ASEAN-៤៥ឆ្នាំឆ្ពោះទៅគោលដៅកសាងសហគមន៍១។
07/08/2012 07:54
ថ្ងៃទី៨សីហា សមាគមបណ្តាប្រជាជាតិនៅអាស៊ីអគ្នេយ៍ (ASEAN)គំរប់ខួប៤៥ឆ្នាំបង្កើតនេះជាព្រឹត្តិការដ៍មាន អត្ថន័យចំពោះប្រទេសជាសមាជិកទាំង១០ដែលក្នុងនោះមានវៀតណាម ផង។ក្នុងរយះពេល៤៥ឆ្នាំកន្លងមក ASEANបាននិងកំពុងមានការបោះ ជំហានយ៉ាងខ្លាំងសំដៅអះអាងថាជាអង្គរការ១ក្នុងចំណោមអង្គការអន្តជាតិ ក្នុងដំបន់ដែលទទួលបានជោគជ័យជាច្រើនរួមចំណែកធានាបរិយាកាស សន្តិភាព សន្តិសុខឲ្យការអភិវឌ្ឍន៍ក្នុងទ្វីបអាស៊ីនិងជះឥទ្ឋិពលដ៍ធំធេងចេញ ទៅក្របខ័ណ្ឋពិភពលោកទាំងមូលទៀតផង។

Image: Internet VOV- ASEANត្រូវបានបង្កើតឡើងនាថ្ងៃទី៨សីហា១៩៦៧នៅទីក្រុងបាំងកក ថៃ ដោយមានប្រទេសជាសមាជិកចំនួន៥។សព្វថ្ងៃនេះអង្គការនេះបានប្រមូលផ្តុំ ប្រទេសទាំង១០នៅអាស៊ីអគ្នេយ៍ចូលរួម។ប្រទេសASEANទាំង១០បានបង្កើតឡើង កំលាំងពលំ និងការស្រុះចិត្តគំនិតដោយឈរលើមូលដ្ឋានមិត្តភាព ការយោគ យល់និងទំនុកទុកចិត្តគ្នាទៅវិញទៅមក។សមិទ្ឋិធំបំផុតដែលASEANទទួលបាន ក្នុងរយះពេល៤៥ឆ្នាំកន្លងមកគឺជាការអនុម័តលើធម្មនុញ្ញASEANនេះជាគ្រឹះស្ថាន សំរាប់ASEANអនុវត្តកិច្ចសន្យាបង្កើតសហគមន៍ASEAN ដោយឈរលើសរសរស្នូល ចំនួន៣គឺ សន្តិសុខ នយោបាយសេដ្ឋកិច្ចនិងវប្បធម៏នាឆ្នាំ២០១៥។ ក្នុងសភាពការណ៍សកលលោកមានការប្រែប្រួលដ៍ស្មុគស្មាញនិងបរិយាកាស សន្តិសុខត្រូវគំរាមកំហែងនោះ ASEANត្រូវការមានការប្តេជ្ញាចិត្តអនុវត្តកិច្ចសន្យា របស់ខ្លួននិងចាត់ទុកថានេះជាកូនសោរដើម្បីដោះស្រាយបណ្តាជំលោះដែលអាច កើតមានឡើង។រដ្ឋមន្រ្តីការបរទេសវៀតណាមPham Binh Minh អះអាងថា “ ASEANបានឯកភាបថា ត្រូវជំរុញខ្លាំងដំណើរកសាងសហគមន៍ ASEAN នាឆ្នាំ ២០១៥។ក្នុងនោះសង្កត់ធ្ងន់ដល់ការកសាងសាមគ្គីភាព អង្គការខ្លាំងមាំមូន១ និង អនុវត្ត គំរោងការណ៍តភ្ជាប់បណ្តាប្រទេស ASEAN និងបង្រួញគំលាតអភិវឌ្ឍន៍រវាង បណ្តាប្រទេសក្នុងប្លុក។ទី២គឺត្រូវបង្កើនតួនាទីស្នូលរបស់អាស៊ាន ពង្រីកតួនាទីរបស់ អាស៊ានជាមួយខាងក្រៅ។ទី៣គឺត្រួវបង្កើនការរួមវិភាគទានរបស់អាស៊ានក្នុងការរក្សា សន្តិភាព ស្ថិរភាពក្នុងដំបន់ជាដើម“។ ASEANមានលទ្ឋភាពពទទួលបានគោលដៅរបស់ខ្លួនតាមកាលកំណត់ដោយផ្អែកលើ មូលដ្ឋានដេលមានស្រាប់។តាមការពិនិត្យរបស់បណ្តាអ្នកជំនាញការថា កំណើន សេដ្ឋកិច្ចរបស់ASEANរៀបចំណាត់ទី៣បន្ទាប់ពីចិននិងឥណ្ឌា។GDP របស់អាស៊ានទទួល បានពី៥,៧ដល់៦,៤%។នេះជាកំរិតខ្ពស់ក្នុងពេលដែលកើតវិបត្តិសកល។ការអភិវឌ្ឍន៍ នេះនឹងជួយឲ្យអាស៊ានក្លាយទៅជាទីផ្សារសំខាន់១ពី១ថ្ងៃទៅ១ថ្ងៃ។ទន្ទឹមនឹងនោះអាស៊ាន នៅដើរតួនាទីស្នូលក្នុងយន្តការសហប្រតិប្តិការសំខាន់ជាច្រើនដូចជា វេទីការដំបន់(ARF) សន្និសីទជាន់ខ្ពស់អាស៊ីបូពា៏( EAS) វេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប( ASEM) និង វេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក(APEC)ជាដើម។ ប៉ុន្តែនាបច្ចុប្បនេះ ASEANកំពុងជួបប្រទះនឹងការសាកល្បងជាច្រើន។សភាពការណ៍ សន្តិសុខនយបាយនៅប្រទេសជាសមាជិកមួយចំនួនមានសញ្ញាអស្ថិរភាពនិងកំណើន សេដ្ឋកិច្ចពិភពលោកថយចុះតទៅទៀត។ពិសេសគឺASEANនៅប្រឈមមុខនឹងគំលាត អភិវឌ្ឍន៍រវាងបណ្តប្រទេសជាសមាជិក។ប្រការនេះទាមទារអោយអាស៊ានត្រូវកែសម្រួល ដើម្បីឈានឡើង។អគ្គលេខាធិការអាស៊ាន Surin Pisuwan ពិនិត្យថា“ គំលាតអភិវឌ្ឍន៍ រវាងបណ្តប្រទេសជាសមាជិករវាងបណ្តប្រទេសជាសមាជិកចាស់ជាមួយប្រទេសជា សមាជិកថ្មីជាការសាកល្បងដ៍ធំចំពោះយើងទាំងអស់។យើងត្រូវខំប្រឹងប្រែងជាច្រើន និងជំររុញខ្លាំងកិច្ចសហប្រតិបត្តិ្កការថែមទៀតពោះថាអាស៊ានសព្វថ្ងៃមិនត្រឹមតែប្រឈម មុខនឹងការសាកល្បងប្រពៃណីប៉ុណ្ណោះទេថែមទាំងការសាកល្បងក្រៅប្រពៃណីទៀតផង“។ ASEANឆ្ពោះទៅគោលដៅកសាងសហគមន៍១(Image Internegt)។ ទន្ទឹមនឹងនោះ ជំលោះអំពីអធិបតេយ្យភាពលើដែនសមុទ្រដែលទើបនឹងកើតមានឡើង រវាងប្រទេសជាសមាជិកមួយចំនួនជាការសាកល្បងសំរាប់អាស៊ានផងនិងជាឪកាសសំរាប់ អាស៊ានសុក្រិដខ្លួនផង។ការដាក់ផលប្រយោធន៍នៃប្លុកលើអ្វីៗទាំងអស់ជារបៀបដែលអា ស៊ានកំពុងខិតខំអនុវត្ត។ចំពោះវៀតណាមនោះ ក្នុងថានះជាប្រទេសសមាជិក១មានការ ទទួលខុសត្រូវនិងមានការរួមវិភាគជាច្រើនសកម្មឲ្យដំណើរការកសាងអាស៊ាន១សាមគ្គីភាព និងឯកភាព វៀតណាមនឹងទទួលដំណេងជាអគ្គលេខាធិការ បស់អាស៊ានក្នុងអណត្តិថ្មី៕
Related








