(VOVWORLD) - Hanoi Giftshow ២០២៣ មានស្តង់ទំនិញចំនួន ៤៥០ ស្តង់ (ចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត) របស់អាជីវកម្ម មូលដ្ឋានផលិតសិប្បកម្មវិចិត្រសិល្បៈនៅក្នុងនិងក្រៅ ប្រទេស។ ពិព័រណ៍នេះតាំងបង្ហាញក្រុមទំនិញនានា រួមមាន៖ សិប្បកម្មវិចិត្រសិល្បៈ គ្រឿងឈើ គ្រឿងតម្បាញឬស្សី ផ្ដៅ សេរ៉ាមិច កញ្ចក់ វាយនភណ្ឌ អំបោះ ប៉ាក់ គ្រឿង យន្តតូច និងកសិផល។ ផលិតផលរបស់ភូមិសិប្បកម្មនានាមានភាពសម្បូរបែប ច្រើន ប្រភេទ ការរចនាដ៏ល្អប្រណិតនិងគុណភាពល្អ។