VOV WorldVOV World
នំអន្សមរុក្ខជាតិថ្នាំ៖ ម្ហូបអាហារដ៏វិសេសវិសាលរបស់ជនរួមជាតិ Muong នៅខេត្ត Phu Tho
07/06/2021 08:48
(VOVWORLD) - ជនរួមជាតិជាជនជាតិ Muong នៅខេត្ត Phu Tho មានម្ហូបអាហារដ៏វិសេស វិសាលជាច្រើន ក្នុងនោះមានមុខម្ហូបនំអន្សមរុក្ខជាតិថ្នាំ ឬដែលបានហៅថានំ អន្សមខ្មៅសម្បូរទៅដោយរសជាតិនៃព្រៃភ្នំ។ នំពិសេសនេះ ក៏មិនអាចខ្វះបាន នៅលើស្ពកបាយសែនរបស់ជនជាតិ Muong ក្នុងឱកាសពិធីបុណ្យទាននានានិងបុណ្យ តេតម្ដងៗឡើយ។
ក្រុមគ្រួសារប្រមូលផ្ដុំវេចនំអន្សមរុក្ខជាតិថ្នាំ។ (រូបថត៖ danviet.vn) ក្នុងឱកាសមានពិធីបុណ្យទានឬបុណ្យតេតម្ដងៗ ជនរួមជាតិជាជនជាតិ Muong នៅស្រុក Yen Lap ខេត្ត Phu Tho តែងតែជាប់មមាញឹកត្រៀមរៀបចំ គ្រឿងផ្សំសម្រាប់ធ្វើនំអន្សមរុក្ខជាតិថ្នាំ។ លោកស្រី Do Thi Man នៅឃុំ Huong Long ស្រុក Yen Lap បានឲ្យដឹងថា មិនថាបុណ្យតេតឬពិធីបុណ្យទានឬ អ្នកមានអ្នក ក្រទេ ចំពោះជនរួមជាតិជាជនជាតិ Muong នៅទីនេះ ជានិច្ចកាលមានមុខម្ហូប នំអន្សមរុក្ខជាតិថ្នាំនៅលើស្ពកបាយសែនដូនតានិងពពួកទេវតា។ មុខម្ហូបនំអន្សមរុក្ខជាតិ ថ្នាំនេះមានតាំងពីរយូរលង់ណាស់មកហើយ ត្រូវបានរក្សាទុកពីជំនាន់មួយទៅ ជំនាន់មួយរហូតមកដល់ពេលនេះ នៅតែរក្សាបាននូវលក្ខណៈប្រពៃណីដដែល។ លោកស្រី Do Thi Man ឲ្យដឹងបន្តថា៖