ពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងការធានាសុខុមាលភាពសង្គម
12/02/2026 08:06
(VOVWORLD) - នៅក្នុងប៉ុន្មានថ្ងៃមុនបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ សកម្មភាពថែទាំបុណ្យតេតជូនជនក្រីក្រ និងជនងាយរងគ្រោះកំពុងប្រព្រឹត្តទៅនៅតាមខេត្ត និងក្រុងនានាទូទាំងប្រទេស។ រដ្ឋាភិបាល និងមូលដ្ឋានបានបែងចែកប្រាក់រាប់ពាន់លានដុង រួមផ្សំជាមួយនឹងធនធានសង្គម ដើម្បីធានាថា "ប្រជាជនទាំងអស់សុទ្ធតែមានបុណ្យតេត”។ ការថែទាំជនក្រីក្រក្នុងអំឡុងពេលបុណ្យតេតមិនមែនគ្រាន់តែជាសកម្មភាពសប្បុរសសុទ្ធសាធនោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់លាស់នៃការធានាថា ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់ទៅនឹងយុត្តិធម៌សង្គម និងវឌ្ឍនភាព។

ការថែទាំបុណ្យតេតសម្រាប់គ្រួសារគោលនយោបាយ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកក្នុងអំឡុងពេលបុណ្យតេត គឺជាគោលនយោបាយចម្បងមួយដែលបក្ស និងរដ្ឋបានផ្តោតការយកចិត្តទុកដាក់ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ រូបភាព៖ Tuyet Le/VOV ភាគកណ្តាល
TAG
VOV/VOVworld/ការអភិវឌ្ឍសេដ្ឋកិច្ច/សុខុមាលភាពសង្គម/វៀតណាម
Related








