(VOVWORLD) - បទកំណាព្យមួយចំនួនរបស់មហាកវីអាល្លឺម៉ង់លោក Heinrich Heine ធ្លាប់មានមិត្តអ្នកអានវៀតណាមស្គាល់តាមរយៈការបកប្រែរបស់កវីក្នុងស្រុកដូចជាលោក Hoang Trung Thong, Te Hanh, Xuan Dieu, Nguyen Xuan Sanh មុននេះកន្លះសតវត្សរ៍។ ក្នុងនោះភាគច្រើនគឺបកប្រែពីភាសាបារាំងនិងរុស្ស៊ី។ នាឆ្នាំ២០១៥ ជាលើកដំបូងហើយដែលមានសៀវភៅកំណាព្យ Heinrich Heine ត្រូវបានបកយ៉ាងគ្រប់គ្រាន់ពីភាសាដើមគឺភាសាអាល្លឺម៉ង់ទៅជាភាសាវៀតណាមដោយអ្នកស្រី Chu Thu Phuong។