ទំនាក់ទំនងវៀតណាម-ឡាវជាទ្រពសម្ប័ត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ
05/09/2012 08:49
VOV-នាថ្ងៃទី៥កញ្ញា ប្រជាជាតិទាំងពីរវៀតណាម-ឡាវ រួមសប្បាយរីករាយរំលឹកខួបអនុស្សាវរីយ៍គំរប់៥០ឆ្នាំទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ (ទី៥កញ្ញា)។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ទំនាក់ទំនងស្មោះត្រង់ភ្លឺថ្លានោះត្រូវបានពូនជ្រុំឥតឈប់ឈរនិងអភិវឌ្ឍន៍ចីរភាព។ក្នុងឱកាសនេះវិទ្យុសំលេង វៀតណាមសូមដកស្រង់ខ្លឹមសារសំខាន់មួយចំនួនក្នុងបទឆ្លើយ សម្ភាសអ្នកយកព័ត៌មានរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang វាយតំលៃអំពីដំណើរការនិងយថាទស្សន៍ដ៏ល្អប្រសើរនៃទំនាក់ទំនង ពិសេសវៀតណាម-ឡាវ។

VOV-សង្កត់ធ្ងន់ទៅលើអត្ថន័យរបស់ទំនាក់ទំនងវៀតណាម-ឡាវ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា ទំនាក់ទំនងនោះបានក្លាយទៅជាគំរូ ស្មោះត្រង់ ភ្លឺថ្លា រឹងមាំ កម្ររក បានក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងប្រវត្តិសាស្ត្រពិភពលោកពីមុនមកបានលេចឡើង របៀបរួមសម្ព័ន្ធភាពសម្ព័ន្ធមិត្ត សហប្រតិបត្តិការជាច្រើនប៉ុន្តែចំពោះប្រជាជាតិទាំងពីរ វៀតណាម-ឡាវ ទំនាក់ទំនងពិសេសវៀតណាម-ឡាវត្រូវបានចាត់ទុកជាមនោសញ្ចេតនា សាច់ញាត្តិជិតស្និទ្ធមុនក៏ដូចជាក្រោយត្រូវបានប្រឈមឆ្លងផុតរាល់ការលំបាកគ្រោះថ្នាក់ ជាច្រើននិងកាន់តែបានពង្រឹងនិងពង្រីកអភិវឌ្ឍន៍រឹងមាំក្លាយទៅជាទ្រពសម្បត្តិមិនអាច កាត់ថ្លៃរបស់ប្រជាជាតិទាំងពីរនិងជាក្រិត្យក្រមអភិវឌ្ឍន៍របស់បដិវត្តនៃប្រទេសនីមួយៗ។ Image: Internet វាយតំលៃអំពីការអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាមនិងឡាវតាមរយៈបណ្ដាដំណាក់ កាលតស៊ូប្រឆាំងសត្រូវរួមដណ្ដើមឯករាជ្យសេរីភាពប្រជាជាតិទាំងពីរបានប្រកៀកស្មា ចែករំលែកការលំបាកពលីកម្មសាច់ស្រស់ឈាមស្រស់និងពឹងផ្អែកលើគ្នាដើម្បីស្ថិតស្ថេរ និងអភិវឌ្ឍន៍។ រាល់សមទ្ធិដែលទទួលបានរបស់បដិវត្តនៃប្រទេសទាំងពីរពីមុនមកសុទ្ធតែ ផ្សាភ្ជាប់នឹងការបោះជំហានអភិវឌ្ឍន៍ដ៏ល្អប្រសើររបស់ទំនាក់ទំនងពិសេសវៀតណាម- ឡាវ។ ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងដំណាក់កាលពីឆ្នាំ១៩៦២ដល់ឆ្នាំ១៩៧៥ជា សម្ព័ន្ធភាពសាមគ្គីភាពប្រយុទ្ធដើម្បីឯករាជ្យសេរីភាពរំដោះប្រជាជាតិ។ លើមូលដ្ឋាន ឯកភាពអំពីគោលការណ៍គោលមាគ៌ារនយោបាយយោធាឈានចូលសង្គ្រាមប្រឆាំង សត្រូវរួម បក្សពលកម្មវៀតណាមនិងបក្សប្រជាជនបដិវត្តឡាវបានលើកកំពស់ទង់ ឯករាជ្យប្រជាតិនិងលិទ្ធិសង្គមនិយមប្រកៀកស្មាជាមួយគ្នាដាក់ចេញទាន់ពេលវេលា គោលការណ៍គោលមាគ៌ាដ៏ត្រឹមត្រូវនាំបដិវត្តនៃប្រទេសទាំងពីរឈានឡើងទៅមុខ។ Image: Internet ពីឆ្នាំ១៩៧៥រហូតដល់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងវៀតណាមនិងឡាវបានឈានទៅ ដំណាក់កាលថ្មី-ដំណាក់កាលពីទំនាក់ទំនងសំខាន់រវាងបក្សនិងប្រជាជនប្រទេសទាំង ពីរឈានទៅទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សកាន់អំណាចទាំងពីរ រដ្ឋទាំងពីរនិងប្រទេសឯករាជ្យទាំងពីរមានអធិបតេយ្យភាពរួមគ្នាធ្វើពិសោធន៍ស្វែងរក ជាជំហានៗនាំប្រទេសជាតិអភិវឌ្ឍន៍សម្បូររុងរឿង។ នាថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧ ប្រទេស ទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ និងសន្ធិសញ្ញាកំណត់ព្រំដែនជាតិ លើកកំរិតទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មី។ Image: Internet ក្រឡេកមើលឡើងវិញកំណាត់ផ្លូវប្រវត្តិសាស្ត្ររយៈពេល៥០ឆ្នាំកន្លងទៅ ពិសេសគឺក្រោយ រយៈពេល៣៥ឆ្នាំអនុវត្តសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវទំនាក់ ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការលើគ្រប់វិស័យវៀត ណាម-ឡាវកាន់តែបានផ្សាភ្ជាប់ជិតស្និទ្ធនិងអភិវឌ្ឍន៍ដ៏ស៊ីជម្រៅលើគ្រប់វិស័យពីនយោ បាយកិច្ចការបរទេស ការពារជាតិសន្តិសុខ អប់រំ-បណ្ដុះបណ្ដាលដល់សេដ្ឋកិច្ចពាណិជ្ជ កម្មវិនិយោគវិទ្យាសាស្ត្របច្ចេកទេស។ នាបច្ចុប្បន្នវៀតណាមមានគំរោងការចំនួន៤៣៥ គំរោងជាមួយចំនួនទុនវិនិយោគជាប្រាក់ប្រមាណ៥ពាន់២រយលានដុល្លាអាមេរិកស្ថិត ក្នុងចំណោមប្រទេសនាំមុខក្នុងចំណោមប្រទេសនិងដំបន់ដែនដីចំនួន៥៣វិនិយោគ នៅឡាវ។ប្រទេសទាំងពីរបានខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន១ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១២និងទទួលបាន៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០១៥។ ដោយឈរលើមូលដ្ឋានរាល់សមិទ្ធិដែលទទួលបាន ឆ្នាំ២០១២ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជ្រើសរើសជាឆ្នាំ “សាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ”។ ផ្ដោតទៅលើយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-ឡាវក្នុងប៉ុន្មានឆ្នាំខាងមុខ ប្រធានរដ្ឋ Truong Tan Sang បានជឿជាក់ថាប្រទេសទាំងពីរវៀតណាម-ឡាវនឹងមានការបោះជំហាន អភិវឌ្ឍន៍ថ្មីសកម្មមានប្រសិទ្ធភាពជាក់ស្ដែងឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃ ប្រទេសទាំងពីរគឺកសាងដោយជោគជ័យប្រទេសវៀតណាមប្រជាជនសម្បូរធូធាប្រទេស ខ្លាំងមាំមូន ប្រជាធិបតេយ្យសមភាពអរិយធម៍និងកសាងដោយជោគជ័យប្រទេសឡាវ សន្តិភាពឯករាជ្យប្រជាធិបតេយ្យេកភាពនិងសម្បូររុងរឿង រួមចំណែកសកម្មទៅក្នុង សន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក។ ប្រធានរដ្ឋ Truong Tan Sang ក៏ជឿជាក់ថាបណ្ដាជំនាន់ប្រជាជននៃប្រទេសទាំងពីរនឹងបន្តដំណើរនៃជីដូន ជីតារក្សាចំណងសាមគ្គីភាពវៀតណាម-ឡាវដូចជាកែវភ្នែករបស់ខ្លួនដូចជាលោកប្រធាន ហូជីមិញបានផ្ដែផ្ដាំនិងនាំទំនាក់ទំនងពិសេសវៀតណាម-ឡាវកាន់តែអភិវឌ្ឍន៍ជានិច្ចនិរន្ត៕
Related








