VOV WorldVOV World
គំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ការបោះជំហានមានប្រសិទ្ធភាព
25/07/2012 07:47
VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹង បានអនុម័ត្តលើ​គំរោងការ​រៀបចំឡើងវិញរចនាសម្ព័ន្ធ អង្គភាពអាជីវកម្មរដ្ឋ ពិសេសគឺសម្ព័ន្ធសេដ្ឋកិច្ច​អគ្គ ក្រុមហ៊ុន​រដ្ឋ ដំណាក់កាល២០១១-២០១៥ សំដៅនាំ មណ្ឌលសេដ្ឋកិច្ចរដ្ឋក្លាយ​ទៅជាមណ្ឌលស្នូល​អនុវត្ត បានតួនាទីស្នូលនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។​អ្នកយក ព័ត៌មាន Thu Hoa ជាមួយអត្ថបទសរសេរ “គំរោងការ រៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាព​អាជីវកម្មរដ្ឋ ការ បោះជំហានមានប្រសិទ្ធភាពទាន់ពេលវេលា” បាន កត់សម្គាល់មតិ​របស់អ្នកជំនាញការសេដ្ឋកិច្ចមួយ ចំនួនអំពីបញ្ហានេះ។
គំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ការបោះជំហានមានប្រសិទ្ធភាព
គំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ការបោះជំហានមានប្រសិទ្ធភាពទាន់ពេលវេលា        VOV-តាមគំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ អង្គភាព​អាជីវកម្មមានទុនរដ្ឋ១០០%នឹងបានចែកជា៣ក្រុមដើម្បីដំណើរការ រៀបចំឡើងវិញ​រចនាសម្ព័ន្ធ។ ក្រុមទីមួយគឺបណ្ដាអង្គភាពអាជីវកម្មរដ្ឋក្ដាប់ ជាប់១០០%ទុនក្នុង​បណ្ដាវិស័យផ្ដាច់មុខរដ្ឋ មានអត្ថន័យសំខាន់ពិសេសអំ ពីសេដ្ឋកិច្ចសង្គមផ្សាភ្ជាប់​នឹងការពារជាតិសន្តិសុខ។ ក្រុមទី២គឺក្រុមអង្គភា ពអាជីវកម្មភាគហ៊ុនបនីយកម្ម​ដែលរដ្ឋក្ដាប់ជាង៥០%នៃបរិមាណទុន សកម្មភាព។ ក្រុមទី៣គឺបណ្ដាអង្គភាព​អាជីវកម្មរដ្ឋរកស៊ីខាតក្នុងរយៈពេល វែង គ្មានលទ្ធភាពជំនះពុកពារនឹងអនុវត្ត​លក់​ប្រគល់អង្គភាពអាជីវកម្ម រៀប ចំឡើងវិញរចនាសម្ព័ន្ធបំណុលដើម្បីក្លាយទៅជាក្រុមហ៊ុនភាគហ៊ុនក្រុមហ៊ុន ចំកាត់មានសមាជិកច្រើនរឺរំសាយក្ស័យធុន។ ការរៀបចំ​ឡើងវិញរចនាសម្ព័ន្ធ សម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋត្រូវអនុវត្តលើគ្រប់វិស័យពីរូបសណ្ឋានចាត់ តាំងគ្រប់គ្រង ប្រភពធនធានមនុស្ស ផ្នែករបរផលិតកម្ម​អាជីវកម្ម​យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាដើម។ តាមសាស្ត្រាចាររង បណ្ឌិត Hoang Tran Hau នាយករង សាលាសភាបណ្ឌិតហិរញ្ញវត្ថុថា ការលក់ទុនរបស់រដ្ឋត្រូវតាម​ទិស​ឆ្ពោះ​ទៅ វិនិយោគិនឯកជន បន្ថយវិនិយោគិនយុទ្ធសាស្ត្រ។         “ដើម្បីភាគហ៊ុនបនីយកម្មដ៏ជោគជ័យ ប្រការដើមដំបូងគឺរដ្ឋត្រូវនាំចេញ បញ្ជី​ឈ្មោះបណ្ដាផ្នែករបរណាដែលរដ្ឋបានគ្រប់គ្រងទាំងស្រុង ផ្នែករបរណា ដែល​រដ្ឋ​មិនត្រូវក្ដាប់ជាប់ដើម្បីដំណើរការភាគហ៊ុនបនីយកម្មជាដាច់ខាត។ បណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច​មុខព្រួញរបស់វៀតណាម ក៏ត្រូវធ្វើភាគហ៊ុនបនីយកម្មយ៉ាងជ្រាលជ្រៅដើម្បីទាក់ទាញ​ទុនរបស់ឯកជន ចូលរួមនិងចូលរួមគ្រប់គ្រងជាមួយរដ្ឋ។” សាស្ត្រាចាររង បណ្ឌិត Hoang Tran Hau នាយករងសាលាសភាបណ្ឌិតហិរញ្ញវត្ថុ        មានស្ថានភាពជាក់ស្ដែងមួយនៅវៀតណាមនាបច្ចុប្បន្នគឺអង្គភាពអាជីវកម្ម រដ្ឋអភិវឌ្ឍន៍តាមទិសទូលាយគ្មានប្រសិទ្ធភាពវិនិយោគទៅផ្នែកក្រៅ។ គំរោងការ​រៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ទើបនឹងបានផ្សព្វផ្សាយនាំចេញបានសំណូមពរបណ្ដាអង្គភាពអាជីវកម្មរដ្ឋ បញ្ឈប់ស្ថានភាពវិនិយោគទៅផ្នែកក្រៅវិស័យផលិតកម្មអាជីវកម្មមុនឆ្នាំ២០១៥។ លោក Bui Ngoc Son កម្មាភិបាលវិទ្យាស្ថានសេដ្ឋកិច្ចនិងនយោបាយពិភពលោក បានចាត់ទុកថា រដ្ឋគួរតែចូលរួមបណ្ដាវិស័យសំខាន់ចំពោះខឿនសេដ្ឋកិច្ចសង្គម និងឯកជនមិនធ្វើបាន។ ការធ្វើភាគហ៊ុនបនីយកម្មត្រូវ ប្រព្រឹត្តទៅជាជំហានៗ និងហ្មត់ចត់នៅបណ្ដាវិស័យទាក់ទង​ដល់សេវាកម្មសង្គម។​បណ្ដាវិស័យដូចជាផ្លូវ ដែក អាកាសចរណ៍ អគ្គិសនី ប្រេង​ឧស្ម័ន រដ្ឋត្រឹមតែ គ្រប់គ្រងហេដ្ឋានរចនាសម្ព័ន្ធ រីឯផ្នែកសេវាកម្មផ្គត់ផ្គង់ត្រូវ​ឲ្យ​ឯកជនដើម្បីប្រកួតប្រជែងសមភាព។ លោក Bui Ngoc Son បានលើកមតិថា៖         តាមទស្សនៈរបស់ខ្ញុំគឺរដ្ឋគួរផ្ទេបណ្តាមូលដ្ឋាន អាជីវកម្មដើម្បីទទួលចំណេញ ឲ្យឯកជនធ្វើ។ ដើម្បីធានាសុវត្ថិភាពឲ្យសង្គម ឲ្យដំណើរការផ្ទេប្តូរនេះទទួល ជោគ ជ័យ គឺត្រូវ​មាន​ការយកចិត្តទុកដាក់ក្នុងការឯកជនបនីយកម្ម បណ្តាវិស័យ សាធារណៈ និង​មានកម្មវិធីជួយឧបត្ថម្ភអង្គភាពអាជីវកម្ម។ ដូច្នេះ ទើបនឹងទទួល បានលទ្ធផលល្អ។         បន្ទាប់ពីការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្ម រដ្ឋត្រូវមានយន្តការ គោលនយោបាយសមស្រប ដើម្បីជួយអង្គភាពអាជីវកម្មអភិវឌ្ឍន៌។  បណ្ឌិត Tran Tien Cuong កម្មាភិបាលវិទ្យាស្ថានស្រវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមចាត់ទុកថា៖ ត្រូវបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងពិសេសគឺសមត្ថភាពឃ្លាំមើលរបស់ម្ចាស់ កម្មសិទ្ធិ។         “ពីមុនមក យើងគ្រាន់តែយកចិត្តទុកដាក់ដល់មុខសញ្ញាគ្រប់គ្រងគឺបណ្តា អង្គភាព​អាជីវកម្មរដ្ឋ។ ប៉ុន្តែឥឡូវ យើងគួរតែយកចិត្តទុកដាក់ទៅលើការគ្រប់ គ្រងរដ្ឋនិង​តួនាទីនៃការគ្រប់គ្រងរដ្ឋ ទៀតផង។”         ដំណោះស្រាយ១ក្នុងចំណោមដំណោះស្រាយដែល គំរោងការណ៌​រៀបចំ​ ឡើង​​វិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋនាំចេញ គឺឆាប់សម្រេចការបែង​ចែក​​អង្គភាពអាជីវកម្មនិងត្រូវភាគហ៊ុនបនីយកម្មតាមទិសជម្រុញពហុបែប​កម្មសិទ្ធ។ គោលដៅរៀបចំ ភាគហ៊ុនបនីយកម្មអង្គភាពអាជីវកម្ម តាម បណ្តា​វិធានការ​ដែល​ និងបានរដ្ឋាភិបាលវៀតណាមអនុម័ត ភារកិច្ច​ស្នូល​ពីឥឡូវដល់ឆ្នាំ​២០១៥ខាង មុខ៕