COP19៖បណ្ដាសញ្ញាមិនសូវសុទិដ្ឋនិយម
20/11/2013 08:58
Vovworld-សន្និសីទអង្គការសហប្រជាជាតិអំពីបំរែបំរួល អាកាសធាតុលើកទី19 (COP19)កំពុងបានប្រព្រឹត្តទៅ នៅរដ្ឋធានី Warsaw ប៉ូឡូញ។ ក្នុងរយៈពេល១២ថ្ងៃធ្វើការ COP19 សង្ឃឹមនឹងទទួលបានការបោះជំហានថ្មីក្នុងពេល ពិភាគ្សាអំពីកិច្ចព្រមព្រៀងទប់ទល់នឹងបំរែបំរួលអាកាសធាតុសកល សំដៅជំនួសឲ្យ ពិធីសារ Kyoto ដែលអស់សុពលភាពនាឆ្នាំ២០២០។ ប៉ុន្តែអ្វីៗដែលកំពុងប្រព្រឹត្តទៅ នៅ Warsaw សាធារណៈមតិពិបាកអាចសង្ឃឹមទៅលើលទ្ធផលល្អប្រសើរមួយឡើយ។

ខ្យល់ព្យុះ Haiyan តើអាចធ្វើឲ្យភ្ញាក់សតិសម្បជ្ជញ្ញៈមនុស្សលោកដែររឺទេ? (Getty) Vovworld-ក្នុង COP17 នៅ Durban អាហ្វ្រីកខាងត្បូងនាឆ្នាំ២០១១ បណ្ដាប្រទេសបានឯកភាពថាដំណាក់កាលសន្យាជាបន្តរបស់ពិធីសារ Kyoto គឺពីឆ្នាំ២០១៣-២០១៥និងព្រមព្រៀងដំណើរការចរចារលើកិច្ចព្រមព្រៀងថ្មី ដែលគ្រោង នឹងរួចរាល់នាឆ្នាំ២០១៥និងចូលជាធរមាននាឆ្នាំ២០២០សំរាប់ប្រទេសទាំងអស់។ ដូច្នេះ ខ្លឹមសារនៃរបស់ COP19 លើកនេះត្រូវបានវាយតំលៃគឺសំខាន់ពិសេស ពីព្រោះឆ្នាំ២០១៣ជារបត់ចាប់ផ្ដើមឲ្យការអនុវត្តពិធីសារ Kyoto ដំណាក់កាលទី២។ ទន្ទឹមនឹងនោះ ឆ្នាំ២០១៣ជាឆ្នាំទី២ដែលបណ្ដាប្រទេសឈានទៅពិភាគ្សាក្របខ័ណ្ឌកត្តិយុតសកលថ្មីដែលគ្រោងនឹងសំរេចនាឆ្នាំ២០១៥។
Related








