊ី Marko Nikolic ទើបទទួលបានរង្វាន់ Bui Xuan Phai ដើម្បីក្តីស្រឡាញ់ហាណូយ លើកទី ១៣ ឆ្នាំ ២០២០ នៅក្នុងប្រភេទវណ្ណកម្ម ព្រោះតែក្តីស្រឡាញ់ហាណូយ។ ប្រលោមលោកដែលមានទំព័រដំបូងអំពីហាណូយពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលអ្នកអានណាម្នាក់ក៏បានកោតសរសើរចំពោះការស្រឡាញ់ ការយល់ដឹងនិងភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ភាសាវៀតណាមរបស់អ្នកនិពន្ធដែរ។ ធ្លាប់មានអ្នកនិពន្ធបរទេសជាច្រើនដែលសរសេរសៀវភៅអំពីប្រទេសវៀតណាម ប៉ុន្តែ Marko Nikolic គឺជាអ្នកនិពន្ធបរទេសដំបូងគេ ដែលបានបោះពុម្ពប្រលោមលោកជាភាសាវៀតណាម។
(VOVWORLD) - ទិសដៅមួយក្នុងចំណោមទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍរដ្ឋធានីហាណូយគឺការអភិវឌ្ឍទីក្រុងប្រកបដោយការច្នៃប្រឌិតជាមួយនឹងកិត្តនាមថា “ទីក្រុងដើម្បីសន្តិភាព”។ នេះត្រូវបានគេចាត់ទុកថាជា គំនាស់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋានគ្រឹះនៃរដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះ មិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកដែលកំពុងកើតឡើងនៅក្នុងដំណើរការនគរូបនីយកម្មបច្ចុប្បន្ន។
(VOVWORLD) - Binh Duong ជាខេត្តមួយមានការអភិវឌ្ឍឧស្សាហកម្ម ដោយគោលបំណង កសាងទីក្រុងឆ្លាតនាពេលអនាគត ហើយ Binh Duong បានកំណត់ថា ខេត្តមិនត្រឹមតែអភិវឌ្ឍឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាគុណភាពប្រភពធនធានមនុស្សក៏ត្រូវមានលក្ខណៈសម្រេចកំណត់ផងដែរ។ ហេតុដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក Binh Duong បានខិតខំបណ្តុះបណ្តាលនិងលើកកំពស់គុណភាពប្រភពធនធានមនុស្ស តាមទិសដៅទាំងបរិមាណនិងគុណភាពគ្រប់គ្រាន់ផង។
(VOVWORLD) - គំរូដាំតែផ្កាលឿង (ឬគេធ្លាប់ហៅថាជាដើមតែព្រៃ) កំពុងត្រូវបានប្រជាជននៅស្រុក Ba Che ខេត្ត Quang Ninh អភិវឌ្ឍន៍។ នៅឃុំតំបន់ព្រៃភ្នំជាច្រើនក្នុងស្រុក ដូចជា Don Dac, Thanh Son, Dap Thanh ការដាំតែផ្កាលឿងរួមផ្សំជាមួយការដាំដំណាំដទៃទៀត បានជួយឲ្យប្រជាជននៅទីនេះ បង្កើនប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
(VOVWORLD) - តំបន់ដីសណ្តរទន្លេ Cuu Long គឺជាជង្រុករបស់ប្រទេសជាតិសម្រាប់អាហារសមុទ្រ ផ្លែឈើនិងអង្ករ។ ប៉ុន្តែ បម្រែបម្រួលរួលអាកាសធាតុ កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ដីនេះ បណ្តាលឱ្យមានការកើនឡើងសីតុណ្ហភាព ទឹកភ្លៀងមិនធម្មតា ហើយការរអិលបាក់ច្រាំងទន្លេនិងសំណឹកឆ្នេរសមុទ្រកំពុងមានការប្រែប្រួលគួរឲ្យព្រួយបារម្ភ។ យ៉ាងណាមិញ វិទ្យុសម្លេងវៀត ណាមបាននិងកំពុងធ្វើសកម្មភាពឃោសនាជាច្រើន ដើម្បីជួយឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាននិងប្រជាជនក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ។
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! នៅខេត្ត Dak Lak បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការជំរុញរាល់សកម្មភាពជួយឧបត្ថម្ភនិងធ្វើឲ្យប្រសើរឡើង ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មក្នុងខេត្ត ត្រូវបានបង្កើនដល់កម្រិតទី ២ ពោលគឺប្រព័ន្ធអេកូឡូស៊ីមូលដ្ឋាន។ ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មបានបង្កើតបរិយាកាសអំណោយផលសម្រាប់កកើតឡើងអង្គភាពចាប់ផ្តើមអាជីវកម្មប្រកប ដោយភាពច្នៃប្រឌិតនៅតាមតំបន់នីមួយៗ។ នេះក៏ជាពេលវេលាដែលខេត្ត Dak Lak បង្កើតកម្មវិធីអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ដើម្បីជួយប្រព័ន្ធអេកូឡូស៊ីពិតជានាំមកនូវប្រសិទ្ធិភាព ទាក់ទាញបុគ្គលនិងសហគ្រាសចាប់ផ្តើមអាជីវកម្មកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
(VOVWORLD) - Snap គឺជាបណ្តាញតភ្ជាប់អ្នកថតរូបនៅទូទាំងប្រទេសវៀត ណាម ដែលជួយតភ្ជាប់អ្នកថតរូបនិងអតិថិជនចំនួនជាង ១៥ ពាន់នាក់។ ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០១៩ ដោយមានសមាជិក ៥ នាក់។ ថ្វីត្បិតតែម្នាក់ៗ មកពីវិស័យផ្សេងគ្នាក៏ដោយ ប៉ុន្តែអ្នកទាំងអស់គ្នាសុទ្ធតែមានចំណង់ចំណូលតែមួយគឺថតរូប ហើយពួកគេបានឈ្នះក្នុងការប្រឡងផ្តើមចេញគំនិតចាប់ផ្តើមអាជីវកម្ម។ គោលដៅរបស់អ្នកប្រតិបត្តិការគម្រោងគឺដើម្បីក្លាយជាអ្នកផ្តល់សេវាកម្មថតរូបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍តែម្តង។