VOV WorldVOV World
ធានាអនុវត្តភារកិច្ចកសាងបក្សស្អាតស្អមនិងរឹងមាំប្រកបដោយជោគជ័យ
08/05/2015 09:30
(VOV)_សន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុនីស្តវៀតណាម ត្រូវបានបិទបញ្ចប់ នាថ្ងៃទី៧ ឧសភា នៅទីក្រុងហាណូយ ក្រោយរយៈពេល៤ថ្ងៃ ធ្វើការ។
          (VOV)_សន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម  ត្រូវបានបិទបញ្ចប់ នាថ្ងៃទី៧ ឧសភា នៅទីក្រុងហាណូយ ក្រោយរយៈពេល៤ថ្ងៃធ្វើ ការ។ ដោយស្មារតីប្រជាធិបតេយ្យ ពង្រីកសមត្ថភាពច្នៃប្រឌិតថ្មី ត្រិះរិះពិចារណា ដោយឯករាជ្យ បង្ហាញនូវការទទួលខុសត្រូវខាងនយោបាយ ចំពោះបក្ស ​រដ្ឋ ប្រជា ជន និងប្រជាជន របស់សមាជិក សមាជិកាម្នាក់ៗ គណៈកម្មាធិការ​មជ្ឈឹមបក្សបានស្រាវជ្រាវ ពិភាក្សាអំពីបញ្ហានានាតាមរបៀបវារះ។ យើងខ្ញុំសូមឧទ្ទេសនាមជាមួយ លោកអ្នកនាងអំពីខ្លឹមសារសំខាន់ៗក្នុងបទថ្លែងមតិបិទបញ្ចប់សន្និបាត របស់អគ្គ លេខាបក្ស ​Nguyen Phu Trong ។ សន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម           ក្នុងបទថ្លែងមតិបិទបញ្ចប់សន្និបាត អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក  Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ដោយមានស្មារតីចាត់ទុក​កម្មាភិបាល និងការ ងារកម្មាភិបាលគឺជាឬសគល់នៃគ្រប់ការងារ៖ គណៈកម្មាធិការមជ្ឈឹមបក្សបានពិ ភាក្សាយ៉ាងម៉ត់ចត់ រួមមតិជាច្រើនដ៏ស្មោះត្រង់ ប្រមូលផ្តុំ ចំពោះរបាយការណ៍របស់ ​ការិយាល័យនយោបាយ​ស្ដីពីសារ​សំខាន់នៃ​​ការងារកម្មាភិបាល សំរាប់មហាសន្និ បាតលើក​ទី១២។           លោកអគ្គលេខាបានលើកច្បាស់ថា៖ ក្នុងសភាពការណ៍នាបច្ចុប្បន្ននៅលើ​ទូ ទាំងពិភពលោក និងនៅក្នុងប្រទេសមានបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញ ពិបាក​ព្យាករណ៍នេះ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ ត្រូវ​ជាសមូ​ហភាព១ប្រកបដោយ រឹងមាំ សាមគ្គីភាព ឯកភាព ឬទ្ធានុភាពរឹងមាំ ផ្សាភ្ជាប់ស្អិតរមួតជាមួយប្រជាជន  មានកិត្យានុភាព សមត្ថភាពដឹកនាំប្រទេសជាតិ ក្នុងដំណាក់​កាលអភិវឌ្ឍន៍ថ្មី។  លោក Nguyen Phu Trong បានលើកច្បាស់ថា៖           “ មជ្ឈឹមឯកភាពអំពីការកំណត់បទដ្ឋាន សមាជិកគណៈកម្មាធិការ​មជ្ឈឹ​មបក្ស  នីតិកាលទី១២ គឺត្រូវមានស្មារតីស្នេហារជាតិ មានឬទ្ធានុភាពនយោបាយ​រឹងមាំ  ស្មោះត្រង់ចំពោះគោលដៅឯករាជ្យជាតិ និងលទ្ធិសង្គមនិយម ស្មោះត្រង់ស្វិត ស្វាញលិទ្ធិ Mac – Lenin សតិអារម្មណ៍ លោកប្រធានហូជីមិញ​រដ្ឋធម្មនុញ្ញ​ និង ផលប្រយោជន៍ជាតិ …ៗ។” អគ្គលេខាបក្ស ​Nguyen Phu Trong           លោកអគ្គលេខាបក្សក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាកម្មាភិបាលក្នុងគណៈ​កម្មា ធិការមជ្ឈឹមបក្ស នីតិកាលទី១២ នោះគឺជាមនុស្សទទួលបានការទុកចិត្តពីប្រជាជន  មានចរិតលក្ខណះមនុស្សធម៌ របៀបរស់នៅល្អ មានស្មារតីទទួលខុសត្រូវខ្ពស់  ឧស្សាព្យាយាមក្នុងការងារហានលះបង់ផល​ប្រយោជន៍ផ្ទាល់​ខ្លួន ដើម្បី​ផលប្រ យោជន៍រួមរបស់បក្ស របស់ប្រទេសជាតិ។            សង្កត់ធ្ងន់ទៅលើការងារជ្រើសរើសសមាជិកសំរាប់គណៈកម្មាធិការមជ្ឈឹម ​បក្ស នីតិកាលទី១២ពីព្រោះវាទាក់ទិនដល់​វេសនា​របស់បក្ស របស់ជនជាតិនិងបុព្វ ហេតុអភិវឌ្ឍន៍ប្រទេសជាតិ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើ អោយសមាជិកការិយាល័យនយោបាយ ​លេខាធិការ នីតិកាលថ្មី ត្រូវជាមនុស្ស មានចក្ខុវិស័យ ការត្រិះរិះយុទ្ធសាស្ត្រ ចំណេះដឹងជ្រាលជ្រៅអំពីទ្រឹស្ដីនយោបាយ  ចេះរកឃើញ និងប្រើប្រាស់អ្នកមានទេព​កោសល្យ។           ដើម្បីសម្រេចបានគោលដៅ និងសំណូមពរពោលខាងលើ អគ្គលេខា​បក្ស  Nguyen Phu Trong ​បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវរបស់បុគ្គ​ល​ម្នាក់ៗ  និងស្ថាប័នចូលរួម​នានា​គំរូក្នុងការអនុវត្តគោលការណ៍​នានា ​ការកំណត់របស់ បក្ស ដាក់បុព្វហេតុទូទៅរបស់បក្ស របស់ប្រទេសជាតិ​លើអ្វីៗទាំងអស់៖           “ ការលំបាកសាកល្បងនៅមានច្រើន ជាពិសេសគឺក្នុងស្ថានភាពពិភព​ លោក តំបន់កំពុងមានបំរ៉ែបំរួលយ៉ាងលឿននិងស្មុគ្រស្មាញ។  ដើម្បីសម្រេច បានគោលដៅ ភារកិច្ចសមរាប់ឆ្នាំ ២០១៥ ឆ្ពោះទៅមហាសន្និបាត លើកទី១៣  របស់បក្សកុម្មុយនីស្តវៀតណាម​​ ខ្ញុំស្នើ សមមិត្តនៅមជ្ឈឹមម្នាក់ៗ ត្រូ​លើកកំពស់​ ជាងទៀតស្មារតីទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជន និងប្រទេសជាតិ ​ ប្រមូលផ្តុំដឹកនាំ បញ្ជាណែនាំ អនុវត្តល្អនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី១១ និងសេចក្តីសម្រេចចិត្ត នានារបស់មជ្ឈឹម។”           សន្និដ្ឋានសន្និបាត អគ្គលេខាបក្ស Nguyen Phu Trong បានអំពាវនាវ​អោ​យ​ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ត្រូវបង្កើនសាមគ្គីភាព ​ ឯកភាពគំនិតគិតគូរ និងខំប្រឹងប្រែងឆ្លងកាត់ការលំបាក សាកល្បង អនុវត្ត​ដោយ ជោគជ័យរាល់ភារកិច្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​ឆ្នាំ ២០១៥ ​សេចក្ដី សម្រេចចិត្តនៃមហាសន្និបាត ដំណាងទូទាំងប្រទេសលើកទី១១ របស់​បក្ស អនុវត្តយ៉ាងជោគជ័យ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ នឹងឈានទៅ​មហា សន្និបាតទូទាំងប្រទេសលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម៕