VOV WorldVOV World
ធ្នារខ្យល់ថ្មីនៅលើឆាកនយោបាយបារាំង។
17/05/2012 07:59
កិច្ចប្រជុំគណះរដ្ឋមន្រ្តីដំបូងនៃរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្រ្តី Jean-Marc- Ayrault ត្រូវបានប្រព្រិត្តទៅជាផ្លូវការនាថ្ងៃទី១៧ឧសភា។ លោក Jean-Marc- Ayrault ត្រូវបានចាត់ទុកជាឥស្សរិជនសំខាន់ដើម្បី ប្រធានាធិបតី​ថ្មី François Hollandeអនុវត្តបណ្តកិច្ចសន្យាដែលបានសន្យា មុនការបោះឆ្នោត។ជាបន្តទៅនេះសូមអញ្ចើញលោកអ្នកនាងតាមដាន ស្តាប់សេចក្តីរាយការណ៍អំពីបញ្ហានេះតាមរយះអត្ថបទរបស់អ្នកយក ព័ត៏មាន​ANH HUYEN មានចំណងជើងថា​ “ចរន្តខ្យល់ថ្មីនៅលើឆាក នយោបាយបារាំង “។
ធ្នារខ្យល់ថ្មីនៅលើឆាកនយោបាយបារាំង។
(VOVWORLD)-មុនពេលក្បាលម៉ាស៊ីននៃគណះរដ្ឋមន្រ្តីថ្មីបង្ហាញមុខ ជាផ្លូវការ នាយករដ្ឋមន្រ្តីថ្មីJean-Marc- Ayrault និងប្រធានាធិបតី​ François Hollandeបានដំណើរការពិភាគ្សាអំពីបណ្តាថានះក្នុងក្បាលម៉ាស៊ីនរដ្ឋាភិ- បាលក្នុងរយះពេល៤ម៉ោង។ត្រូវនឹងអ្វីៗដែល ប្រធានាធិបតី​François Hollandeបានសន្យាគឺ នារីស្មើពាក់កណ្តាលក្នុងអាសនះក្នុងគណះរដ្ឋមន្រ្តី។ ក្នុងអាសនះរដ្ឋមន្រ្តីចំនួន៣៤នោះមានអាសនះចំនូន១៧ត្រូវបានប្រគល់ ជូននារីក្នុងនោះមានវិស័យយុត្តធម៏ វប្បធម៏​ បរិស្ថាននិងកីឡា។ថានះមួយ ចំនូនទៀតក្នុងគណះរដ្ឋមន្រ្តីក៍បានលៃទុកអោយទីប្រឹក្សាជិតស្និទរបស់ ប្រធានាធិបតី​ថ្មី François Hollande។នាយកយុទ្ឋនាការរកសំលេងឆ្នោត លោក PierreMoscovici ត្រូវបានតែងតាំងធ្វើជារដ្ឋមន្រ្តីហិរញ្ញវត្ថុ​និងអតីត នាយករដ្ឋមន្រ្តី Laurent Fabius ត្រូវបានតែងតាំងធ្វើជារដ្ឋមន្រ្តីការបរទេស។ ថ្លែងមតិលើទូរទស្សន៍​បារាំង២ នាយករដ្ឋមន្រ្តីថ្មីJean-Marc- Ayraultបានអះ អាងថារដ្ឋាភិបាលរបស់លោកនឹងជារដ្ឋាភិបាលកែទម្រង់ដ៍ជ្រាលជ្រៅនិង នោះជាការផ្លាសប្តូរដែលប្រទេសបារាំងសង្ឃឹមចង់បាន។ធ្លាប់ប្រកៀកស្មា ជាមួយ​ប្រធានាធិបតី​ថ្មី François Hollandeក្នុងអំឡុងយុទ្ឋនាការរកសំលេង ឆ្នោតក្នុងថានះជាទីប្រឹក្សាពិសេស  លោកJean-Marc- Ayraultមានទស្សនះ រួមជាមួយប្រធានាធិបតី​ François Hollandeលើវិស័យជាច្រើន។នោះគឺការផ្តើម គំនិតសាមគ្គីភាពផ្ទៃក្នុង ការសម្រុះសម្រួលជាតិការស្តារខឿនសេដ្ឋកិច្ច របស់បារាំង​និងការដោះស្រាយវិបត្តិក្នុងដំបន់។                      (Image: Internet) លោកJean-Marc- Ayraulបានចូលរួមសកម្មភាពនយោបាយពីកាលជា និស្សិត។នាឆ្នាំ១៩៧៧​លោកក្លាយទៅជាអភិបាលក្មេងបំផុតរបស់ប្រទេស បារាំងពេលជាប់ឆ្នោតជាអភិបាលទីក្រុង​ Saint- Herblain។  នាឆ្នាំ១៩៨៦ លោកក្លាយទៅជាសមាជិកសភា។នាឆ្នាំ១៩៨៩មកលោកត្រូវបានជ្រើស តាំងធ្វើជាអភិបាលទីក្រុង Nantes។តាំងពីពេលនោះមកលោកត្រូវបាន ជ្រើសតាំងធ្វើជាសមាជិកសភាផងនិងអភិបាលផង។ទំនាក់ទំនងរវាង លោកFrançois HollandeនិងលោកJean-Marc- Ayraulត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩៧ពេលដែលលោកFrançois Hollandeចាប់ផ្តើមទទួល ដំណែងជាអ្នកប្រមុខគណះបក្សសង្គមនិយម។មជ្ឈដ្ឋានអ្នវិភាគពិនិត្យ ថាចំពោះលោក​Jean-Marc-Ayraulប្រធានាធិបតី​ François Hollandeអាចពឹង ទៅលើទីបង្អែកដ៍រឹងមាំ១។ពីព្រោះថានាយករដ្ឋមន្រ្តីថ្មីJean-Marc- Ayrault អាចជួយឧបត្ថម្ភប្រធានាធិបតី​ François Hollandeក្នុងបញ្ហាផ្ទៃក្នុងនិងធ្វើឲ្យ ទំនាក់ទំនងParis-Berlin ងាយស្រួលជាងក្នុងកាលះទេសះភាគីទាំង២មាន​ ទស្សនះខុសពីគ្នាក្នុងការដោះស្រាយវិបត្តិប្រាក់បំណុលសាធារណះនៅ ទ្វីបអឺរ៉ុប។ ការផ្តើមគំនិតរបស់នាយករដ្ឋមន្រ្តីJean-Marc- Ayraultគឺរដ្ឋអំណាចរបស់ ប្រធានាធិបតី​ François Hollandeត្រូវអនុវត្តបណ្តាប្រការដែលបានសន្យា មុនការបោះឆ្នោតប្រធានាធិបតី។ប៉ុន្តែសាធារណតិចាត់ទុកថា  កំណាត់ ផ្លូវខាងមុខរបស់លោកJean-Marc- Ayraultមិនមែនជាផ្លូវក្រាលព្រំក្រហមទេ។ ជាច្បាស់ណាថាការសាកល្បងចំពោះគណះរដ្ឋមន្រ្តីថ្មីរបស់ប្រទេសបារាំង នាពេលខាងមុខគឺមិនតូចតាចទេ។ចំពោះអ្វីដែលកំពុងប្រព្រឹត្តទៅនៅបារាំង​ សាធារណះមតិមានក្តីសង្ឃឹមថាធ្នារខ្យល់ថ្មីនៅលើឆាកនយោបាយបារាំង នឹងផ្តល់មកការផ្លាស់ប្តូរ៕