(VOVWORLD) - អង្គការសេដ្ឋកិច្ចអន្តរជាតិជាច្រើនដូចជា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និង Fitch Rating បានវាយតម្លៃថា ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ អាចសម្រេចបាន ៦,៥% ចំនឹងគោលដៅរបស់រដ្ឋាភិបាលដែលបានដាក់ចេញ។ សេដ្ឋកិច្ចវៀតណាមកំពុងត្រូវបានស្ដារឡើងវិញ ដោយទទួលបានលក្ខណៈអំណោយផលជាច្រើន ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនារយៈពេលខាងមុខ។