(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមរដូវផ្ការីក បរិយាកាសពិធីបុណ្យដ៏រស់រវើកបានជ្រាបចូលពីភាគខាងត្បូងដល់ភាគខាងជើងនៃប្រទេស វៀតណាម។ ចាប់ពីការរៀបចំបែបទំនើបរហូតដល់ពិធីបុរមបុរាណ ហើយពិធីបុណ្យនីមួយៗមានលក្ខណៈដោយឡែក ដែលបម្រើជាកន្លែងសម្រាប់ការកម្សាន្តនិងការសម្រាកលំហែកាយ ហើយផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងក្នុងពេលដំណាលគ្នា ផ្សព្វផ្សាយសម្រស់ប្រពៃណីនៃបុណ្យ តេត។
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅលើផ្លូវនីមួយៗ អ្នកដែលនៅឆ្ងាយពីផ្ទះ កំពុងប្រញាប់ប្រញាល់វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្ល...
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅទូទាំងប្រទេស បរិយាកាសសប្បាយរីករាយកំពុងរីក សាយភាយដល់គ្រប់ទីកន្លែង ចំពោះមុខភាពជោគជ័យ...
(VOVWORLD) - ក្រោយពីរយៈពេលជិត ៦៥ ឆ្នាំចាប់តាំងពីត្រូវបានរកឃើញនៅកណ្តាលតំបន់ភ្នំព្រៃឈើក្នុងតំបន់ Phong Nha - Ke Bang ខេត្ត Quang Binh ជនជាតិភាគតិច Ruc កំពុងសម្រេចបាននូវអព្ភូតហេតុថ្មីៗជាបណ្តើរៗ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ពីកុលសម្ព័ន្ធ "មនុ្សសព្រៃ" ឥឡូវនេះ ប្រជាជននៅទីនេះបានស្គាល់ពីរបៀបអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយកសាងភូមិកាន់តែរីកចម្រើននិងសម្បូរធូធារ។
(VOVWORLD) - នៅតំបន់ព្រំដែន Duc Co ខេត្ត Gia Lai ថ្នាក់អក្ខរកម្មកំពុងបំភ្លឺក្តីសង្ឃឹមសម្រាប់ជនជាតិភាគតិចជាច្រើននាក់។ ពួកគេជាម្តាយ ឪពុក សូម្បីតែជីតានិងជីដូនក៏ដោយ បន្ទាប់ពីធ្វើការនឿយហត់រាល់ថ្ងៃ ពួក គេនៅតែឧស្សាហ៍ទៅថ្នាក់រៀនពេលយប់ដោយសង្ឃឹមថា នឹង "ចាប់បានអក្សរ” ដើម្បីរកផ្លូវចេញពីភាពក្រីក្រ។
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជននៅឃុំ Phong Lai ស្រុក Thuan Chau ខេត្ត Son La បានបណ្តាក់ទុនលើការចិញ្ចឹមឃ្មុំតាមខ្សែសង្វាក់តភ្ជាប់។ ឆ្លៀត យកអត្ថប្រយោជន៍ពីបរិស្ថានធម្មជាតិដែលមានប្រភពអាហារសម្បូរបែប ការចិញ្ចឹមឃ្មុំបានរួមចំណែកបង្កើតការងារធ្វើសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន និង ជួយប្រជាជននៅទីនេះក្លាយជាអ្នកមាន។
(VOVWORLD) - អ្នកស្រី ឡឹម ហាំង នី រស់នៅភូមិ Ong Bich ឃុំ Khanh Binh ស្រុក Tran Van Thoi ខេត្ត Ca Mau បានអនុវត្តដោយជោគជ័យនូវគំរូផលិតម្សៅរមៀតដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ព្រោះប្រភេទម្សៅនេះល្អសម្រាប់សុខភាព។ ផលិតផលម្សៅរមៀតរបស់នាងបានឈ្នះពានរង្វាន់សហគ្រិនស្ត្រីថ្នាក់ជាតិ។