(VOVWORLD) - នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ នោះ គោលនយោបាយសារពើពន្ធរបស់វៀតណាមត្រូវបានកែសម្រួលប្រកបដោយភាពបត់បែន សំដៅជួយឧបត្ថម្ភឲ្យបានទាន់ពេលវេលាដល់សហគ្រាស និងប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត។ ក្រៅពីដំណោះស្រាយលើកលែង កាត់បន្ថយ និងពន្យាពេលការបង់ពន្ធ និងថ្លៃជួលដីធ្លីនោះ រដ្ឋាភិបាលកំពុងកសាងយន្តការគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុជាច្រើន ដើម្បីជួយឧបត្ថម្ភការស្ដារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។