VOV WorldVOV World
ធ្វើវិសោធនកម្មគោលនយោបាយច្បាប់អំពីដីធ្លីឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង។
23/05/2012 10:37
VOV-សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាមបានសំរេចចិបណ្ដាបញ្ហាសំខាន់ ទាក់ទិនដល់គោលនយោបាយច្បាប់អំពីដីធ្លី។ តាម នោះ​គោល​នយោបាយច្បាប់អំពីដីធ្លីបន្តបានសុក្រិដ្ឋ តាមទិសឆ្លើយតបល្អថែមទៀតសំណូមពរ​បែងចែក សមស្របប្រើប្រាស់ដីធ្លីត្រូវនឹងគោលដៅសន្សំសំចៃ និងមានប្រសិទ្ធភាព​ធានាផលប្រយោជន៍ចំពោះមុខ និងយូអង្វែង ការពារបរិស្ថាន។ ទាក់ទិនដល់បញ្ហា​នេះ អ្នកយកព័ត៌មាន Thu Hoa នៃវិទ្យុសំលេងវៀតណាម បានមានអត្ថបទ​សរសេរ​មានចំណងជើងថា “ធ្វើ វិសោធនកម្មគោលនយោបាយច្បាប់អំពីដីធ្លីសមស្រប នឹង​ស្ថានភាពជាក់ស្ដែង”។​
ធ្វើវិសោធនកម្មគោលនយោបាយច្បាប់អំពីដីធ្លីឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង។
VOV-សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានសំរេចចិបណ្ដាបញ្ហាសំខាន់ទាក់ទិនដល់គោលនយោបាយច្បាប់អំពី ដីធ្លី។ តាមនោះ​គោល​នយោបាយច្បាប់អំពីដីធ្លីបន្តបានសុក្រិដ្ឋតាមទិស ឆ្លើយតបល្អថែមទៀតសំណូមពរ​បែងចែកសមស្របប្រើប្រាស់ដីធ្លីត្រូវនឹង គោលដៅសន្សំសំចៃនិងមានប្រសិទ្ធភាព​ធានាផលប្រយោជន៍ចំពោះមុខ និងយូអង្វែង ការពារបរិស្ថាន។ ទាក់ទិនដល់បញ្ហា​នេះ អ្នកយកព័ត៌មាន Thu Hoa នៃវិទ្យុសំលេងវៀតណាមបានមានអត្ថបទ​សរសេរ​មានចំណងជើង ថា “ធ្វើវិសោធនកម្មគោលនយោបាយច្បាប់អំពីដីធ្លីសមស្របនឹង​ស្ថានភាព ជាក់ស្ដែង”។​ ធ្វើវិសោធនកម្មគោលនយោបាយច្បាប់អំពីដីធ្លីឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង។ តាមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong ថា សន្និបាត​ មជ្ឈឹម​បានយល់ថា ដីធ្លី ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីមិនត្រឹមតែជាបញ្ហា ​សេដ្ឋកិច្ច​ដ៏ទូលំទូលាយ ស្មុគស្មាញប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាន យោបាយសង្គមដ៏សែន​សំខាន់រសើបដែលទាក់ទិនដល់ការរក្សារឹងមាំ សមិទ្ធិផលរបស់បដិវត្តរបស់ការតស៊ូ​ប្រជាជាតិ តស៊ូវណ្ណ។ សន្និបាតមជ្ឈឹម លើកទី៥គណៈកម្មាធិការមជ្ឈឹមបក្ស​នីតិកាល​ទី១១បានលៃទុកពេលវេលា ជាច្រើនដើម្បីពិភាគ្សាយ៉ាងម៉ត់ចត់និងជ្រាលជ្រៅអំពីបញ្ហានេះ។ មជ្ឈឹម បានអះអាងថា ក្រោយរយៈពេលជិត១០ឆ្នាំអនុវត្តសេចក្តី​សំរេចចិត្ត​មជ្ឈឹម​ លើកទី៧នីតិកាលទី៩ វៀតណាមទទួលបានលទ្ធផលសកម្ម​ជា​ច្រើនរួម​ ចំណែក​ធ្វើអាជីវកម្មនិងពង្រីកប្រសិទ្ធភាពធនធានដីធ្លីបំរើឲ្យបុព្វហេតុ ជំរុញ​ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម។ ក៏ប៉ុន្តែការងារគ្រប់គ្រង រដ្ឋអំពីដីធ្លី​នៅ​មាន​កំហិត។ ពីការពិតជាក់ស្ដែងនៃជីវភាព លោកស្រី Nguyen Thi Thanh នៅ​ស្រុក Gia Loc ខេត្ត Hai Duong បានមានមតិថា៖ “ខ្ញុំឃើញថាច្បាប់ដីធ្លីមានបណ្ដាការកំណត់មិនទាន់ច្បាស់លាស់ មិនទាន់​ឯកភាពដែលកម្មាភិបាលនាបច្ចុប្បន្ននេះមិនយល់ដ៏គ្រប់គ្រាន់និងខ្វះការ ទទួលខុសត្រូវ។ ខ្ញុំស្នើរថាច្បាប់ដីធ្លីត្រូវធ្វើវិសោធនកម្មយ៉ាងម៉េចដើម្បី​សម ស្របនឹងស្ថានភាពជាក់ស្ដែង ប្រជាជនមិនជួបការលំបាកក្នុងពេល​អនុវត្ត។”         នៅសន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម​ នីតិកាល​ទី១១លើកនេះ បណ្ដាថ្នាក់ដឹកនាំមជ្ឈឹមបានឯកភាពចាត់ទុកថា ដីធ្លី​ចំណុះ​កម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដោយរដ្ឋដំណាងជាម្ចាស់ក ម្មសិទ្ធិនិងឯកភាពគ្រប់​គ្រង។ អគ្គលេខា Nguyen Phu Trong បានសំណូមពរ ត្រូវកំណត់យ៉ាងច្បាស់លាស់​ជាក់ស្ដែង​ថែមទៀតបណ្ដាសិទ្ធិរបស់ដំណាង ម្ចាស់កម្មសិទ្ធិនិងសិទ្ធិឯកភាពគ្រប់​គ្រងរបស់រដ្ឋ​ពិសេសគឺក្នុងការសំរេចចិត្ត រៀបចំផែនការប្រើប្រាស់ដីធ្លី។ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ ថា៖ “អាចនិយាយបានថា​ចំណុចថ្មីរបស់លើកនេះគឺយើងបានយល់ដឹងយ៉ាងច្បាស់​ លាស់​ជាងនិងកំណត់ច្បាស់ជាងការខុសប្លែកគ្នារវាងកម្មសិទ្ធិដីធ្លីនិងសិទ្ធិប្រើ ប្រាស់ដីធ្លី។​ អ្នកប្រើប្រាស់ដីធ្លីត្រូវបានរដ្ឋប្រគល់ដីធ្លីឲ្យជួលដីធ្លីដើម្បីប្រើប្រាស់ ស្ថិរភាព​យូអង្វែង​រឺមានកាលកំណត់។ ទន្ទឹមនឹងនោះត្រូវមានកាតត្វកិច្ចគោរព ច្បាប់អំពីដីធ្លី ត្រូវចុះ​ឈ្មោះ​សិទ្ធិប្រើប្រាស់ដីធ្លី ប្រើប្រាស់ត្រូវនឹងគោលដៅ គោរពតាមផែនការ​និងអនុវត្ត​សេចក្តីសំរេចប្រមូលវិញដីធ្លីវិញរបស់រដ្ឋ។” អគ្គលេខា Nguyen Phu Trong បានសំណូមពរត្រូវកំណត់យ៉ាងច្បាស់លាស់ ជាក់ស្ដែងថែមទៀតបណ្ដាសិទ្ធិរបស់ដំណាងម្ចាស់កម្មសិទ្ធិនិងសិទ្ធិ ឯកភាពគ្រប់គ្រងរបស់រដ្ឋពិសេសគឺក្នុងការសំរេចចិត្តរៀបចំផែនការប្រើប្រាស់ដីធ្លី។ អគ្គលេខា Nguyen Phu Trong បញ្ជាថាត្រូវស្រាវជ្រាវធ្វើវិសោធនកម្មបំពេញ​ បន្ថែម​ច្បាប់ដីធ្លីនិងសុក្រិដ្ឋច្បាប់អំពីដីធ្លីដើម្បីជំនះពុកពារលើកំហិតអន់ថយ នៅស្ថិតស្ថេរនាបច្ចុប្បន្ន។ ស្តីពីបញ្ហានេះ​លោក Tran Quang Huy គ្រូបង្រៀន វិញ្ញាសារច្បាប់ដីធ្លី ដេប៉ាកទីម៉ង់ច្បាប់សេដ្ឋកិច្ច មហាវិទ្យាល័យច្បាប់ហាណូយ បានលើកមតិថា៖  “ខ្ញុំគិតថា​ ការធ្វើវិសោធនកម្មច្បាប់ដីធ្លីឆ្នាំ២០០៣គឺចាំបាច់។ ទំនាក់ទំនងដីធ្លី​ទីផ្សារបានមានការបោះជំហានដ៏ធំធេងដែលធ្វើឲ្យជំលោះ ការតវ៉ាកើតមាន ឡើង។ សិទ្ធិប្រយោជន៍​របស់​អ្នកប្រើប្រាស់ដីមិនទាន់បានធានាទេ។ យើងត្រូវ យកចិត្តទុកដាក់ដល់​បញ្ហា​កម្មសិទ្ធិ។​ បញ្ហាកម្មសិទ្ធិត្រូវមានការឯកភាពរវាង រដ្ឋធម្មនុញ្ញ ច្បាប់ដីធ្លីនិងការ​កំណត់​របស់ច្បាប់ព្រហ្មទ័ណ្ឌ។” ចំពោះសំណូមពររស់ជីវភាពសង្គម ការធ្វើវិសោធនកម្មគោលនយោបាយ​ច្បាប់​អំពីដីធ្លីត្រូវតាមទឹសលើកកំពស់គុណភាពនិងការពារដីកសិកម្ម ធានា​សន្តិសុខ​ ស្បៀង​អារហាររក្សាខ្ជាប់ស្ថិរភាពនយោបាយសង្គមនិងអភិវឌ្ឍន៍ចីរភាព។​ គណៈ​កម្មាធិការមជ្ឈឹមបក្សបានបញ្ជារដ្ឋាភិបាលបន្តដាក់ជូនរដ្ឋសភាសុក្រិដ្ឋក្រប​ខ័ណ្ឌ​ច្បាប់អនុវត្តប្រគល់ដីធ្លីឲ្យជួលដីកសិកម្មសំរាប់គ្រួសារបុគ្គលមានកាលកំណត់ ប៉ុន្តែអាចអូសបន្លាយជាងដើម្បីលើកទឹកចិត្តប្រជាកសិករផ្សាភ្ជាប់នឹងស្រែនិង នឹងនរចិត្ត​វិនិយោគផលិតកម្ម៕