logo




14/12/2020
កសិករ Lam Ngoc Nhan៖ បិតាបង្កើតពូជម្រេច Bau May នៅវៀតណាម
(VOVWORLD) - ប្រសូត្រនៅខេត្តព្រៃភ្នំភាគខាងជើង (ខេត្ត Tuyen Quang) ហើយបានទៅ ចាប់ផ្ដើមអាជីពនៅខេត្ត Ba Ria-Vung Tau កសិករ Lam Ngoc Nham បានចំណាយរយៈពេលជាង២០ឆ្នាំដើម្បីសិក្សាស្រាវជ្រាវនិងសាកពិសោធន៍ការដាំដំណាំម្រេចនៅតំបន់ភាគខាងត្បូង។ លោកបានស្ថាបនាពាណិជ្ជ សញ្ញាម្រេច Bau May ដ៏ល្បីឈ្មោះ ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារ ដ៏តឹងរឹងអំពីគុណភាព។ ជាមួយនឹង ស្នាដៃរបស់ខ្លួន កសិកររូបនេះទទួលបានប័ណ្ឌសរសើរផលិតកម្មពូកែជាច្រើន ពានរង្វាន់ស្ដីពីការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃ ប្រឌិត ហើយនាពេលចុងក្រោយនេះ លោកមានកិត្តិយសដោយបានចូលរួមមហាសន្និ បាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១០ ដែលបានប្រារព្ធ ធ្វើឡើងនៅទីក្រុងហាណូយ។


26/11/2020
កសិករចាប់អាជីពដោយការធ្វើចង្កឹះ វែកពីដើម mam
(VOVWORLD) - នៅតំបន់លិចទឹកប្រៃដូចខេត្ត Ca Mau ភាគខាងត្បូងវៀតណាមនោះ មាន ដើម មួយប្រភេទដោយមានឈ្មោះវិទ្យាសាស្ត្រថា Avicennia marina (ភាសាវៀតណាមហៅថា ដើម mam) ជាប្រភេទរុក្ខជាតិដ៏ស្និទ្ធ ស្នាលជាមួយប្រជាជនប្រចាំតំបន់។ គ្រាន់តែចេញពីផ្ទះប៉ុណ្ណោះ ជនរួមជាតិនៅតំបន់ចិញ្ចឹម បង្គារនេះ អាចឃើញដើម mam ដុះឡើងនៅគ្រប់ទីកន្លែង។ តាំងពី មុនមក ក្រៅពីការចូលរួមចំណែកបង្កើតសោភណ្ឌភាព បម្រើការអភិវឌ្ឍ ទេសចរណ៍តែប៉ុណ្ណោះ ដើម mam ហាក់ដូចជាមិនសូវមានតម្លៃខាងសេដ្ឋកិច្ច ទាល់តែសោះ។ ប៉ុន្តែ ដោយមានបាតដៃដ៏ប៉ិនប្រសប់រួមជាមួយភាពច្នៃ ប្រឌិត លោក Mai Lam Phuong (នៅស្រុក Cai Nuoc ខេត្ត Ca Mau) បាន ប្រែក្លាយដើម mam ទៅជារបស់របរប្រើប្រាស់គួរឲ្យជក់ភ្នែកហើយផ្ដល់នូវ តម្លៃខាងសេដ្ឋកិច្ចទៀតផង។

19/11/2020
អ្នកគ្រូជនជាតិ Dao ជាមួយនឹងទឹកចិត្តមេត្តាករុណាចំពោះកុមារកំព្រា
(VOVWORLD) - រូបភាព “ស្ពាយអក្សរឡើងភ្នំ” បានដិតជាប់ក្នុងដួងចិត្តរបស់ប្រជាជនវៀត ណាមជាច្រើនជំនាន់ ដោយសារវាឆ្លុះបញ្ចាំងពីការលំបាកលំបិនរបស់ បណ្ដាគ្រូបង្រៀននៅតំបន់វាលទំនាបនៅពេលទៅបំពេញការងារនៅតំបន់ព្រៃភ្នំ។ ប៉ុន្តែ មានរូបភាពផ្សេងមួយទៀត ក៏គួរឲ្យចាប់អារម្មណ៍ដូច្នេះដែរ នោះគឺ រូបភាពបណ្ដាគ្រូបង្រៀនជាជនជាតិភាគតិច ដែលបានផ្សាភ្ជាប់ជីវិតខ្លួនជាមួយ នឹងបុព្វហេតុបណ្ដុះមនុស្ស ហើយធ្វើជាទីបង្អែកសម្រាប់កុមារកំព្រា។ អ្នកគ្រូ Ban Thi Dao ជនជាតិ Dao ដែលកំពុងធ្វើការនៅសាលាបឋមសិក្សា និងមធ្យមសិក្សាជនជាតិ Dong Lam ២ (នៅឃុំ Dong Lam ទីក្រុង Ha Long ខេត្ត Quang Ninh) ជាគំរូដូច្នេះ។

12/11/2020
ស្ត្រីម្នាក់រួមចំណែកកសាងពាណិជ្ជសញ្ញាសម្រាប់យិនសិន Kon Tum
(VOVWORLD) - ក្រោយពីវិលត្រឡប់មកស្រុកកំណើតនៅស្រុក Dak To ខេត្ត Kon Tum វិញហើយចាប់ផ្ដើមអាជីវកម្មដោយឱសថបុរាណថមួយប្រភេទដែលមានស្រាប់មក លោកស្រី Ho Thi Kim Oanh អាយុ៣៥ឆ្នាំ កំពុងទទួលបានជោគជ័យដ៏ ធំធេងជាមួយនឹងផលិតផលតែយិនសិន Ngoc Linh។ នេះជាផលិតផល ក្នុងកម្មវិធី “ឃុំមួយ សង្កាត់មួយ ផលិតផលមួយ” (OCOP) លំដាប់ផ្កាយ ៣ នៃ ខេត្ត Kon Tum។ ផលិតផលនេះ បានចូលរួមចំណែកដល់ការលើកកំពស់ តម្លៃ កសាងពាណិជ្ជសញ្ញាសម្រាប់ ឱសថបុរាណប្រចាំតំបន់មួយប្រភេទ ព្រមទាំងជួយគ្រួសារជនជាតិភាគតិចជាច្រើននៅស្រុក Dak To បង្កើន ប្រាក់ចំណូលពីការដាំឱសថបុរាណនេះផងដែរ។


29/10/2020
យុទ្ធជនពលី អ្នកកាសែត Pham Van Huong - ជាជនគំរូដែលជក់ចិត្តនឹងអាជីព
(VOVWORLD) - ក្នុងគ្រោះទឹកជំនន់ដែលបានប្រព្រឹត្តទៅយ៉ាងកាចសាហាវក្នុងអំឡុងពេល២សប្ដាហ៍កន្លងមកនៅតំបន់ភាគកណ្ដាលវៀត ណាម ប្រជាជនលើ ទូទាំងប្រទេសនៅតែមិនអាចបំភ្លេចរឿងរ៉ាវស្ដីពីពលីកម្មរបស់ក្រុមជួយសង្គ្រោះនៅតំបន់វារីអគ្គីសនី Rao Trang ៣ ខេត្ត Thua Thien – Hue បានឡើយ។ សមាជិកទាំង១៣នាក់នៃក្រុមការងារនេះបានពលីជីវិតនៅពេល ចេញដំណើរទៅជួយសង្គ្រោះបណ្ដាកម្មករដែលកំពុងត្រូវដីបាក់សង្កត់នៅតំបន់វារីអគ្គីសនី។ ក្នុងក្រុមការងារនេះមានអ្នកកាសែត Pham Van Huong ប្រធានការិយាល័យព័ត៌មាន-ឃោសនា វិបផតថលព័ត៌មានអេឡិចត្រូនិក ខេត្ត Thua Thien – Hue។



វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត