(VOVWORLD) - អស់រយៈពេលជាងបួនឆ្នាំមកហើយ គ្រួសារលោក Truong Van Chinh (ជនជាតិ San Diu ភូមិ Lat Da ឃុំ Tan Cuong ខេត្ត Thai Nguyen) បានបើកថ្នាក់រៀនឥតគិតថ្លៃមួយដើម្បីបង្រៀនអក្សរ Han-Nom San Diu ដល់ប្រជាជនក្នុងតំបន់។ ថ្នាក់រៀននេះទាក់ទាញអ្នកចូលរួមជាច្រើន ដែលរួមចំណែកដល់ការអភិរក្សវប្បធម៌ប្រពៃណី និងពង្រឹងបេតិកភណ្ឌវប្បធម៌វៀតណាមនៅក្នុងតំបន់ជា “ជម្រុកតែ” មួយនេះ។