(VOVWORLD) - នៅក្នុងជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ជនជាតិ ឃឺ មូ មានពិធីជាច្រើនដែល ផ្សាភ្ជាប់នឹងវដ្តសង្សា និងផលិតកម្មកសិកម្ម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះ ត្រូវនិយាយដល់ពិធីបុណ្យតេត ម៉ា ហ្គ្រូ ជាពិធីសុំឲ្យមានសំណាងល្អនិងពរជ័យ។ នេះគឺជាបុណ្យតេតដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិ ឃឺ មូ។
(VOVWORLD) - បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សា...
(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេ...
(VOVWORLD) - ថ្នាំត្រាំងូតទឹករបស់ជនជាតិ Dao ក្រហមជារូបមន្តឱសថបុរាណមួយដែលត្រូវ បានជីដូនជីតាបន្សល់ទុកមកហើយបានប្រើប្រាស់ពីជំនាន់មួយទៅជំនាន់មួយ។ រូបមន្ត ឱសថនេះត្រូវបានប្រជាជនជាជនជាតិ Dao នៅឃុំ Ta Phin ស្រុក Sa Pa ខេត្ត Lao Cai កសាងទៅជាម៉ាកយីហោហើយពង្រីកគំរូអាជីវកម្មទៅជាក្រុមហ៊ុន ភាគហ៊ុនផលិតថ្នាំត្រាំងូតទឹកបុរាណ តាមនោះរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ គ្រួសារនីមួយៗ និងតំបន់ទាំងមូល។
(VOVWORLD) - តាំងពីយូរលង់ណាស់មកហើយ ស្មុកចំហុយបាយដំណើបជាឧបករណ៍ ប្រើប្រាស់ដ៏ជិតស្និទ្ធ ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់មាមីងជនជាតិ Thai នៅតំបន់ភាគពាយ័ព្យប្រទេសវៀតណាម ហើយច្រើនតែបានប្រើប្រាស់ សម្រាប់ចំហុយបាយដំណើប និងម្ហូបអាហារជនជាតិជាច្រើនផ្សេងទៀត។ ទោះ ជាជីវភាពមានការផ្លាស់ប្ដូរជាច្រើនក៏ដោយ ប៉ុន្តែនៅក្នុងចង្ក្រានបាយរបស់ គ្រួសារជនជាតិ Thai នាសព្វថ្ងៃនេះ គ្រួសារស្ទើរតែទាំងអស់ក៏មានស្មុកបាយដំណើប យ៉ាងហោចណាស់១ដែរ ដែលត្រូវបានពួកគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
(VOVWORLD) - តាំងពីយូរលង់ណាស់មកហើយ មាមីងបងប្អូនជនជាតិ Thai នៅខេត្ត Son La បានគណនាប្រតិទិនតាមរបៀបពិសេសដោយឡែករបស់ខ្លួនហើយ។ ប្រតិទិន នេះត្រូវបានពួកគេប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃទាំងអស់ដូចជាពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍ កសាងផ្ទះ ឡើងផ្ទះថ្មី និងសាបព្រួសពូជដំណាំ ជាដើម។
(VOVWORLD) - ចំពោះជនជាតិណាមួយក៏ដោយ ពិធីរៀបអាពាហ៍ពិពាហ៍ជាពេលវេលាដ៏ សំខាន់ ដែលកត់សម្គាល់នូវភាពធំពេញវ័យនិងជារបត់សំខាន់ក្នុងឆាកជីវិតមនុស្ស ម្នាក់ៗ ចំពោះជនជាតិ Cao Lan នៅស្រុក Ba Che ខេត្ត Quang Ninh ពិធីរៀប អាពាហ៍ពិពាហ៍ជាលទ្ធផលដែលកំលោះក្រមុំភ្ជាប់និស្ស័យគ្នាតាមរយៈការណាត់ជួប ការសាសងផ្ដោះផ្ដងគ្នានៅក្រោមពន្លឺព្រះច័ន្ទបញ្ចាំងរស្មីពេញមួយយប់។ ជា បណ្ដើរៗ ពួកគេស្រឡាញ់គ្នាហើយនាំគ្នារៀបអាពាហ៍ពិពាហ៍។
(VOVWORLD) - ជនជាតិ Mong ភាគច្រើនរស់នៅតាមតំបន់ព្រៃភ្នំ។ ហេតុដូច្នេះហើយ ចាប់តាំង ពីបុរាណកាលមក ពួកគេបានចេះយកឫស្សី ឫស្សីពក ឫស្សីថ្ង ដើម្បីធ្វើជា ឧបករណ៍ប្រើប្រាស់សម្រប់បម្រើជីវភាពប្រចាំថ្ងៃ។ ក្នុងនោះ កាផា (តាមភាសា Mong បានហៅថា cù lở) គឺជាឧបករណ៍ប្រើប្រាស់មួយប្រភេទដែលមិនអាចខ្វះ បានក្នុងជីវភាពរស់នៅរបស់ពួកគេឡើយ។
(VOVWORLD) - ខេត្ត Ha Giang មានអត្រាជនជាតិភាគតិចស្រូបយកជិត៩០%នៃចំនួនប្រជាជន សរុប ក្នុងនោះភាគច្រើនគឺជនជាតិ Mong, Tay, Dao។ ជនជាតិនីមួយៗ សុទ្ធតែមាន លក្ខណៈវប្បធម៌ប្រពៃណី ទំនៀមទំលាប់ពិសេសដោយឡែករបស់ខ្លួន ដែលបង្កើតឡើងអត្ត សញ្ញាណវប្បធម៌ដ៏សម្បូរបែបនៃតំបន់ដីនេះ។ តាំងពីយូរមកហើយ ខេត្ត Ha Giang បានដាក់ឲ្យដំណើរការជាបន្តបន្ទាប់នូវផែនការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រ។
(VOVWORLD) - បើកប្រតិបត្តិការបានជិត២ឆ្នាំកន្លងមកនេះ ទម្រង់ទេសចរណ៍សហគមន៍ ហូមស្ទេរ (homestay) របស់លោក Dinh Van Nhu ជាជនជាតិ Co Tu នៅឃុំ ព្រៃភ្នំ Hoa Bac ស្រុក Hoa Vang ទីក្រុង Da Nang បាននាំមកនូវផ្លែផ្កាជាក់ស្ដែង បង្កើតការងារធ្វើសម្រាប់ប្រជាជន ដោយផ្សាភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណី ដ៏វិសេសវិសាលប្រចាំមូលដ្ឋាន។
(VOVWORLD) - នុកណាត (nuc nac) ជាដើមព្រៃព្រៃមួយប្រភេទ ភាគច្រើនដុះនៅតាមខេត្ត ព្រៃភ្នំតំបន់ពាយ័ព្យ ហើយកំពុងឈានចូលរដូវប្រមូលផល។ មិនត្រឹមតែជារុក្ខ ជាតិថ្នាំមួយប្រភេទដែលផ្ដល់នូវប្រយោជន៍ជាច្រើនប៉ុណ្ណោះទេ ផ្លែ nuc nac ថែម ទាំងត្រូវបានមាមីងបងប្អូនជនជាតិ Thai ភាគពាយ័ព្យ កែច្នៃទៅជាម្ហូបអាហារដ៏ ពិសេសដោយឡែកទៀតផង។
(VOVWORLD) - ជនជាតិ Hre រស់នៅតាំងពីយូរលង់មក នៅតាមជួរភ្នំ Truong Son ប៉ែក ខាងលិចខេត្ត Quang Ngai។ ពីជំនាន់មួយទៅជំនាន់មួយ សត្វក្របីគឺជាសត្វសក្តស័ទ្ធ ក្នុងជំនឿប្រជាប្រិយរបស់ជនជាតិ Hre ដោយមិនត្រឹមតែបង្កប់ តម្លៃខាងស្មារតីប៉ុណ្ណោះទេ ថែមទាំងជាសត្វចិញ្ចឹមដែលនាំមកនូវជីវភាពសម្បូរ ធូធារជូនកភូមិទៀតផង។
(VOVWORLD) - ឃុំ Lao Chai ស្រុក Mu Cang Chai ខេត្ត Yen Bai មានប្រជាជនជាជនជាតិ Mong ឡើងទៅ៩០%។ ការប្រកបរបររកស៊ីរបស់ពួកគេផ្សាភ្ជាប់នឹងការផលិតកសិកម្ម រុក្ខប្រមាញ់ ដូច្នេះរាល់ផលិតផលដែលគេផលិតឡើងក៏ត្រឹមតែសម្រាប់បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ក្នុងចំណោមមុខរបរប្រពៃណីជាច្រើនរបស់ជនជាតិ Mong នៅឃុំ Lao Chai នោះ គឺរបរត្បាញឫស្សីជាមុខរបរសិប្បកម្មតាំងពីយូរលង់ណាស់មកហើយ។ ទោះបីជាប្រឈមនឹងការលំបាកជាច្រើននៅពេលដែលរបរត្បាញឫស្សីត្រូវសាបសូន្យបន្តិចម្ដងៗក៏ដោយ ប៉ុន្តែជំនាន់វ័យក្មេងរបស់ជនជាតិ Mong នៅទីនេះនៅតែប្រកាន់ខ្ជាប់នូវបំណងប្រាថ្នាថែរក្សារបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។