(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមរដូវផ្ការីក បរិយាកាសពិធីបុណ្យដ៏រស់រវើកបានជ្រាបចូលពីភាគខាងត្បូងដល់ភាគខាងជើងនៃប្រទេស វៀតណាម។ ចាប់ពីការរៀបចំបែបទំនើបរហូតដល់ពិធីបុរមបុរាណ ហើយពិធីបុណ្យនីមួយៗមានលក្ខណៈដោយឡែក ដែលបម្រើជាកន្លែងសម្រាប់ការកម្សាន្តនិងការសម្រាកលំហែកាយ ហើយផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងក្នុងពេលដំណាលគ្នា ផ្សព្វផ្សាយសម្រស់ប្រពៃណីនៃបុណ្យ តេត។
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅលើផ្លូវនីមួយៗ អ្នកដែលនៅឆ្ងាយពីផ្ទះ កំពុងប្រញាប់ប្រញាល់វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្ល...
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅទូទាំងប្រទេស បរិយាកាសសប្បាយរីករាយកំពុងរីក សាយភាយដល់គ្រប់ទីកន្លែង ចំពោះមុខភាពជោគជ័យ...
(VOVWORLD) - ឆ្នាំនេះគឺជាគម្រប់១០ឆ្នាំ ចាប់តាំងពីវៀតណាមបានចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (២០១៤ - ២០២៤)។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ នាយទាហាន និងយោធិនវៀតណាមដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងនោះមានយោធិនស្ត្រីនៃកងទ័ពប្រជាជនវៀតណាម ដែលតែងតែខិតខំនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាជនក្នុងបណ្តាប្រទេសដែលកំពុងមានសង្គ្រាមស៊ីវិល ដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋស៊ូដង់ខាងត្បូង ឬតំបន់អាប៊ី (Abyei)។ យោធិនស្រីវៀតណាមប្រៀបបាននឹងផ្កាដំបងយក្ស ដែលមានភាពធន់នឹងខ្សាច់ក្តៅនៅអាហ្វ្រិក។
(VOVWORLD) - កាលនៅរស់ លោកប្រធាន ហូជីមិញតែងតែផ្តោតការយកចិត្តទុក ដាក់ ពិសេសលើបញ្ហាជនជាតិ កិច្ចការជនជាតិ និងជនជាតិភាគតិច។ ដើម្បីឆ្លើយតបនឹងមនោសញ្ជេតនានោះ ជនរួមជាតិនៃបណ្តាជន ជាតិវៀតណាមទាំងអស់ ជាពិសេសជនជាតិភាគតិច តែងតែសម្តែងនូវការគោរព និងសេចក្តីស្រឡាញ់ចំពោះលោកប្រធាន ដោយខិតខំព្យាយាមអនុវត្តន៍តាមបណ្តាំ សិក្សានិងធ្វើតាម សតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ។
(VOVWORLD) - ក្រុម Team Lee រួមមានយុវជនចំនួន ១២ នាក់មកពីខេត្ត-ក្រុងជាច្រើន ប៉ុន្តែពួកគេមាន ចំណង់ចំណូលចិត្តក្នុងការកែរូបថត និងប្រត្យាស្ថាបនារូបថតយុទ្ធជនពលី ដោយមិនគិតថ្លៃ ជួយដល់គ្រួសារយុទ្ធជនពលីបន្ធូរបន្ថយការឈឺចាប់ និងមានវត្ថុអនុស្សាវរីយ៍សម្រាប់នឹករលឹកដល់សាច់ញាត្តិរបស់ខ្លួន។ ក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)
(VOVWORLD) - សម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជនម្នាក់ៗ នៅភូមិភាគពាយ័ព្យ រូបភាព នាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលជារាមច្បងនៃកងទ័ពប្រជាជនវៀតណាម គឺមិនដែលសាបសូន្យនោះទេ។ វាមិនត្រឹមតែជារឿងរ៉ាវ របស់អគ្គមេបញ្ជាការដ៏ឈ្លាសវៃដោយផ្សាភ្ជាប់នឹងជ័យជំនះ Dien Bien Phu កាលពី ៧០ ឆ្នាំមុនប៉ុណ្ណោះទេ ថែមទាំងក៏ជាពេលវេលាដ៏ជិតស្និទ្ធ និងការយកចិត្តទុកដាក់ដែលលោកនាយឧត្តមសេនីយ៍លៃទុកសម្រាប់ប្រជាជននៅទីនេះទៀតផង។
(VOVWORLD) - ការចាប់ផ្តើមអាជីវកម្មគឺជាដំណើរដ៏លំបាកនិងពោរពេញដោយបញ្ហាប្រឈម សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។ ចំពោះជនពិការ ការចាប់ផ្តើមអាជីវកម្មគឺសែនពិបាកជាងច្រើន ដងដែរ។ ថ្វីត្បិតដូច្នេះក៏ដោយ ដោយមានឆន្ទៈ និងការតាំងចិត្ត នៅតែមានជនពិការជាច្រើនដែលបានជម្នះលើឧបសគ្គដើម្បីផ្លាស់ប្តូរជីវិតរបស់ខ្លួន និងនាំមកនូវការងារ និងសេចក្តីរីករាយដល់អ្នកដែលមានស្ថានភាពស្រដៀងគ្នា។ “Cham Vao Xanh” ដែលជាសហគ្រាសសង្គមដំបូងគេ ដោយក្រុមអ្នកពិការខួរក្បាល (Cerebral-CP) បង្កើតឡើងនិងដំណើរការក្នុងប្រទេសវៀតណាម គឺជាសក្ខីភាពបញ្ជាក់ពីប្រការនេះ។
(VOVWORLD) - បន្ទាប់ពីដំណើរការសាងសង់ជាបន្ទាន់អស់រយៈពេលជាង ២០០ ថ្ងៃទាំងយប់ (ខែឧសភា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤) គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ខេត្ត Dien Bien បានបង្ហើយជាស្ថាពរនូវផ្ទះមហាសាមគ្គីចំនួន ៥.០០០ ខ្នងជូនចំពោះគ្រួសារក្រីក្រ។ នេះគឺជាលទ្ធផលនៃគម្រោងសាងសង់ ផ្ទះមហា សាមគ្គីចំនួន ៥.០០០ខ្នង ជូនគ្រួសារក្រីក្រនៅខេត្ត Dien Bien ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រៀបចំឡើងក្នុងគោលបំណងប្រារព្ធខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤-៧ ឧសភា ២០២៤) ដែលជាកម្មវិធីជួយសាងសង់ផ្ទះដ៏ធំបំផុតសម្រាប់ជនក្រីក្រមិនធ្លាប់មានតាំងពីមុនមកនៅក្នុងខេត្ត Dien Bien។
(VOVWORLD) - ស្រុក Quan Ba ខេត្ត Ha Giang គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលបានអនុវត្តន៍កម្មវិធីបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ តាមសហគម ន៍ ឧបត្ថម្ភដោយអង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាមកាលពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន។ តាមរយៈកម្មវិធី សហគមន៍ប្រជាជនក្នុងមូលដ្ឋានបានលើកកម្ពស់ភាពម្ចាស់ការ ក្នុងការរៀបចំផែនការឆ្លើយ តប បង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដោយ ហេតុនោះ បានរួមចំណែកកាត់បន្ថយហានិភ័យគ្រោះធម្មជាតិនៅតាមមូលដ្ឋាន។
(VOVWORLD) - ប្រជាជនចំនួន ៩៥% នៅស្រុក Tu Mo Rong ខេត្ត Kon Tum ជាជនជាតិ Xo Dang។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុវត្តន៍គោលដៅអភិវឌ្ឍន៍រុក្ខជាតិ ឱសថ ប្រជាជនជនជាតិ Xo Dang បានជម្រុញកម្លាំងពលកម្ម ផលិតកម្ម និងធ្វើអ្នកមានពីភូមិសាស្ត្រនៃស្រុកកំណើតរបស់ខ្លួន។
(VOVWORLD) - ក្លឹបស្ត្រីចាប់ផ្តើមអាជីវកម្ម (ក្លឹបសហ គ្រិនស្ត្រី) នៅ Thap Muoi ខេត្ត Dong Thap ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ហើយបានជួយស្ត្រីជាច្រើនក្នុងការចាប់ផ្តើមអាជីវកម្មជាមួយផលិតផលប្រចាំតំបន់ ។ នៅចំពោះមុខនឹងនិន្នាការនៃការទិញទំនិញតាមអ៊ីនធឺណិត និងពាណិជ្ជកម្មអេឡិចត្រូនិក ក្លឹបបានណែនាំសមាជិកឱ្យផ្លាស់ប្តូរវិធីសាស្រ្តអាជីវកម្ម ដើម្បីវប្រដេញតាមតម្រូវការទីផ្សារ។ ដោយសារការអនុវត្តបច្ចេកវិទ្យា ការបញ្ជាទិញកើនឡើង និងការលក់ដូរកាន់តែងាយស្រួលដូច្នេះហើយ នាំមកនូវប្រាក់ចំណូលស្ថិរភាពដល់សមាជិកម្នាក់ៗក្នុងក្លឹប។
(VOVWORLD) - រៀងរាល់ថ្ងៃពុធ និងថ្ងៃសុក្របានក្លាយទៅជាទម្លាប់ទៅហើយបន្ទាប់ពីសមាជិកនៃក្លឹប "មីកញ្ចប់បៃតង" បានប្រមូលផ្តុំគ្នានៅក្នុងការិយាល័យ ដើម្បីរួមគ្នាផលិតចេញផលិតផលយ៉ាងស្រស់ស្អាត ធ្វើពីសំបកមីកញ្ចប់។ ក្លឹបនេះត្រូវបានបង្កើតឡើងជិត ៤ ឆ្នាំមកហើយ ប៉ុន្តែប្រសិទ្ធភាពក្នុងការរួមចំណែកការពារបរិស្ថាន គឺមើលឃើញយ៉ាងច្បាស់ណាស់។ ដូច្នេះហើយ ក្លឹបបានទាក់ទាញការយកចិត្តទុកដាក់ ចំណាប់អារម្មណ៍ និងការចែករំលែករបស់អ្នកស្ម័គ្រចិត្ត រួមទាំងសហការីនៅគ្រប់តំបន់ទូទាំងប្រទេស។
(VOVWORLD) - Poon Poong គឺជាពិធីបុណ្យដ៏ចំណាស់មួយរបស់ជនជាតិ Muong នៅខេត្ត Thanh Hoa នៅពេលដែលបុណ្យតេត និងនិទាឃរដូវមកដល់ម្តងៗ។ ពិធីបុណ្យដែលបង្កប់ដោយជំនឿប្រពៃណីគឺជាសកម្មភាពវប្បធម៌ដែលមិនអាចខ្វះបានរបស់ជនជាតិ Muong នៅទីនេះ។