(VOVWORLD) - ទិវាបុណ្យចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ - TECHFEST វៀតណាម ឆ្នាំ ២០២៥ ក្រោមប្រធានបទ "ចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតសម្រាប់ប្រជាជនទាំងមូល - កម្លាំងចលករកំណើនថ្មី" បានបើកជាផ្លូវការនាយប់ថ្ងៃទី១៣ ខែធ្នូ នៅទីលានដុងគីញងៀធុក (នៃទីក្រុងហាណូយ)។
(VOVWORLD) - នាថ្ងៃទី១៣ ខែធ្នូ ទីក្រុងហូជី មិញ បានរៀបចំគណៈប្រតិភូមួយក្រុមដើម្បីត្រួតពិនិត្យការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅកំពង់ផែនេសាទ Incomap, Cat Lo, Hung Thai និង Tan Phuoc។
(VOVWORLD) - នាថ្ងៃទី១២ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី ហ្វាម ធីថាញ់ ត្រា បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃ ក្រសួងវប្បធម៌ កីឡា ទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ លើការងារត្រៀមរៀបចំមហា សន្និបាតលើកទី១១ ដែលគ្រោងនឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦-២៧ ខែធ្នូ នៅទីក្រុងហាណូយ។
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែធ្នូ នៅទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទជាតិ បូកសរុបការងារ តុលាការសម្រាប់ឆ្នាំ ២០២៥ អាណត្តិ២០២១-២០២៥; កំណត់ទិសដៅសម្រាប់អាណត្តិ ២០២៦-២០៣០ និងភារកិច្ចសំខាន់ៗ សម្រាប់ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើបេសកកម្ម និងការទទួលខុសត្រូវដ៏សំខាន់ដែលដាក់បន្ទុកលើវិស័យតុលាការក្នុងការបង្កើនការយល់ដឹង និងសកម្មភាពក្នុងការកសាងស្ថាប័ន និងច្បាប់។
(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែធ្នូនេះ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញទទួលជួបលោក លោកស្រីឯកអគ្គរដ្ឋទូត ដែលអញ្ជើញមកជូនសារតាំង ទទួលបេសកម្មការទូតនៅវៀតណាម។