(VOVWORLD) - មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់របកគំហើញយុទ្ធសាស្ត្រជាច្រើន ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតភ្ជាប់ក្នុងតំបន់ ដែលបើកចេញឱកាសសម្រាប់វិស័យទេសចរណ៍ក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំង ពីការអភិវឌ្ឍយ៉ាងទូលំទូលាយទៅជាការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដោយបង្កើនតម្លៃនិងនិរន្តរភាព។ ក្នុងនោះ តំបន់តីង្វៀន – ភាគកណ្តាលប៉ែកខាងត្បូង ជាពិសេសគឺខេត្តខាញ់ហ័រ ត្រូវបានរំពឹងថានឹងបន្តដើរតួនាទីឈានមុខគេ បង្កើតកម្លាំងចលកសម្រាប់តំបន់ទាំងមូល។