VOV WorldVOV World
ខេត្ត Ha Giang អភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិលើភូមិសាស្រ្ត
28/09/2021 08:41
(VOVWORLD) - ខេត្ត Ha Giang មានអត្រាជនជាតិភាគតិចស្រូបយកជិត៩០%នៃចំនួនប្រជាជន សរុប ក្នុងនោះភាគច្រើនគឺជនជាតិ Mong, Tay, Dao។ ជនជាតិនីមួយៗ សុទ្ធតែមាន លក្ខណៈវប្បធម៌ប្រពៃណី ទំនៀមទំលាប់ពិសេសដោយឡែករបស់ខ្លួន ដែលបង្កើតឡើងអត្ត សញ្ញាណវប្បធម៌ដ៏សម្បូរបែបនៃតំបន់ដីនេះ។ តាំងពីយូរមកហើយ ខេត្ត Ha Giang បានដាក់ឲ្យដំណើរការជាបន្តបន្ទាប់នូវផែនការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រ។
ពិធីបុណ្យប្រពៃណីរបស់ជនជាតិ Mong នៅឃុំ Nam Dich ស្រុក Hoang Su Phi ខេត្ត Ha Giang។ ខេត្ត Ha Giang មានពិធីបុណ្យប្រពៃណីប្រមាណ២០ ក្នុងនោះភាគច្រើនគឺពិធី បុណ្យប្រជាប្រិយដែលនៅតែរក្សាបាននូវទំនៀមទំលាប់ដ៏ពិសេសដោយឡែករបស់បណ្ដាជនជាតិក្នុងតំបន់។ ឧទាហរណ៍ថា ជនជាតិ Mong មានពិធីបុណ្យ Gau Tao ជនជាតិ Nung ជនជាតិ Pu Peo មានពិធីសែនម្ចាស់ព្រៃព្រឹក្សា ជនជាតិ Dao មានពិធី អំណរការធំដឹងក្ដី ជនជាតិ Pa Then មានពិធីបុណ្យលោតភ្លើង ជនជាតិ Lo Lo មាន ពិធីសែនដូនតា ជនជាតិ La Chi មានពិធីអំណរបាយថ្មី។ ល។ ក្រៅពីនោះ មាមីង បងប្អូនបណ្ដាជនជាតិលើភូមិសាស្ត្រ នៅតែរក្សាបានភាសានិយាយ ភាសាសរសេរ រតនសម្បត្តិចំណេះដឹងប្រជាប្រិយ សិល្បៈសម្ដែងប្រជាប្រិយ សម្លៀកបំពាក់ ឧបករណ៍ ធ្វើពលកម្ម និងឧបករណ៍តន្ត្រីយ៉ាងសម្បូរបែបផងដែរ។ លោកស្រី Trieu Thi Tinh នាយិការងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Ha Giang ឲ្យដឹងថា៖