ធានាលក្ខណៈប្រជាធិបតេយ្យខ្ពស់បំផុតក្នុងការបោះឆ្នោតនៅវៀតណាម
13/03/2026 08:17
(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី១៥ ខែមីនា គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៅវៀតណាម ជាកន្លែងដែលសិទ្ធិជាម្ចាស់របស់ប្រជាជនម្នាក់ៗ ត្រូវបានបង្ហាញដោយផ្ទាល់ ប្រមូលផ្តុំ និងច្បាស់លាស់បំផុតតាមរយៈសន្លឹកឆ្នោតនីមួយៗ។ នៅវៀតណាម លក្ខណៈ ប្រជាធិបតេយ្យក្នុងការបោះឆ្នោត មិនត្រឹមតែចាប់ផ្តើមនៅពេលដែលអ្នកបោះឆ្នោតចូលទៅក្នុងទីតាំងបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអនុវត្តក្នុងការពិគ្រោះយោបល់ និងការឧទ្ទេសនាមតែងតាំងបេក្ខជន ដែលសិទ្ធិ "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនជ្រើសរើស" ត្រូវបានអនុវត្តន៍ជាក់ស្តែងតាមរយៈនីតិវិធីយ៉ាងហ្មត់ចត់ បើកចំហ និងតម្លាភាព។

យោងតាមបទបញ្ញត្តិរបស់ច្បាប់ ការបោះឆ្នោតនៅវៀតណាមត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានដូចជា សិទ្ធិបោះឆ្នោតជាសកល សមភាព ការបោះឆ្នោតដោយផ្ទាល់ និងការបោះឆ្នោតសម្ងាត់។ នេះមានន័យថា ពលរដ្ឋភាគច្រើនដែលមានអាយុ ១៨ ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត ដែលមនុស្សម្នាក់ៗមានសំឡេងបោះឆ្នោតស្មើគ្នា និងសេរីភាពក្នុងការជ្រើសតាំងបេក្ខជន ដោយមិនចាំបាច់ប្រកាសជាសាធារណៈអំពីជម្រើសរបស់ខ្លួនឡើយ។ ពិធីបើកការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ២០២៦-២០៣១ នៅការិយាល័យបោះឆ្នោតមួយក្នុងតំបន់ពិសេស Tho Chau។ រូបថត៖ Lam Hieu/VOV-ដីសណ្តទន្លេ Cuu Long
TAG
VOV/VOVworld/ប្រជាធិបតេយ្យ/ការបោះឆ្នោត/វៀតណាម/រដ្ឋសភា/ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់
Related








