VOV WorldVOV World
ទំព័រថ្មីក្នុងទំនាក់ទំនងអ៊ីរ៉ង់និងបណ្ដាប្រទេសមហាអំណាច
19/01/2016 09:58
(VOV)_ក្រោយរយៈពេល៥ខែ ចាប់ពីពេលកិច្ចព្រម ព្រៀងនុយគ្លេអ៊ែររវាង​អ៊ីរ៉ង់និងក្រុម P5+1 ត្រូវបានចុះ ហត្ថលេខា ដោយមានការខ្វែងគំនិត ​និងរិះគន់​ជា​ ច្រើន អាមេរិកនិងបណ្ដាប្រទេសលោកខាងលិច បានឯកភាពលុបចោលបណ្ដាបទដាក់​ទណ្ឌកម្មចពោះ Tehran។ ប្រការនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ ​បង្កើតឡើងទំព័រថ្មី ក្នុងទំនាក់ទំនងរវាងប្រទេសលោកខាងលិចជាមួយ​អ៊ីរ៉ង់ ក្រោយរយៈពេល៣៥ឆ្នាំប្រឈមមុខគ្នា ហើយបើកចេញឱកាសធំធេងមួយសំរាប់អ៊ីរ៉ង់ ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ។
(VOV)_ក្រោយរយៈពេល៥ខែ ចាប់ពីពេលកិច្ចព្រមព្រៀងនុយគ្លេអ៊ែររវាង​អ៊ីរ៉ង់ និងក្រុម P5+1 ត្រូវបានចុះហត្ថលេខា ដោយមានការខ្វែងគំនិត ​និងរិះគន់​ជា​ច្រើន  អាមេរិកនិងបណ្ដាប្រទេសលោកខាងលិច បានឯកភាពលុបចោលបណ្ដាបទដាក់​ ទណ្ឌកម្មចពោះ Tehran។ ប្រការនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ ​ បង្កើតឡើងទំព័រថ្មី ក្នុងទំនាក់ទំនងរវាងប្រទេសលោកខាងលិចជាមួយ​អ៊ីរ៉ង់  ក្រោយរយៈពេល៣៥ឆ្នាំប្រឈមមុខគ្នា ហើយបើកចេញឱកាសធំធេងមួយសំ រាប់អ៊ីរ៉ង់ ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ។ ទំព័រថ្មីក្នុងទំនាក់ទំនងអ៊ីរ៉ង់និងបណ្ដាប្រទេសមហាអំណាច ការលុបចោលបណ្ដាបទដាក់ទណ្ឌកម្មជាជំហានបន្ទាប់នៃកិច្ចព្រមព្រៀងនុយ គ្លែ​អ៉ែប្រវត្តិសាស្ត្រដែលទទួលបាន នាខែកក្កដាឆ្នាំ ២០១៥កន្លងទៅ រវាងអ៊ីរ៉ង់និង ​ក្រុម P5+1(រួមមានអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់)។ ​កិច្ចព្រមព្រៀង នេះទទួលបាន ក្រោយរយៈពេល២ឆ្នាំកន្លះ ចរចារដ៏តឹងតែង ត្រូវបានបិទបញ្ចប់  តភ្ជាប់ឡើងវិញទំនាក់ទំនងរវាងអាមេរិក ប្រទេសលោកខាងលិច និងអ៊ីរ៉ង់ ក្រោយ រយៈពេល៣៦ឆ្នាំត្រូវផ្អាក ចាប់ពីឆ្នាំ ១៩៧៩មក។