(VOVWORLD) - ខេត្ត Ba Ria - Vung Tau មានស្រុកនិងទីក្រុងចំនួន៥ ដែលជាប់នឹងសមុទ្រ រួមមាន ទីក្រុង Vung Tau, ស្រុក Long Dien, Dat Do, Xuyen Moc និង Con Dao។ នាពេលកន្លងទៅ គម្រោងផែនការនៃទីក្រុងឆ្នេរសមុទ្រត្រូវបានខេត្តស្រាវជ្រាវនិងអនុវត្តជាទូទៅ។ គោលដៅដែល Ba Ria - Vung Tau មានគោលបំណង គឺរៀបចំផែនការនិងកសាងតំបន់ទីក្រុងឆ្នេរសមុទ្រ ដោយធានាការអភិវឌ្ឍប្រកបដោយចីរភាពផងនិងបង្កើតអត្តសញ្ញាណដោយ ឡែកក្នុងតំបន់ផងដែរ។