ឥណ្ឌា-វៀតណាម រួមគ្នាឆ្ពោះទៅសឋន្តិភាពនិងភាពសម្បូរុងរឿង
19/11/2013 05:43
តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Mammohan-Singhអគ្គលេខាគណះកម្មាធិការមជ្ឈឹបក្ស កម្មុយនិស្តវៀតណាមលោកNguyenPhu Trong មាន ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធរណរដ្ឋឥណ្ឌាចាប់ពី ថ្ងៃទី១៩វិច្ឆិកា។ដំណើរទស្សនកិច្ចមិនត្រឹមតែអះអាងនូវគោលនយោបាយគោរពទំនាក់ ទំនងរបស់វៀតណាមជាមួយឥណ្ឌាប៉ុណ្ណោះទេថែមទាំងធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត ទ្វេភាគីស៊ីជំរៅទៀតផង។

Vovworld-វៀតណាមនិងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៧មករាឆ្នាំ១៩៧២ និងទំនាក់ទំនងដៃគូលើគ្រប់វិស័យឈានចូលសតវត្សទី២១នាឆ្នាំ២០០៣។ក្នុងឱកាស ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយក-រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅឥណ្ឌានាខែកក្កដាឆ្នាំ២០០៧ ភាគីទាំង២បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការបង្កើតទំនាក់ទំនងយុទ្ឋសាស្រ្តវៀតណាមឥណ្ឌា។នេះជាការបោះជំហានក្នុង ទំនាក់ទំនងដ៍ល្អប្រសើរដែលបានសាកល្បងតាមរយះកំណាត់ផ្លូវប្រវត្តិសាស្រ្តនានានៃ ប្រទេសទាំង២និងប្រជាជាតិទាំង២។
Related








