VOV WorldVOV World
ធានាការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រពហុទិសប្រកបដោយប្រសិទ្ធិភាព
04/12/2015 09:29
(VOV)_តាមផែនការ ចាប់ពីថ្ងៃទី១ មករា ឆ្នាំ ២០១៦ វៀតណាមនឹងចាប់ផ្តើមអនុវត្តបណ្ដាគោលនយោ បាយកាត់បន្ថយភាពក្រីក្រពហុទិស គោលនយោ បាយថ្មីមួយ នឹងនាំមកនូវជីវភាពរស់នៅល្អប្រសើរ ជាងសំរាប់ប្រជាជន ក្នុងរយៈពេល​៥ឆ្នាំខាងមុខនេះ។ នាបច្ចុប្បន្ន ក្រសួង និងស្ថាប័នទាក់ទិននានា នឹងតំបន់ជាច្រើន បានសកម្មត្រៀមរៀបចំគោលនយោបាយនេះប្រកបដោយប្រសិទ្ធិភាព។
(VOV)_តាមផែនការ ចាប់ពីថ្ងៃទី១ មករា ឆ្នាំ ២០១៦វៀតណាមនឹងចាប់ផ្តើម អនុវត្តបណ្ដាគោលនយោបាយកាត់បន្ថយភាពក្រីក្រពហុទិស គោលនយោបាយថ្មី មួយ នឹងនាំមកនូវជីវភាពរស់នៅល្អប្រសើរជាងសំរាប់ប្រជាជន ក្នុងរយៈពេល​៥ឆ្នាំ ខាងមុខនេះ។ នាបច្ចុប្បន្ន ក្រសួង និងស្ថាប័នទាក់ទិននានា នឹងតំបន់ជាច្រើន បាន សកម្មត្រៀមរៀបចំគោលនយោបាយនេះប្រកបដោយប្រសិទ្ធិភាព។ ធានាការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រពហុទិសប្រកបដោយប្រសិទ្ធិភាព ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ការកំណត់គ្រួសារក្រីក្រត្រូវបានគិតតាមចំនួន​ប្រាក់ ចំណូល។ បទដ្ឋានអំពីក្រីក្រ ត្រូវបានកំណត់ ដោយផ្អែកទៅលើបរិមាណប្រាក់ចំ ណាយ បំពេញបានតម្រូវការជាអប្បបរិមា និងត្រូវគិតជាប្រាក់។ សញ្ញាមួយក្នុងការ ផ្ទេរប្តូររបៀបកំណត់ឯកទិសទៅជាពហុទិស គឺនាថ្ងៃទី១៥ កញ្ញា ឆ្នាំ ២០១៥ នាយក រដ្ឋមន្ត្រីរដ្ឋាភិបាល បានអនុម័តលើគំរោងការណ៍មេ ស្ដីពីការផ្ទេរប្តូរអំពី​របៀបទាក់ ទងការកំណត់ក្រីក្រ ពីឯកទិសទៅជាពហុទិស ក្នុងដំណាក់កាល ​២០១៦-២០២០។  តាមនោះ បទដ្ឋានអំពីក្រីក្រ ក្នុងដំណាក់កាល ២០១៦ -២០២០​របស់វៀតណាមត្រូវ បានកសាងតាមទិស៖ គួបផ្សំបទដ្ឋាន​ក្រីក្រអំពីប្រាក់ចំណូល ​និងកំរិតទាក់ទងនឹង សេវាកម្មមូលដ្ឋាននានា។ ហើយដើម្បីគោលនយោបាយមួយពង្រីកប្រសិទ្ធិភាពក្នុង ស្ថានភាពជាក់ស្ដែងនេះគឺត្រូវត្រៀមរៀបចំអំពីសមត្ថភាព ប្រភពកម្លាំង ក៏ដូចជាការ រួមសហការរវាងគ្រប់ស្ថាប័នទៀតផង។