(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមរដូវផ្ការីក បរិយាកាសពិធីបុណ្យដ៏រស់រវើកបានជ្រាបចូលពីភាគខាងត្បូងដល់ភាគខាងជើងនៃប្រទេស វៀតណាម។ ចាប់ពីការរៀបចំបែបទំនើបរហូតដល់ពិធីបុរមបុរាណ ហើយពិធីបុណ្យនីមួយៗមានលក្ខណៈដោយឡែក ដែលបម្រើជាកន្លែងសម្រាប់ការកម្សាន្តនិងការសម្រាកលំហែកាយ ហើយផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងក្នុងពេលដំណាលគ្នា ផ្សព្វផ្សាយសម្រស់ប្រពៃណីនៃបុណ្យ តេត។
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅលើផ្លូវនីមួយៗ អ្នកដែលនៅឆ្ងាយពីផ្ទះ កំពុងប្រញាប់ប្រញាល់វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្ល...
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅទូទាំងប្រទេស បរិយាកាសសប្បាយរីករាយកំពុងរីក សាយភាយដល់គ្រប់ទីកន្លែង ចំពោះមុខភាពជោគជ័យ...
(VOVWORLD) - ទីក្រុង Can Tho បានដាក់ពង្រាយសេវាកម្មឆ្លងបទពិសោធន៍ជាច្រើន ក្នុងរដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២៥។ ជាពិសេស ក្នុងឆ្នាំនេះ ក្រុមហ៊ុនទេសចរណ៍ អាជីវកម្ម តំបន់ទេសចរណ៍ភាគច្រើនបានសម្របសម្រួល ដើម្បីជំរុញទេសចរណ៍បៃតង ដោយមានបាវចនាថា “ឆ្លងបទពិសោធន៍បៃតង - ចំតាមរដូវក្តៅប្រកបដោយគុណភាព”។
(VOVWORLD) - អ្នកវប្បធម៍ Huu Ngoc ដែលគេស្គាល់ថាជា "អ្នកសាងសង់ស្ពានវប្បធម៌រវាងវៀត ណាមនិងពិភពលោក" ទើបតែទទួលមរណភាព ក្នុងអាយុ ១០៧ឆ្នាំ។ លោកបានចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីស្រាវជ្រាវ ថែរក្សាវប្បធម៌វៀតណាម និងផ្សព្វផ្សាយវប្បធម៌វៀតណាម ទៅកាន់សហគមន៍អន្តរជាតិ។ លោកក៏បានព្យាយាមធ្វើជាស្ពាន ដើម្បីនាំអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកផងដែរ។
(VOVWORLD) - មិនត្រឹមតែកំណត់ម៉ាកស្ករត្នោតនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ជាច្រើនឆ្នាំកន្លងមកនេះ ក្រោមឈ្មោះ "Palmania" អ្នកស្រី Chau Ngoc Dieu នៅខេត្ត An Giang បានបង្កើតការិយាល័យតំណាងក្រុមហ៊ុនភាគហ៊ុន Palmania នៅប្រទេសហូឡង់ ដើម្បីជំរុញការនាំចេញស្ករត្នោត An Giang ទៅកាន់ទីផ្សារអឺរ៉ុប។ អ្នកស្រីបានចូលរួមចំណែកលើកកំពស់តម្លៃផលិតផលដើមត្នោតរបស់ជនរួមជាតិខ្មែរនៅតំបន់ Bay Nui ខេត្ត An Giang។
(VOVWORLD) - ស្រុកព្រំដែន Sin Ho (នៅខេត្ត Lai Chau) គឺជាកន្លែងរស់នៅរបស់គ្រួសារជនជាតិភាគតិចដែលមានជីវភាពលំបាក។ ដោយសារការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ គ្រួសារជាច្រើននៅទីនេះមានផ្ទះរឹងមាំសម្រាប់រស់នៅ ជំនួសផ្ទះចាស់ដែលទ្រុឌទ្រោមពីមុននេះ។
(VOVWORLD) - ជាមួយនឹងសារ "ការផ្លាស់ប្តូរបៃតង - អនាគតបៃតង" ម៉ោងផែនដីបានប្រព្រឹត្តទៅចាប់ពីម៉ោង ២០:៣០ ដល់ម៉ោង ២១:៣០ ថ្ងៃទី២២មីនានេះ។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញពីសាមគ្គីភាពសម្រាប់ ភពផែនដីបៃតង។ ជាការឆ្លើយតបទៅនឹង ម៉ោងផែនដី ឆ្នាំ ២០២៥ ព្រឹត្តិការណ៍ជាច្រើនបានប្រព្រឹត្តទៅមុននេះ ដែលទាក់ទាញការចូលរួមពីប្រជាជននៅតាមខេត្ត ក្រុងច្រើនកុះករ។
(VOVWORLD) - នៅដើមនិទាឃរដូវថ្មីឆ្នាំម្សាញ់សប្តស័ក ភាពសប្បាយរីករាយបានកើនឡើងទ្វេដងសម្រាប់គ្រួសារក្រីក្រជាច្រើននៅក្នុងខេត្ត Yen Bai ដែលជាតំបន់ភ្នំ ព្រោះឥឡូវនេះពួកគេមានផ្ទះថ្មីរឹងមាំ។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រួមនឹងការសហការពីសហគមន៍ទាំងមូលក្នុងការអនុវត្តគម្រោងលុបបំបាត់លំនៅឋានបណ្ដោះអាសន្ន និងខូចគុណភាព ដែលចេញដោយរដ្ឋាភិបាល។
(VOVWORLD) - ឆ្នាំម្សាញ់សប្តស័ក ២០២៥ នឹងក្លាយជាបុណ្យតេតដ៏រីករាយ និងមិនអាចបំភ្លេចបានបំផុត សម្រាប់គ្រួសារដែលជួបការលំបាកជាច្រើននៅទូទាំងប្រទេស។ ដោយសារតែឆ្នាំនេះ បងប្អូនអ្នកភូមិរីករាយអំណរស្វាគមន៍ឆ្នាំថ្មីនៅផ្ទះថ្មី ដែលនៅមានក្លិនក្រអូបនៃថ្នាំលាបស្រស់ៗ។ នេះគឺជាអំណោយនិទាឃរដូវ និងមានអត្ថន័យដែលចលនាប្រឡងប្រណំាង "រួមដៃគ្នាដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេសក្នុងឆ្នាំ ២០២៥" នាំមកជូនដល់មនុស្សគ្រប់គ្នា។