ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពប្រពៃណី
04/02/2026 07:22
(VOVWORLD) - នៅថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា ហើយបានចូលរួមកិច្ចប្រជុំរវាងប្រមុខគណបក្សទាំងបី វៀតណាម ឡាវ និងកម្ពុជា។ នេះមិនត្រឹមតែជាសកម្មភាពកិច្ចការបរទេសប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ជាច្រើន ដែលប្រព្រឹត្តទៅក្នុងបរិបទនៃតំបន់ និងពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម ជាមួយឡាវ និងកម្ពុជា។

ជាដំបូង និងសំខាន់បំផុត ដំណើរទស្សនកិច្ចនេះបានបញ្ជាក់សារជាថ្មីអំពីលក្ខណៈពិសេស ស្មោះត្រង់ និងជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងបី ជាប្រទេសដែលមានប្រវត្តិសាស្ត្ររួមនៃការតស៊ូប្រយុទ្ធដើម្បីឯករាជ្យ ផ្សារភ្ជាប់យ៉ាងជិតស្និតអំពីជោគវាសនា និងបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្រដៀងគ្នា។ នេះក៏ជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅដោយជោគជ័យ។ តាមនោះ វៀតណាមបន្តផ្ញើសារដ៏ជាប់លាប់ ថា៖ ទំនាក់ទំនងជាមួយឡាវ និងកម្ពុជាត្រូវបានដាក់ជាអាទិភាពកំពូលជានិច្ច និងជាសសរស្តម្ភសំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ រូបថត៖ nhandan
TAG
VOV/VOVworld/ចំណងមិត្តភាព/ប្រពៃណី/វៀតណាម/ឡាវ/កម្ពុជា
Related








